រាជធានីភ្នំពេញ : ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុង នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “អ្នកដែល បន្ទោសថា សម្ដេចកាន់អំណាចយូរជាង៣០កន្លងមកនេះ សូមកុំបន្ទោសសម្ដេច ទៅបន្ទោសប្រជាជនទៅ ដែលបោះឆ្នោតឲ្យសម្ដេច ដឹកនាំប្រទេសអស់រយៈកាលរហូតដល់ពេលនេះ។
សម្ដេចតេជោបានមានប្រសាសន៍ថា «ធ្វើជាង៣០ឆ្នាំ គេនិយាយថា ហ្នែងធ្វើអីក៏យូម្លេះ ទេ…កុំមកបន្ទោសខ្ញុំ បន្ទោសប្រជាជនទៅ ប្រជាជនបោះឆ្នោតឲ្យខ្ញុំ ខ្ញុំធ្វើ»។
សម្ដេចក៏បានថ្លែងដោយចង់សំដៅដល់គណបក្សប្រឆាំង ថាកុំគំរាមសម្ដេច ប្រសិនបើមិនទាន់ឈ្នេះឆ្នោតពិប្រាកដ៕