បើ​ទោះ​ខុសច្បាប់ ក៏​នៅ​ប្រព្រឹត្ត ព្រោះតែ ញៀន​

, , Leave a comment

​រាជធានី​ភ្នំពេញ : ទោះបីជា​អជ្ញាធរ​បាន​ហាម​ប្រាណ​មិនឱ្យ​មានការ​ភ្នាល់​បាល់ទាត់​នៅ​គ្រប់​ទីកន្លែង​ក៏ដោយ ក៏​អ្នក​ដែល​ញៀន​នឹង​ល្បែង​នេះ​ក៏​នៅតែ​លេង​។ អ្នក​ភ្នាល់​ការប្រកួត​បាល់ទាត់​ប្រាប់​ពី​មូល​ហេតុអ្វី​បាន​នៅ​លួចលាក់​ភ្នាល់​គឺ​ចង់​បែបនេះ ដោយសារ “​បើ​ឈ្នះ​កើត​ចិត្ត បើ​ចាញ់​វិញ​គឺ​ដាច់បាយ​តែ​ប៉ុណ្ណឹង​”​។​

27-2-2017

​តាម​ការសាក់សួ​រលើ​បុរស​ម្នាក់​ដែល​បានឱ្យដឹងថា មិន​ថា រដូវ​កាល​នៃ (World Cup) ការប្រកួត​ទាត់​បាល់​ពិភពលោក ឬ​ការប្រកួត​អន្តរជាតិ​ណា​ឡើយ បើ​លោក​មិនបាន​ភ្នាល់ គឺ​សប្បាយ​មើល​ឡើយ​។ ប៉ុន្តែ​បើ​ចាញ់​វិញ​ព្រលឹម​ឡើង​ប្រាកដជា​ញ៉ាំ​បាយកក​(​បាយ​សល់​ពី​ល្ងាច​)​ជាមិនខាន​។ ឥឡូវនេះ​ចាំ​សង្កេត​មើលទៅ​! ឱ្យតែ​ឃើញ​នរណា​នៅពេល​ព្រលឹម​ឡើង​អង្គុយ​ធ្វើ​មុខក្រៀមៗ នោះ​ហើយ​អ្នកជា​ចាញ់​បាល់​ជាប់​គ្នា​ច្រើនពេក​។​

 

​នាយ តក់ [​អ្នកនិពន្ធ​ឲ្យ​] បាន​រៀបរាប់​ឱ្យដឹងថា ចាប់តាំងពី​ចេះ​ភ្នាល់​បាល់ទាត់​ជាច្រើន​មក​លោក​តែងតែ​តាមដាន​ការប្រកួត​បាល់ទាត់​រប​ស់​អឺរ៉ុប និង World Cup ដែលមាន​ផ្សាយ​ទាំងអស់។ ប្រសិនបើ​មើល​វា ទាល់តែ​លោក​ទៅ​ភ្នាល់​ដាក់​លុយ​ទើប​គិតថា វា​សប្បាយ​មើល​។ បើ​និយាយ​រឿង​ភ្នាល់​នេះ​សឹង​រាប់​ភ្លេច​សម្រាប់​លោក​។ ក្នុង​មួយអាទិត្យ​សម្រាប់​លោក​ភ្នាល់​បាល់ទាត់​សប្តាហ៍​អាច​ថា ភ្នាល់​ដល់​៣​លើក​។ បើ​ទាយ​ត្រូវ​បី​គូរ ឬ​ប្រាំ​គូរ​នោះ លោក​នឹង​សប្បាយចិត្ត​ណាស់ ហើយ​ទុក​លុយ​ត្រៀម​ចាក់​គូរ​ក្រោយ​ទៀត​។ បើ​ឈ្នះ​បាន​លុយ​ច្រើន​នឹង​ហៅ​មិត្ត​ភ័ក្តិ​ផឹកស៊ី ប៉ុន្តែ​បើ​ចាញ់​វិញ​លោក​ថា ច្បាស់​ជា​ពេលព្រឹក​ឡើង​នឹង​ញាំ​បាយ​សល់​ពី​ល្ងាច​ជាមួយ​ឆៅ​ពៅ ឬ​ពង​ចៀន​ហើយ​។​

 

​បុរស​ចូលចិត្ត​ភ្នាល់​ល្បែង​បាល់​នេះ​បាន​និយាយថា ចាក់​រាល់ដង​ចាប់ពី​៥ ទៅ​១០​ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​ភ្នាល់​មួយដង​យក​ច្រើន​គូរ ដើម្បី​ចង់បាន​លុយ​ឈ្នះ​ច្រើនៗ​មកវិញ​។ បើ​ថ្ងៃ​អត់​សូវ​មាន​លុយ​ក៏​ភ្នាល់ យ៉ាង​អន់​ណាស់​មួយ​ម៉ឺន ទៅ​ពីរម៉ឺន​រៀល​ដែរ​។ ពេលខ្លះ​មួយអាទិត្យ​មិន​ដែរ​ឈ្នះ​សោះ ហើយ​ពេលខ្លះ​រួចខ្លួន និង​ពេលខ្លះទៀត​មួយអាទិត្យ​ឈ្នះ​ម្តង ឬ​២​ដង​តែប៉ុណ្ណោះ​។ ដោយសារ​លោក​ចង់បាន​លុយ​ពេក និង​គិត​ថាបើ ភ្នាល់​អស់​តែមួយ​ម៉ឺន បាន​១០​ម៉ឺន​រៀល ឬក៏​២០​ម៉ឺន​រៀល​មកវិញ​។ ជាពិសេស​ម្រា​ប់​ខ្ញុំ​នោះ​ខ្ញុំ​គិតថា មាន​អារម្មណ៍​ចង់​ភ្នាល់ ទោះបីជា​ដឹងថា​ភាគរយ​ឈ្នះ​តិច​ក៏ដោយ​។​

