គ្រាន់តែ​វ៉ៃ ហើយ​បង់លុយ​មានអី​អស្ចារ្យ បើ​ប្រព័ន្ធតុលាការ ស្ថិត​លើ​ប្រាក់​

, , Leave a comment

08-03-2017 (1)

​រាជធានី​ភ្នំពេញ : ចំពោះ​ករណី​ម្ចាស់​រថយន្ត​ទំនើង បើករថយន្ត​បញ្ច្រាសទិស​ហើយ ជិះ​រថយន្ត​តាម​ដេញ​វាយ​បុះ​បែក​កញ្ចក់​រថយន្ត​គេ​ថែមទៀត​នោះ ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនសង្ស័យ និង​បាន​ចុះ​ដល់​គោលដៅ​ក្នុងពេល​កើតហេតុ​ភ្លាមៗ ប៉ុន្តែ​ជនសង្ស័យ​រត់គេចខ្លួន​ស្រាប់តែ​លេចដំណឹង​មក​ថា ជនរងគ្រោះ​បាន​ដក​ពាក្យបណ្តឹង​វិញ​ហើយ ដោយ​ទទួល​សំណង​បាន​ជាង​១​ម៉ឺន​ដុល្លារ​ពី​ក្រុម​ជនដៃដល់ ។​

08-03-2017 (2)

​ការដក​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​នេះ​បើ​យោងតាម​ការ​អោយដឹងពី គណនី​ហ្វេ​ស​ប៊ុ​កលោក ផែង វណ្ណៈ នា​ព្រឹក​ថ្ងៃ​៨ មីនា នេះ​បានអោយដឹងថា «​វ៉ៃ​រួច​បង់លុយ​ចប់​រឿង​?» ។ លោក​រៀបរាប់ថា មាន​ជន​ចម្លែក​ម្នាក់​បាន​ទូរស័ព្ទ​ចូលមក​លោក​ហើយ​និយាយថា អា​ឡូ​ជំរាបសួ​របង ផែង វណ្ណៈ មែន ? លោក ផែង វណ្ណៈ ឆ្លើយថា បាទ​គឺ​ខ្ញុំ​និង​ហើយ ពី​ណា​គេ មានការ​អី​ដែរ ?
​ជន​ចម្លែក​នោះ​បន្តថា ៖ ខ្ញុំ​មានរឿង​ចង់​ប្រាប់​បង ករណី​រថយន្ត Ford លេខ 2AN-3591 ភ្នំពេញ បើក​ដេញ​វាយបំផ្លាញ​រថយន្ត Lexus បង្ករ​ការភ្ញាក់ផ្អើល​ពេញ Facebook នោះ ត្រូវបាន​ដោះស្រាយ​បញ្ចប់​ហើយ ។​

08-03-2017

​លោក​ផែង វណ្ណៈ សួរ​ទៀតថា ពិត​អត់ ហើយ​បញ្ចប់​របៀប​ម៉េច ? ជន​ចម្លែក​ឆ្លើយថា​«​ពិត​ហើយ​បង គេ​បញ្ចប់រឿង​ដោយ​មិនមាន​ប្ដឹងផ្ដល់​ពី​ម្ចាស់​រថយន្ត Lexus ទេ ព្រោះ​ជនបង្ក​បាន​សង​ការខូចខាត​ទៅ​ម្ចាស់​រថយន្ត Lexus ជាង​១០,០០០ ដុល្លារ អាមេរិក​ហើយ​ម្ចាស់​រថយន្ត Lexus បាន​ដក​ពាក្យបណ្ដឹង​រួចហើយ​» ។​

 

​លោក ផែង វណ្ណៈ សួរ​បញ្ជាក់ថា សងលុយ​គ្រាន់តែ​ជា​សំណង​រដ្ឋប្បវេណី ចុះ​បទល្មើស​ហឹ​ង្សា​រ​ដោយ​ចេតនា គិត​យ៉ាងម៉េច​វិញ​? ជន​ចម្លែក ឆ្លើយ​បញ្ជាក់ថា «​សុំទោស​បង​រឿងនេះ​ខ្ញុំ​មិនដឹង​ទេ មេៗ គាត់​ទាក់ទង​គ្នា​ខាងលើ​រួចហើយ អាច​បញ្ជូន​តែ​សំណុំរឿង​ទៅ​ទេ តែ​ជនបង្ក​អោយទៅ​វិញ​ហើយ ម្យ៉ាងទៀត​ម្ចាស់​ឡាន​មិនមែន​អ្នក​វ៉ៃ​ទេ គឺ​មិត្តភក្តិ​ម្ចាស់​ឡាន​ទេ​ជា​អ្នក​វ៉ៃ​» ។​
​ចុងក្រោយ​លោក ផែង វណ្ណៈ បាន​និយាយ​អោយដឹងថា បាទ​អរគុណ​! ដែល​បានផ្ដល់​ព័ត៌មាន តែ​ខ្ញុំ​មិនទាន់​ហ៊ាន​សន្និដ្ឋានថា រឿងនេះ​ពិត​ឬ​យ៉ាងណាទេ ។ លោក ផែង វណ្ណៈ ខំ​ព្យ​យាម​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែរ​ដើម្បី​បញ្ជាក់​ការពិត តែ​ទាក់ទង​មិនបាន​សោះ ។ តែបើ​ដូច​ព័ត៌មាន​នេះ​មែន​ល្អមើល​ហើយ​ស្រុក​យើង ដើរ​វ៉ៃ​បង់លុយ វ៉ៃ​បង់លុយ ជនល្មើស​នៅតែ​ស្ថិតនៅ​ក្រៅច្បាប់ ។​

