ប្តី​ក៏​បាត់ លុយ​ក៏​បង់​

, , Leave a comment

រាជធានី​ភ្នំពេញ : បន្ទាប់ពី​ជូន​ប្តី​ឡើង​យន្តហោះ​រួច ស្ត្រី​ម្នាក់​ត្រូវបាន​មុខសញ្ញា​ចោរ​ដែល​ធ្វើ​សកម្មភាព​ដដែលៗ​ចេញ​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​បានសម្រេច និង​បានគេច​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា ស្ត្រី​រងគ្រោះ​ដោយសារ​ចោរឆក់​កាបូបស្ពាយ​នោះ​មានឈ្មោះ ប្រាក់ និមល អាយុ​៣៤​ឆ្នាំ មាន​ស្រុ​កំណើត​នៅក្នុង​ភូមិ​ព្រៃ​ចំបក់ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃ​កា​បាស ខេត្តតាកែវ​។ នៅ​មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​១​គ្រឿង​ជាមួយ​ប្ដី រួមទាំង​បងប្អូន​ចំនួន​៣​នាក់​ទៀត ធ្វើដំណើរ​ចាក​ចេញពី​សណ្ឋាគារ​មួយកន្លែង​នៅ​ម្តុំ​គីឡូម៉ែត្រ​លេខ​៤ ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ដើម្បី​ជូន​ប្ដី​ឡើង​យន្តហោះ ទៅកាន់​សហរដ្ឋអាមេរិក លុះ​ពេលទៅដល់​ត្រង់ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជិត​ដល់​ច្រកចូល ខណៈពេលដែល​ម៉ូតូ​រ៉ឺម៉ក​កង់​បី​បន្ថយល្បឿន​យឺតៗ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ គ្រឿង មក​អែបជិត រួច​បានធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​របស់គាត់​បា​នស​ម្រេច​។ នៅក្នុង​កាបូប​នោះ​មាន ទូរស័ព្ទ​ស៊េរី​ទំនើប​ចំនួន​២​គ្រឿង លុយ​ចំនួន​៥០០​ដុល្លារ និង​សម្ភារ​មួយចំនួនទៀត សរុប​ជា​ទឹកប្រាក់​ជាង​១០០០​ដុល្លារ​។​

 

​ក្រោយពេល​កើតហេតុ គាត់​បាន​ជូន​ប្ដី​ឡើង​យន្តហោះ​រួចរាល់ ទើប​ធ្វើដំណើរ​ទៅកាន់​ប៉ុស្ដិ៍ នគរបាល​កា​កាប ដាក់ពាក្យ​បណ្ដឹងសុំ​ការអន្តរាគមន៍​ពី​សំណាក់​នគរបាល​ប៉ុស្ដិ៍ ដើម្បី​ស្រាវជ្រាវ​ស្វែង​រកមុខ​ចោរឆក់​ខាងលើ​ផ្ដន្ទាទោស​តាមច្បាប់​។​

 

​តាម​មតិ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​នោះ បាន​លើកឡើងថា សកម្មភាព​ចោរឆក់​កាបូប​ពី​អ្នកដំណើរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី នៅ​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជាពិសេស​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ និង​អ្នក​ដែល​ជូន​ប្ដី ប្រពន្ធ ឬ​សាច់ញាតិ​ឡើង​យន្តហោះ តែងតែ​បានកើត​ឡើងជា​បន្តបន្ទាប់ ខណៈពេលដែល​ជនរងគ្រោះ​ជិះ​ម៉ូតូឌុប ឬ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ទៅ​ឈប់​នៅ​ចំណុច​ភ្លើងស្តុប​ច្រក ចូលទៅ​កាន់​អាកាសយានដ្ឋាន​នោះ​។ ចំពោះមុខ​សញ្ញា​ចោរ​ដែល​ធ្វើ​សកម្មភាព​នៅ​ទីនោះ ហាក់ដូចជា​ដដែលៗ និង​តែងតែមាន​សំណាង​រត់គេច​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​រាល់​លើក មិន​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ទាំង​នគរបាល និង​កង​រា​អាវុធហត្ថ​បង្ក្រាបបាន​នៅឡើយ​ទេ ហើយ​មាន​អ្នករងគ្រោះ​ជា​បន្តបន្ទាប់​៕

06-3-2017 06-3-2017 (1)

 

Leave a Reply

(*) Required, Your email will not be published