កុំចេះតែហ៊ាន ថ្ងៃទី៨ មីនា សមត្ថកិច្ចចាប់ដាក់ខ្នោះ ស្រី្តវ័យក្មេងម្ចាស់ហាងបាយ អូននាង និង យូអ៊ី៦៦៦ នៅខេត្តក្រចេះ

, , Leave a comment

84ba47cd-d847-42be-bb8e-1e00a22e4103

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅព្រឹកថ្ងៃទី៨ ខែមីនាឆ្នាំ២០១៧ លោកធុច បញ្ចៈសន្តិភាព ព្រះរាជអាជ្ញាររងខេត្តក្រចេះបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន និងដាក់ខ្នោះម្ចាស់ ហាងបាយយីហោ យូអ៊ី666 ដែលមានទីតាំងនៅលើផ្លូវជាតិ ត្រង់

ចំណុចផ្លូវបំបែកខ្លាស្ទុះ ក្នុងក្រចេះ ក្រោយពីនារីវ័យក្មេងម្ចាស់ហាងបាយនេះ បានព្យាយាមរារាំង យុទ្ធនាការរបស់សមត្ថកិច្ច ដែលចុះបង្ក្រាបបទល្មើសឈើខុសច្បាប់ ដែលលាក់បង្កប់ក្នុងបរិវេណដីឡូតិ៍ហាងបាយរបស់នាង។

 

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ហាងបាយធំៗពីរកន្លែងមានយីហោ អូននាង និងយីហោ យូអី666 ដែលមានទីតាំងនៅជាប់ផ្លូវជាតិលេខ៧ ត្រង់ចំណុចផ្លូវបំបែកខ្លាស្ទុះ ក្នុងក្រុងក្រចេះ ត្រូវបានកម្លាំងសមត្ថកិច្ចក្រោមការដឹកនាំដោយលោក ធុច បញ្ចៈសន្តិភាព ព្រះរាជអាជ្ញាររងខេត្ត បានធ្វើការចុះបង្ក្រាបឈើអារខុសច្បាប់ ដែលបានដឹកជញ្ជូនតាមរថយន្តសាំយ៉ុង និងយកមកលាក់ទុកនៅហាងបាយខាងលើ។ហើយកន្លងមករថយន្តសាំយ៉ុង បានដឹកឈើខុសច្បាប់ជារៀងរាល់ថ្ងៃ និងបានចូលជ្រក ទម្លាក់ឈើចោលយ៉ាងពពាក់ពពូន នៅតាមហាងបាយទាំងពីរនេះ ដើម្បីគេចពីការតាមបង្ក្រាប។ហើយ ម្ចាស់ហាងបាយទាំងពីរខាងលើនេះក៏តែងតែរារាំងមិនឲ្យសមត្ថកិច្ចចាប់រឹបអូសឈើខុសច្បាប់ទាំងនេះទេ។

នៅរាល់សកម្មភាព ចេញ មុខរារាំងកាងបទល្មើសជាច្រើនលើកច្រើនសារ ពីម្ចាស់ ហាងបាយដែលសុទ្ធសឹង ជានារីវ័យក្មេងទាំងពីរហាងនេះ គឺពួកនាងតែងតែ ជេប្រមាថដៀលត្មះមិនបណ្តាក់មាត់ មកលើសមត្ថកិច្ចគ្រប់ស្ថាប័ន ដែលមានបំណងចង់ចូលទៅបង្ក្រាបឈើ ក្នុងបរិវេណដីឡូតិ៍ ហាងបាយទាំងពីរខាងលើនេះ ហាក់ដូចជាមិនខ្លាចញញើតអ្វីបន្តិចសោះ។ ទើបព្រឹកព្រឹកថ្ងៃទី៨ ខែមីនា លោក ធុច បញ្ចៈ ព្រះរាជអាជ្ញាររងខេត្តក្រចេះ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងដាក់ខ្នោះ ហើយក្រោយពីបានដាក់ខ្នោះបានមួយអន្លើជាការព្រមានបន្ទាប់ពីនារីជាម្ចាស់ ហាងបាយរូបនេះព្រមទទួលកំហុសរបស់ខ្លួន។តែទោះបីយ៉ាងណា នារីស្រីស្រស់វ័យក្មេងជើងខ្លាំងពីរនាក់ និងជាម្ចាស់ហាងបាយពីរកន្លែងផ្សេងគ្នានេះ អាចរួចផុតពីទោសទណ្ឌ ឬក៏យ៉ាងណានៅឡើយដែរ ខណះសមត្ថកិច្ចចុះបង្ក្រាបនឹងរឹបអូសឈើបានជិត២០ម៉ែត្រគូប ៕

d63a4038-89ea-4872-a093-f58aa87f9ba7 9995605c-51f9-4703-9727-19ef6c27ea71

 

 

Leave a Reply

(*) Required, Your email will not be published