ក្រោយ​ផ្លាស់ប្តូ​ស្លាក​សញ្ញា (Logo) ធនាគារ​អេស៊ីលីដា ជួប​ហេតុការណ៍​ភ្លើង​ឆេះ​

, , Leave a comment

​រាជធានី​ភ្នំពេញ : បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយសារ​ភ្លើង​បាន​ឆាបឆេះ​អគារ​ស្នាក់ការ​ធំ​ធនាគារ​អេស៊ីលីដា ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ក្បែរ​ក្រសួង​ព័ត៌មាន ក្នុង​ខណ្ឌដូនពេញ​។ យ៉ាងណា​ក៍ដោយ អគ្គិភ័យ​ខាងលើ​បាន​រលត់​វិញ​ហើយ បន្ទាប់ពី​ឆាបឆេះ​បន្តិចបន្តួច​ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ ខណៈ​បុគ្គលិក​ទាំងអស់​បាន​រត់​ចុះមក​ក្រោម​និង​ឈរ អង្គុយ​នៅមុខ​ធនាគារ​។​

 

​នេះ​ជាហេតុ​ការណ៍​ថ្មី​មួយទៀត បន្ទាប់ពី​ធនាគារ​អេស៊ីលីដា ទើបតែ​បាន​ប្តូរ​រូប​សញ្ញា​ឡូ​ហ្គូ ដោយ​ចំណាយ​ថវិកា​ប្រមាណ​៣,៥​លាន​ដុល្លារ​ក្រោយពី​លោក ហ៊ុន សែន ប្រតិកម្ម​នោះ​រួចមក​៕

02-3-2017 02-3-2017 (1)

 

Leave a Reply

(*) Required, Your email will not be published