លោក សុខ រ័ត្ន យក​បទបញ្ជា​របស់​ថ្នាក់លើ​ទៅ​ប្រមូ​ល​​​លុ​យ​​ពី​​​កា​រ​ដឹ​​កជ​ញ្ជូ​ន​​​ឈើ​​ខុ​ស​ច្បា​ប់​​នៅ​ខេត្តរតនគិរី​

, , Leave a comment

​ខេត្តរតនគិរី ៖ មួយរយៈ​ចុងក្រោយ​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បានកើត​មាន​យ៉ាង​ គគ្រឹក គគ្រេង​ក្នុងភូមិ​សាស្ត្រ​ខេត្តរ ​ត​ន​គិរី ជាពិសេស​ក្រុម​ឈ្មួញ​បាន​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​តាម​ច្រក​របៀង​​មួយ​ចំនួនទៀត ប៉ុន្តែ​គ្មាន​ការបង្ក្រាប​ពី​មន្ត្រី​ជំ​នាញ​​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ម្តងណា​ឡើយ សូម្បីតែ​នគរបាល​សេដ្ឋកិច្ច​ក្រ​សួង​មហាផ្ទៃ ក្រោម​ការដឹកនាំ​ចាត់ចែង​របស់លោក សុខ រ័ត្ន ក៏​ទទួលបាន​ផលប្រយោជន៍​យ៉ាង​សម្បើម​ពី​សកម្មភាព​ចេញ​ឈើ​ខុសច្បាប់​ក្នុង​ ខេត្តរតនគិរី​នេះ​ផងដែរ​។​

 

​ប្រជាពលរដ្ឋ​បាន​រាយការណ៍ ​ពី​ភាពអនាធិបតេយ្យ​របស់​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ក្រោម​ការដឹក​នាំ ​របស់លោក សុខ រ័ត្ន ដែល​​បានដាក់​ប៉ុស្តិ៍​ជជុះ​ចាំ​រាប់​ក្បាល​ឡាន​ដឹកឈើ​ទាំង​តូច​ទាំង​ធំ​ យកលុយ​ហើយ​​សម្រាប់​រថយន្ត​តូចៗ គេ​គិត​តម្លៃ​ផ្សេង ហើយ​សម្រាប់​​រថយន្ត​ដឹកឈើ​ខ្នាត​ធំ​ធុន​យី​ឌុប របស់​ក្រុមហ៊ុន​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ ក្នុង​មួយខែៗ​រាប់សិប​គ្រឿង សុទ្ធតែ​ជាប់​កាតព្វកិច្ច​បង់លុយ​ឲ្យ​នគរបាល​សេដ្ឋកិច្ច​របស់លោក សុខ រ័ត្ន​។ អគ្គស្នងការ​នគ​រ​បាល​​ជាតិ បានចេញ​លិខិត​បេសកកម្ម​ជូន​លោក សុខ រ័ត្ន ឲ្យ​ចុះទៅ​ស្រាវជ្រាវ​ស៊ើបអង្កេត​ដើម្បី​បង្ការ​បង្ក្រាប​បទល្មើស ប៉ុន្តែ​លោក សុខ រ័ត្ន បែរជាយក​បទបញ្ជារ​បស់​ថ្នាក់លើ​ទៅ​ស្វែងរក​ផលប្រយោជន៍​ច្រក​ហោប៉ៅ​ ផ្ទាល់ខ្លួន ព្រោះ​មុនពេល​ចុះទៅ​ឈរជើង​នៅក្នុង​ខេត្តរតនគិរី លោក សុខ រ័ត្ន បាន​ចំណាយ​ប្រាក់​អស់យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​។​

 

សកម្មភាព ​ចេញ​ឈើ​ទៅ​ប្រទេស​វៀតណាម ក្នុង​ខេត្តរតនគិរី ក្រុម​ឈ្មួញ​បាន​សម្រុក​ចេញ​តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រក​របៀង​​មួយចំនួនទៀត ដូចជា​នៅ​ច្រក​ភ្នំ​ក្រហម នៃ​ឃុំ​ប៉ក់​ញ៉ៃ ច្រក​ផ្លូវទឹក​នៃ​ភូមិ​ភិះ និង​ច្រករបៀង​មួយទៀត​ដែល​គេ​និយម​ហៅ​ថា​​ច្រកចេញ​បារី ស្ថិតនៅ​ខាងក្រោយ​កាស៊ីណូ ចម្ងាយ​៣០០​ម៉ែត្រ ពី​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ​។ នៅតាម​ដងផ្លូវ​ដែល​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​​ឈើ​ឆ្លងកាត់ គេ​សង្កេត​ឃើញ​វត្តមាន​របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្អេកស្កះ​រាប់ទាំង​នគរបាល​សេដ្ឋកិច្ច​ក្រ​ សួងម​ហាផ្ទៃរ​ប​ស់លោក សុខ រ័ត្ន ផងដែរ ប៉ុន្តែ​គ្មាន​ការបង្ក្រាប​ទេ ព្រោះ​ក្រុម​ឈ្មួញ​បាន​ចូល​បង់លុយ​ឲ្យ​សមត្ថកិច្ច​ទាំងនោះ គ្មាន​ខ្វះ​ចន្លោះ​អ្វី​ឡើយ​។ អគ្គស្នងការ​នគរបាល​ជាតិ គួរ​ចាត់វិធានការ​ចំពោះ​លោក សុខ រ័ត្ន ដែល​យក​បទបញ្ជា​រប​ស់​ថ្នាក់លើ​ទៅ​ស្វែងរក​លាភសក្ការៈ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​ឡើងវិញ​ផង​៕

11-1-2014

 

Leave a Reply

(*) Required, Your email will not be published