មូលហេតុ​ដែលនាំឱ្យ​ឈ្លោះប្រកែក​គ្នា

, , Leave a comment

​គួរ​យល់ដឹង : ជម្លោះ​អាច​កើតមានឡើង​បាន​គ្រប់ពេលវេលា បើ​អ្នក​មិនចេះ​ថាំ​ចិត្ត​នោះទេ​ដូច​ពាក្យ​មួយ​ឃ្លា​ពោលថា "​ចាន​ក្នុង​រាវ​ចៀស​មិន​ផុត​អី​ពី​ការ​ប៉ះ​ទ​ង្គិះ​គ្នា​នោះទេ​" យ៉ាងណាមិញ​ដៃគូ​ស្នេហា​ក៏​ដូច្នេះ​ដែរ គឺ​តែងតែ​មានការ​ប៉ះពារ​ពាក្យសម្តី​ទៅលើ​គ្នា​ចៀស​មិន​រួច​ឡើយ ។ ហេតុ​ដូចនេះហើយ​ការឈ្លោះប្រកែក​គ្នា អាច​បណ្ត​ល​មកពី​កត្តា​មួយចំនួន​ដូចខាងក្រោម​ ៖

 

១.ខឹង​ច្រើន ង​ង៉ក់​ច្រើន​
​ពិបាក​ផ្គាប់ចិត្ត គុំ​គួ​ន​លាក់ទុក​ក្នុង​ចិត្ត យូរៗ​ទៅ​ក្លាយជា​រឿង​ធំ ដោះស្រាយ​លែងចេញ​រហូតដល់​បែកផ្លូវ​គ្នា ។​

 

២.កំណាញ់ ប្រច័ណ្ឌ​
​គេ​ប៉ះពាល់ គេ​លលេង ស្និទ្ធស្នាល​ជាមួយ​អ្នកដទៃ ឬ​មិត្តភក្តិ​ក៏មាន​ចិត្ត​ច្រណែន រករឿង រកហេតុ មិន​ទុកចិត្ត​គ្នា​ដែរ ។​

 

៣.រមិលគុណ ហើយ​មើលងាយ​គេ​
​ប្តី​ប្រពន្ធ ឬ​ដៃគូ​ធ្លាប់​ស្រឡាញ់ ល្អូក​ល្អឺ​នរក​គ្នា ធ្លាប់ជួយ​ទំនុកបំរុង ចិញ្ចឹម​បីបាច់​ប៉ុណ្ណា ក៏​នឹក​មិនឃើញ សម្លឹង​ឃើញតែ​ទោស​បន្តិចបន្តួច​ដែល​គេ​ជ្រុល​ធ្វើ​ទៅហើយ លើក​យកមក បើក​កកាយ​ឡូឡា រករឿង​នាំ​ឈ្លោ​។​

 

៤.មានពុត​ត្បុត ហើយ​ពូកែ​អួតអាង​
​ចេះ​លាក់​គំនួ​ច បិទបាំង​ទោសកំហុស បោកប្រាស បន្លំ​ភ្នែក គេចកែ​សម្តី និយាយ​បន្លែបន្លប់ អាង​លេស លាក់លៀម មិន​ហ៊ាន​សំដែង​ការពិត ហើយ​អួតអាង​ខ្លួន​ថា​ស្មោះត្រង់ ស្មោះស្ម័គ្រ ។​

 

៥.បំណង​អាក្រក់ គិត​ខុស​
​ចង់បាន​ប្រពន្ធ​ពីរ បី ឬ​មាន​សា​ហាយ​ស្មន់​តាម​តណ្ហា​របស់ខ្លួន គិតថា​ធ្វើ​យ៉ាងម៉េច​ឲ្យ​តែ​បាន​សប្បាយ អ្នកណា​កើតទុក្ខ​ប៉ុណ្ណា​ក៏​មិន​ឈឺក្បាល ។​

 

៦.ប្រកាន់​គំនិត​រៀងខ្លួន មិន​ស្តាប់​យោបល់​គ្នា​
​គិត​ធ្វើ​អ្វី​សម្រេច​តែ​ខ្លួនឯង គ្មាន​សួរ​ប្តី ឬ​ប្រពន្ធ​ទេ អាង​អំណាច អាង​លុយ​ខ្លួនឯង​អ្នករក​ខ្លាំង​រៀងខ្លួន ចុងក្រោយ​ខ្លោច ចែកផ្លូវ​គ្នា​ដើរ៕

01-3-2017

 

Leave a Reply

(*) Required, Your email will not be published