រាជធានីភ្នំពេញ : ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ល្បែងឆ្នោតកន្ទុយលេខវៀតណាម នៅផ្សារតាំងកសាង ស្ថិតក្នុងភូមិចំការឪឡឹក សង្កាត់កាកាប និងផ្សារ QMI ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បានកើតមានជាច្រើនកន្លែងកំពុងចាក់លេងជារៀងរាល់ថ្ងៃ យ៉ាងគគ្រឹកគគ្រេង ទំនងជាសមត្ថកិច្ច ត្រូវដងត្រូវផ្លែ ជាមួយពិភពល្បែងនេះទេដឹង បានជាបណ្តោយឲ្យល្បែងកន្ទុយលេខវៀតណាមកើតមានយ៉ាងពេញបន្ទុកដូច្នេះ។
ប្រភពបន្តថា ការរីកដុះដាលល្បែងឆ្នោតកន្ទុយលេខវៀតណាម នៅក្នុងផ្សារនេះ ក៏ទំនងជាលោកប្រធានផ្សារតាំងកសាង បើកដៃឲ្យលេងហើយកាងយកភាស៊ីបានថ្លៃទៀតផង ទើបបណ្តោយបើកឲ្យលេង យ៉ាង គគ្រឹកគគ្រេងដូច្នេះនោះ។ ការបណ្តែតបណ្តោយឲ្យកើតមានល្បែងនេះត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់យ៉ាងធ្ងន់ធ្ងរ ទៅលើប្រធានផ្សារតាំងកសាង ផ្សារQMI និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យថា ហាក់ប្រឆាំង និង កំពុងផ្គើននឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពរបស់រាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋសំណូមពរដល់អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញធ្វើយ៉ាងណាជួយបង្ក្រាបទប់ស្កាត់ឲ្យបាននូវល្បែងស៊ីសងនេះ៕