កុល ដាវី ឆេះដុំ​នឹង​គណនី Chham Chany ចោទថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក ហ៊ុន ម៉ានិត​

, , Leave a comment

​រាជធានី​ភ្នំពេញ : តារា​សម្ដែង​ស្រី​សិច​ស៊ី អ្នកនាង កុល ដាវី ឆ្លើយតប​ទាំង​កំហឹង​នឹង​ការចោទប្រកាន់ថា នាង​មាន​ស្នេហា​លួចលាក់​ជាមួយនឹង​កូនប្រុស​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត​។ អ្នកនាង កុល ដាវី បា​នស​សេ​រលើ​បណ្ដាញ​ស​ង្គ​របស់​នាង កាលពី​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា « ជន​ថោកទាប ពួក​បាត​សង្គម ហេតុ​អី​ក៏​ហ៊ាន​សរសេរ​បង្ខូច​កិត្តិយស​របស់ខ្ញុំ បែបនេះ ចាប់ពីពេលនេះ​ទៅបាន​ការងារ​មួយទៀត​ហើយ ដើម្បី​ការពារ​ភាព​ស្អាតស្អំ របស់ខ្ញុំ​ជូន​ក្រុមគ្រួសារ បង​រក្សា ជូន​ទស្សនិកជន​ដែល​តែងតែ​គាំទ្រ​នាង​ខ្ញុំ »​។​

 

​នាង​បន្តថា «​ក្នុងនាម​ជា​អ្នក​សិ​ល្បះ​មួយរូប​ដែល​ពួកគាត់​តែងតែ​ស្រឡាញ់ និង​ផ្តល់​តម្លៃ ជាពិសេស​ភាព​ស្អាតស្អំ រវាង​ខ្ញុំ និង​លោក ហ៊ុន ម៉ានិត ទាំង​ដែល​ខ្ញុំ និង​គាត់​ពុំដែល​បាន​ជួបគ្នា​ម្តងណា​សោះ ចង់ដឹង​ដល់​ហើយ​ក្នុង​ខួរ​វា​មានអី​ខ្លះ រាល់ថ្ងៃ​ស៊ី​អី បាន​វា​មាន​សន្ដាន​ថោកទាប អញ្ចឹង​អាង​អី​អាង​សារ​ពី​ប្រិយមិត្ត ហើយ​ឆ្លើយ​យករួចខ្លួន​មែន ចង់​ប្រាប់ថា​វា​មិន​ស្រួល​អញ្ចឹងទេ មនុស្ស​បាត​សង្គម ពិតជា​រស់នៅ​នាំ​តែ​ធ្ងន់​ផែនដី​មែន អាណិត​តែ​ឳ​ពុក​ម្តាយ​អ្នកឯង​ទេ បើ​គាត់​ដឹងថា​អ្នកឯង​មាន​សន្តាន​ថោកទាប​អីចឹង​មិនដឹង​ជា​គាត់​ឈឺចាប់​ប៉ុណ្ណា​ទេ​»​។​

 

​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លងទៅនេះ គណនី​ហ្វេ​ស​បុក​ឈ្មោះ Chham Chany បា​នស​សេរ​រៀបរាប់​លើ​បណ្ដាញ​សង្គម​របស់ខ្លួន​ថា «​សា​ពី​ប្រិយមិត្ត​៖ ហ៊ុន ម៉ានិត ធ្លាប់មាន​ស្នេហ៍​លួចលាក់​ជាមួយ​តារា​ណាខ្លះ ទៅ​ផឹកស៊ី​កន្លែង​ណាខ្លះ ទិញ​ឡាន​ឲ្យ​អ្នកណាខ្លះ ចិញ្ចឹម​ផ្គត់ផ្គង់​អ្នកណាខ្លះ​ល្មម​ដឹង​ហើយ​ជាពិសេស កុល ដាវី និង វ៉ាង ស្រីណូ ដែល​អ្នកណា​ក៏​ដឹង​ដែរ​»​។​

 

​ប្រភព​ដដែល​បា​នស​សេរ​ថា «​យើង​នឹង​បន្ត​បកអាក្រាត​ជន​ថោកទាប​ម្នាក់នេះ​បន្តទៀត ដែលជា​ជន​មេខ្លោង​លួច​ថត​សំឡេង​គ្រប់​អ្នកនយោបាយ​បក្សប្រឆាំង យកមក​វាយប្រហារ ដើម្បី​ឈ្នះ​រឿង​នយោបាយ ដោយ​យក​តួនាទី​ប្រធាន​ចារកម្ម​ជាតិ ចាយលុយ​ជាតិ ធ្វើការ​ឲ្យ​បក្ស​សម្លាប់​ជាតិ​សាសន៍​ឯង​។ តាមពិត​ខ្លួនឯង​ជា​ជន​លេងស្រី​ញ៉ុ​ក​គូថ​ហើយ​រឿង​ដែល​អាក្រក់​បំផុត គឺ​លួច​លុយ​ជាតិ​យកមក​លេងស្រី​»៕

01-3-2017 (1) 01-3-2017 (2) 01-3-2017 (3) 01-3-2017

 

Leave a Reply

(*) Required, Your email will not be published