27-2-2017 (1)

​លោក តក់ បាន​និយាយ​បន្តថា “​ខ្ញុំ​ចាក់​តាម​ក្រដាស​នៃ​តារា​ភ្នាល់​បាល់​។ ការ​ភ្នាល់​បាល់​សព្វថ្ងៃនេះ មាន​វិធី​ពីរ​យ៉ាង​គឺ​តាម​ក្រដាស​និង​តាម​ម៉ាស៊ីន​(​តាម​អ៊ិន​ធឺ​ណេ​ត​)​។ ប៉ុន្តែ​ការ​ភ្នាល់​បាល់​តាម​ត​គ្នា ឬ​ភ្នាល់​លើ​ក្រដាស​តារា​នោះ​ជា​អំពើ​ខុសច្បាប់​។ គេ​សរសេរ​លេខ​ក្រុមបាល់ទាត់​ទៅក្នុង​ក្រដាស​មួយ​សន្លឹក​ជាប្រចាំ​ឱ្យ​អ្នក​ភ្នាល់​។ ការចាក់​នៅ​កន្លែង​ណា​ហើយ​ចាក់​យ៉ាងម៉េច​នោះ​? ជាការ​សំងាត់​ពិបាក​ហ្នឹង​និយាយ​។ គ្រាន់តែ​ដឹង​មាន​វិធី​ងាយស្រួល​ជាង​ភ្នាល់​តាម​អ៊ិន​ធឺ​ណេ​ត គឺ មាន​មនុស្ស​ចាំ​យកលុយ​របស់​អ្នក​ភ្នាល់​តែម្តង​នៅតាម​តំបន់​ដែល​យើង​ស្គាល់​ឬ​ស្គា​ល់ត​គ្នា​។ មាន​គេ​យក​តារា​ភ្នាល់​មក​ឲ្យ ហើយ​ចាំ​យកលុយ​ទៅ​ចាក់​ឲ្យ​តែម្តង​។ គេ​មាន​កូនចៅ​របស់គេ​ដែលជា​អ្នក​ចាំ​មក​យកលុយ​របស់​ភ្នាល់​។ ខ្ញុំ​ក៏​មិនដឹង​ច្បាស់​ទីតាំង​កន្លែង​មេ​ភ្នាល់​នៅទីណា​ទេ គ្រាន់តែ​ដឹងថា បើ​ចង់​ភ្នាល់​នោះ​មាន​មនុស្ស​ចាំ​ទទួល​គ្រាន់តែ ទម្លាក់ គឺ​គេ​យក​តារា​ភ្នាល់​ឱ្យ​អ្នក​ស្គាល់ ឬ​អ្នក​ចង់​ភ្នាល់​អោយ​ជា​រាល់ថ្ងៃ​តាម​ខ្សែរយៈ​។ បើ​មាន​មិត្ត​ភ​ក្ក័​ចង់​ភ្នាល់​គឺអាច​ភ្នាល់​បាន​តាមរយៈ​អ្នក​ស្គាល់​រវាង​កូនចៅ មេ​ភ្នាល់​បាល់ ឬ​អ្នក​ភ្នាល់ ដូចគ្នា ឬ​បានត្រឹមតែ​អ្នក​ស្គាល់គ្នា​ជិតដិត​ប៉ុណ្ណោះ​។​”

 

​លោក តក់ បាន​និយាយថា ដោយមាន​អារម្មណ៍​ថា​លោក​ធ្លាប់​ភ្នាល់​អ្វីមួយ ពេលដែល​មិនបាន​ភ្នាល់​ក្នុងពេល​ការប្រកួត​បាល់​ពិភពលោក​នេះ មាន​អារម្មណ៍​ដូចជា​នៅ​មិន​សុខ​។ វា​មាន​លក្ខណៈ​ដូច​ការ​ញៀន​ដែរ​។  ប៉ុន្តែ​ក៏​មិនដែល​អោយ​ផុងខ្លួន​ជ្រៅ​ដែរ​។ គឺ​ភ្នាល់​តាម​សមត្ថភាព​ដែលមាន​។ លោក​នឹង​ឈប់​ភ្នាល់​ដើម្បី​កុំ​ខ្លួន​លំបាក​តទៅទៀត​។ ពេលនេះ​លោក​កំពុងតែ​ព្យាយាម​មិន​ភ្នាល់​លុយ​ច្រើន​និង​សម្រេចចិត្ត​អត់​ភ្នាល់​លើ​គូរ​មួយចំនួន​ផងដែរ​ក្នុង​រដូវ World Cup នេះ​។ លោក​ទទួលស្គាល់ថា រឿងនេះ​ត្រូវបាន​គេ​ហាមប្រាម​មិនឱ្យ​ប្រព្រឹត្តិ​ឡើយ​។ ប៉ុន្តែ​លោក​ពិបាក​កែខ្លួន​ព្រោះ​លោក​ចូលចិត្ត​ភ្នាល់​បាល់ទាត់​។ លោក​ក៏​សុំទោស​ចំពោះ​រឿងនេះ​ដល់​មហាជន​ដែល​អាន​រឿង និង សូមឱ្យ​យុវវ័យ​កុំ​ធ្វើតាម​លោក​៕

 

 

Leave a Reply

(*) Required, Your email will not be published