មន្ត្រីកងរាជអាវុធហត្ថ ចុះរឹបអូសឈើខុសច្បាប់ មេឈ្មួញសាច់ញាតិអ្នកមានអំណាច បានជាង៤០០ដុំ នៅក្នុងចំការស្វាយចន្ទី

, , Leave a comment

ខេត្តរតនគិរី ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវកម្លាំងស្រុកបរកែវ និងកម្លាំងរដ្ឋបាលព្រៃឈើ

ផ្នែកបរកែវ បានចុះរឹបអូសឈើសុក្រំជិត៤០០ដុំ នៅក្នុងចំការស្វាយចន្ទី អ្នកមានអំណាច មួយកន្លែងស្ថិតក្នុងភូមិគងយុគឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលក្រុមឈ្មួញបម្រុងនាំចេញទៅវៀតណាម។

 

មន្ត្រីសមត្ថកិច្ចបា្រប់ថា នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ដោយទទួលសេចក្តីរាយការណ៍ពីឈ្មួញឈើស្ត្រីម្នាក់ (សុំមិនបញ្ចេញឈ្មោះ) ថា មានគំនរឈើរាប់រយជាឈើខុសច្បាប់សង្ស័យជាឈើមេឈ្មួញឈ្មោះ វង់ ជួញឈើខុសច្បាប់ដ៍ល្បីនៅខេត្តរតនគីរី និងជាសាច់ញាតិ លោកចៅហ្វាយខេត្ត គរនៅក្នុងចំការស្វាយចន្ទី បម្រុងនាំចេញទៅ វៀតណាម កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងកងរាជអាវុធមូលដ្ឋាន និងកម្លាំងរដ្ឋបាលព្រៃឈើ បានចុះរឹបអូសឈើសុក្រំនិងខ្វាវ ៤០១ដុំ ស្មើនឹង៣៥ម៉ែត្រគីប ឈើគីឡូថ្លឹងបាន៣០៤០គីឡូ ស្មើនឹង៣ម៉ែត្រគិប សរុប៣៨ ម៉ែត្រគីប។

បច្ចុប្បន្នវត្ថុតាងឈើសុក្រំខាងលើត្រូវបានកម្លាំងដែលចុះប្រតិបត្តិការដឹកយកទៅរក្សាទុកនៅស្នាក់រដ្ឋបាលព្រៃឈើផ្នែកបរកែវដើម្បីស្វែងរកម្ចាស់ឈើមកធ្វើការផាកពិន័យតាមច្បាប់ព្រៃឈើ៕

17198227_1250413885076326_1231293356_n 17199039_1250412545076460_1666693154_n 17238047_1250413251743056_1900607450_n

 

 

Leave a Reply

(*) Required, Your email will not be published