w

​សូម​រំលឹកថា កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស RX-400 ពណ៌​ស្ករ​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-7576 បើក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ពី​លិចទៅ​កើត ខណៈ​មកដល់​ជិត​កន្លែងកើតហេតុ​មាន​រថយន្ត Ford ranger មួយគ្រឿង​បើកប​ញ្ជ្រា​ស​ផ្លូវ ធ្វើ​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​ស៊ី​ប្លេ​ប្រាប់​ខ្លាច​ប៉ះគ្នា តែ​មិនដឹង​យ៉ាងម៉េច ម្ចាស់​រថយន្ត Ford ranger ខឹង​បែរជា​ដេញតាម​វាយ​រថយន្ត​ឡិច​ស៊ី​ស ។ រថយន្ត​ឡិច​ស៊ី​ស RX-400 ត្រូវបាន​បែក​កញ្ចក់​ទាំងមុខ​ទាំងក្រោយ និង​ចំហៀង ដោយ​គ្រាន់​រឿង​តែ​ស៊ី​ប្លេ​ប្រាប់​ជាស​ញ្ញា​ខ្លាច​ប៉ះគ្នា​ជាមួយ​រថយន្ត Ford ranger មួយគ្រឿង ដែល​បើក​បញ្ច្រាស​ផ្លូវ នៅ​ចំណុច​ផ្លូវ​សហព័ន្ធ​រុស្សី មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត Ford ranger ខឹង​ក៏​បើករថយន្ត​ដេញតាម​កៀរ​រថយន្ត ឡិច​ស៊ី​ស RX-400 រហូតដល់​លើ​ស្ពាន​អាកាស​៥​មករា ទោះជា​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស RX-400 សុំទោស​ពួកគេ​ក៏ដោយ ។ ផ្ទុយ​ទី​វិញ​ម្ចាស់​រថយន្ត Ford ranger យក​វត្ថុ​ម្យ៉ាង​មក​វាយ​ទៅលើ​កញ្ចក់​រថយន្ត​ឡិច​ស៊ី​ស RX-400 បែកខ្ទេច​ទើប បើក​ហួស​ទៅមុខ ។​

w (1)

​តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​រថយន្ត​ឡិច​ស៊ី​សបាន​ឲ្យ​ដឹងថា ក្រោយ​កើតមាន​រឿង​យ៉ាង​ដូច្នេះ គាត់​ក៏​ព្យាយាម​បើក​តាម​ពីក្រោយ ដើម្បី​ថត​ស្លាក​លេខ តែ​ប្រពន្ធ​គាត់​ខ្លាច​ម្ចាស់​រថយន្ត Ford ranger មាន​កាំភ្លើង ដោយ​ស្ថាន​ភាពមិន​ស្រួល គាត់​ក៏​បើក​ឲ្យ​ផុត​រថយន្ត Ford ranger ហើយ​គាត់​ក៏​ព្យាយាម​បើករថយន្ត​គេច​រហូត ដោយ​មិនដឹងថា រថយន្ត Ford ranger នោះ​នៅតែ​បើក​ដេញតាម​ពីក្រោយ​រថយន្ត​របស់គាត់​ពីក្រោយ​នោះទេ ។ ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​បន្តថា ក្រោយ​ភ័យខ្លាច​ពេក គាត់​ក៏​បើករថយន្ត​មក​ឈប់​នៅ​ច្រកចូល​ខាងលិច​ក្រសួងការពារជាតិ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ តែ​ពេលនោះ​រថយន្ត Ford ranger ក៏​បើក​មកពី​ក្រោយ​រថយន្ត​របស់គាត់ រួច​ធ្វើ​សកម្មភាព​យក​ដែក​មួយ​មក​វាយ​កញ្ចក់​រថយន្ត​ពីក្រោយ​នឹង​ចំហៀង បណ្តាល​ឲ្យ​បែកខ្ទេច​តែម្តង ។ បន្ទាប់ពី​ធ្វើ​សកម្ម ភាព​រួច ម្ចាស់​រថយន្ត Ford ranger ដែលមាន​គ្នា​២​នាក់ ក៏​ឡើងលើ​រថយន្ត​បើក​គេច​ចេញទៅ​បាត់ស្រមោល​តែម្តង​៕

 

Leave a Reply

(*) Required, Your email will not be published