លោក យិន សុផល ប្រើ​ស្បែ​ក​ន​គរ​បា​ល​សេដ្ឋ​កិ​ច្ច​ក្រ​សួ​ងម​ហា​ផ្ទៃ ចេ​ញល្បាតប្រដេញឡានដឹកឈើ​​​​​​​​​​​​​យកលុយ ឲ្យរាប់ក្បាលឡានដឹកឈើនិងទំនិញគេចពន្ឋ

, , Leave a comment

ខេត្តក្រចេះ ៖ ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើ និងទំនិញខុសច្បាប់ ទាំងតូចទាំងធំ បាន សម្តែងការ មិនសប្បាយចិត្ត ចំពោះកុងត្រូលជជុះ របស់ប៉ូលីសសេដ្ឋកិច្ច

ក្រសួងមហាផ្ទៃ ដែលមាន លោកវរសេនីយ៍ត្រី យិន សុផល ជាមន្ត្រី នគរបាល សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ រៀបកម្លាំងឈរជើងចាំប្រដេញ និងស្ទាក់ឲ្យឡាន ដឹក ឈើចូលបង់លុយ នៅក្នុងខេត្តក្រចេះ និងភាគខាងលើ យ៉ាងប្រសេចប្រសាច មិនដែលក្រែងញញើតពីចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ម្តង ណាឡើយ ហើយ អ្វីដែល លោកវរសេនីយ៍ត្រី យិន សុផល កំពុងអនុវត្តន៍ក៏ផ្ទុយ ពីខ្លឹមសារដែលមានចែងក្នុងលិខិតបេសកកម្ម របស់អគ្គស្នងការនគរបាលជាតិ ផងដែរ។

 

មានសេចក្តីរាយការណ៍ថា ៖ ក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូន ទំនិញពីវៀតណាម ឆ្លងកាត់ ខេត្តក្រចេះពិសេសពួកឈ្មួញជួញដូរឈើប្រណិតខុសច្បាប់ពីរតនៈគិរីឫ ពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងពីភាគខាងលើមកតំបន់ខ្លាស្ទុះខេត្តក្រចេះត្រូវតែ ផ្តល់ដំណឹងជូនឈ្មោះ យិន សុផល ជាមុន ទើបរកស៊ីបានតែបើហ៊ានល្មើសក្រុម ប៉ូលិសសេដ្ឋកិច្ចក្រសួង នឹង បង្ក្រាប ប្ញុ ប្រដេញចាប់ឱ្យបង់លុយពិន័យ១គុណ និង៣ជាមិនខាន។ឈ្មួញទូទៅដែលរកស៊ីដឹក ជញ្ចូន ទំនិញពីវៀតណាម ឫឈើ សូម្បីតែ ឡាន ដឹកជន្លង់ម្រេច ដែលឆ្លងកាត់ គឺមិនអាច គេចផុត ពី ក្រសែ ភ្នែក មន្ត្រីក្រោមឱវាទ របស់ យិន សុផល ដែលមានជំនាញក្នុងការប្រមូល ក្រុម ឈ្មួញ រកស៊ីឈើឫក៏ដឹកទំនិញពីស្រុកយួន ឱ្យចូលមកបង់លុយជាប្រចាំ ខែដោយគ្មាន ការ យោគយល់អ្វីឡើយ ។ តាមសេចក្តីរាយការណ៍ បានបង្ហាញថា លោក យិន សុផល បានបិទភ្នែក ឬចាត់តាំងកូនចៅរបស់ខ្លួន ឲ្យបង្កភាពអនាធិបតេយ្យ ហើយ គេគេបែងចែកគ្នា រកចំណូលរវាងឡានដឹកឈើ និងឡានដឹកទំនិញ ផ្ទុយពីលិខិតបេសកកម្ម របស់អគ្គស្នងការនគរ បាលជាតិ ដែលដាក់ឱ្យ ទៅ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកជញ្ជូនឈើខុស ច្បាប់។ផលប្រយោជន៍ដែល បានមកពីការដាក់កុងត្រូលជជុះរបស់ លោក យិន សុផល មិន ដឹងជាយកទៅ បែងចែកថ្នាក់ណាខ្លះទេ ព្រោះគាត់បានប្រមូលលុយបំពាន ទៅលើជំនាញរបស់ សមត្ថកិច្ចដទៃ បង្កើតឲ្យមានទំនាស់ផលប្រយោជន៍ធ្លាប់មានការតវ៉ាមកថ្នាក់លើ ជា បន្តបន្ទាប់ប៉ុន្តែលោកយិន សុផល នៅ តែមានឱកាសឈរជើង នៅចំណុច ប៉ុស្តិ៍ជជុះនោះយ៉ាងរឹងមាំដដែល។

 

ប្រភពបានឲ្យដឹងថា លោក យិន សុផល មិន ដឹងថា ចំណាយលុយក្នុងមួយខែ ប៉ុន្មាននោះទេ ក្នុងការទិញប៉ុស្តិ៍ផ្តាច់មុខ នៅលើ ទឹកដីខេត្តក្រចេះ ទើបគាត់មាន អំណាច ដាក់ពង្រាយមន្ត្រីប្រចាំការ ទាំងយប់ ទាំងថ្ងៃ ចាំគាបជំរិតទារលុយ ពីប្រជាពលរដ្ឋ រកស៊ីដឹកទំនិញ ក៏ដូចជា ចាំ ទារ លុយ ពីឈ្មួញដឹកឈើ ដោយគ្មានការបង្ក្រាបអ្វីឡើយ ។បើគិតតាមច្បាប់ ប្រឆាំង អំពើពុករលួយ ប៉ូលីស សេដ្ឋកិច្ចអស់នេះ អាចនឹងត្រូវស្ថិតក្នុងការ តាម ដានស្រាវជ្រាវ ឬត្រូវ កោះ ហៅ ទៅសួរនាំ ក្នុងករណីដែលមានពាក្យបណ្តឹង ព្រោះអ្វីដែលលោក យិន សុផល បានប្រព្រឹត្តគឺបំពានទៅនឹង ការឹតបន្តឹងរបស់ថ្នាក់លើ យ៉ាងក្រអឺតក្រទមបំផុត៕

111

 

Leave a Reply

(*) Required, Your email will not be published