គោលនយោបាយ “​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​” ត្រូវបាន​ចៅសង្កាត់​៥​របស់​ខណ្ឌ​ជ្រោយចង្វារ ចេញ​ញត្តិ​ថ្កោលទោស​

, , Leave a comment

​រាជធានី​ភ្នំពេញ : នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៧​នេះ ចៅសង្កាត់​៥​រូប​របស់​ខណ្ឌ​ជ្រោយចង្វារ បានចេញ​ញ​តិ្ត​ថ្កោលទោស​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានចេញ​គោលនយោបាយ​ចោទប្រកាន់ មេឃុំ​/​ចៅសង្កាត់​ទាំងអស់​ថា «​បម្រើ​បក្ស​»​។​

 

​ចៅសង្កាត់​ទាំង​៥​រូប របស់​ខណ្ឌ​រួមមាន ៖ លោក ឆែ សូ​នី ចៅសង្កាត់​បាក់​ខែង លោក ប៉ាត់ អ៊ែ​ល ចៅសង្កាត់​កោះដាច់ លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប លោក អឿ ស៊ីផុន ចៅសង្កាត់​ព្រែ​កតា​សែក និង​លោក ពេ​ជ សារឿន ចៅសង្កាត់​ជ្រោយចង្វារ​។​

 

​យោងតាម​ខ្លឹមសារ​របស់​ញត្តិ​ថ្កោលទោស ចៅសង្កាត់​ទាំង​៥​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុកថា សារ​នយោបាយ​របស់ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចោទប្រកាន់ថា «​មេឃុំ​ធ្វើការ​បម្រើ​បក្ស​» គឺជា​ចរិត​ដ៏​អាក្រក់​ដែលមាន​ចេតនា​ចង់​បំផ្លាញ ចំពោះ​វីរភាព​របស់​មេឃុំ ចៅសង្កាត់ ដែល​កំពុង​បម្រើ​ប្រជាពលរដ្ឋ និង​ជាការ​ប្រមាថ ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​ជូន​មេឃុំ ចៅសង្កាត់ និង​ក្រុមប្រឹក្សា​សង្កាត់ តាមរយៈ​គណបក្សនយោបាយ និង​ចង់​លុបបំបាត់​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ នៅ​កម្ពុជា​៕

 

Leave a Reply

(*) Required, Your email will not be published