គណបក្ស​ប្រជាជន​កម្ពុជា​តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កែតម្រូវ​ខ្លឹមសារ “​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​”

, , Leave a comment

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា (CNRP) កាលពី​ថ្ងៃទី​២ ខែមីនា កន្លង​ទៅនោះ អ្នកនាំពាក្យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា (CPP) បានចេញ​នូវ​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៧ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​ខ្លឹមសារ​ខាងលើ​មាន​ច​រិ​ក​ញុះញង់ បង្កហេតុ និង​ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​មន្ត្រីឃុំ​សង្កាត់​ទូទាំងប្រទេស​ដែល​បាន​ខិតខំ​បម្រើប្រជាជន​ស្របតាម​តួនាទី​របស់ខ្លួន ដោយ​មិនមាន​ការរើសអើង​និន្នាការ​នយោបាយ​សោះឡើយ​។​

 

​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះដែរ គណបក្ស​ប្រជាជន​កម្ពុជា​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កែតម្រូវ​ជា​បន្ទាប់​ចំពោះ​ខ្លឹមសារ​ខាងលើ ដើម្បី​រក្សា​បរិយាកាស​ល្អ និង​សុខសន្តិភាព​របស់​ប្រទេសជាតិ​។​

 

​ក្នុងករណី​ដែល​ពុំមាន​ការកែតម្រូវ​ទេនោះ គណបក្ស​ប្រជាជន​កម្ពុជា​រក្សា​សិទ្ធិ ដើម្បី​ប្តឹងទៅ​តុលាការ​ស្របតាម​ច្បាប់​ជា​ធរមាន​៕

07-3-2017

 

Leave a Reply

(*) Required, Your email will not be published