លោក ម៉ែន វណ្ណៈ អនុប្រធានតុលាការខេត្តកំពង់ស្ពឺ គ្មានសីលធម័ យកកាំភ្លើងភ្ជង់ក្បាល ក្រឡាបញ្ជីជាជនពិការបង្ខំឲ្យផឹកស្រា និងយកឈើច្រត់គ្រវែងចោល ចេញមុខសុំទោស រួចពីសំណាញ់ច្បាប់អត់ ?

, , Leave a comment

03_10_2017_11_40_27Untitled-1

ខេត្តកំពង់ស្ពឺ ៖ លោកចៅក្រមឈ្មោះ ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ប្រើចរឹកព្រៃ គ្មានសីលធម័ គំរាមកំហែងអាយុជីវិត ដោយយកកាំភ្លើងខ្លីភ្ជង់ក្បាលក្រឡាបញ្ជី លោក ឈៀង គីម ហាក់ ព្រមទាំងយកឈើច្រត់ របស់លោកក្រឡាបញ្ជីគ្រវាត់ចោល

ដែល បង្ហាញពីការមាក់ងាយ និងប្រមាថដល់មន្រ្តីរាជការ ជាជនពិការយ៉ាងធ្ងន់ធ្ងរ បានចេញមុខសុំទោសក្រឡាបញ្ជីរបស់ខ្លួន ជាសាធារណៈចំពោះទង្វើដ៍ឆ្កួតលីលារបស់ខ្លួន។

 

គួរបញ្ជាក់ថា លោក ឈៀវ គីមហាក់ ក្រឡាបញ្ជីដែលជាជនពិការមួយរូប នៅសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ បានដាក់ពាក្យប្ដឹងទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទៅលើអនុប្រធានសាលាដំបូង លោកចៅក្រម ម៉ែន វណ្ណៈ ពីបទគំរាមកំហែងអាយុជីវិតដោយយក កាំភ្លើងភ្ជង់ក្បាល ព្រមទាំងយកឈើច្រត់របស់លោកគ្រវាត់ចោល ដែលបង្ហាញពីការមាក់ងាយ និងប្រមាថដល់មន្រ្តីរាជការ ជាជនពិការយ៉ាងធ្ងន់ធ្ងរ។ ពាក្យបណ្ដឹងដែលបានរៀបរាប់ ហេតុការណ៍កើតឡើង ២ដង ដោយលើកទី១ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី២ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក កែវ សុធា ចារបានឃើញ និងគោរពជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សូមមេត្តាពិនិត្យ និងសម្រេច។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ក្រឡាបញ្ជីជាជនពិការរូបនេះ ភ្លាមៗនៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា ក៏បានបញ្ជាឲ្យធ្វើអធិការកិច្ចជាបន្ទាន់មួយចំពោះរឿងនេះ។

 

មហាជនប្រមើលថា តើជនបង្ករជាមន្ត្រីតុលាការគំរាមកំហែងអាយុជីវិត ដោយយក កាំភ្លើងភ្ជង់ក្បាលក្រឡាបញ្ជី ព្រមទាំងយកឈើច្រត់របស់លោក គ្រវាត់ចោល ដែលបង្ហាញពីការមាក់ងាយ និងប្រមាថដល់មន្រ្តីរាជការ ជាជនពិការយ៉ាងធ្ងន់ធ្ងរ នោះប្រើពាក្យសុំទោស អាចមានទោសទណ្ឌ័ដែរអត់ ? 

fn-2017-03-10-14-56-54-0

 

 

Leave a Reply

(*) Required, Your email will not be published