ខេត្តក្រចេះ : ប្រជាពលរដ្ឋរស់នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានរិះគន់លោក ឌួងឆាយ សាវុទ្ធ ប្រធានមន្ទីបរិស្ថានខេត្តក្រចេះ ខណៈដែលដាក់ស្នាក់ការនៅកំពោតគយ ចាំជំរិតទារលុយពីពលរដ្ឋដឹកឈើដូចជា ឈើគ្រាក់ៗ ដើម្បីយកមកពុះច្រៀក ធ្វើជាជន្លងម្រេច ក៏មន្ត្រីបរិស្ថាននោះ មិនលើកលេងអោយដែរ គឺដឹងតែពីរជំរិតទារលុយ ពីពួកគាត់យ៉ាងចាស់ៗដៃតែម្តង ធ្វើអោយពួកគាត់ មានការរអ៊ូរទាំយ៉ាងខ្លាំង ទៅលើមន្ត្រីទាំងនោះ រឺឯមេឈ្មួញធំៗ ដែលកំពុងកាប់បំផ្លាញព្រៃឈើ នឹងឈូសឆាយយកដីរបស់រដ្ឋ ដូចសព្វថ្ងៃនេះ ពួកគាត់មិនដែលឃើញមាន មន្ត្រីទាំងនោះ ចាប់បង្ក្រាបបានម្តងណាឡើយ បែជាមកបង្ក្រាបវិញនោះ បង្ក្រាបបានតែប្រជាពលរដ្ឋតូចតាច តែប៉ុណ្ណោះ។
សេចក្ដីរាយការណ៍មួយពីប្រជាពលរដ្ឋរស់នៅឃុំជ្រោយបន្ទាយ បានប្រាប់ថា មានគ្រឿងចក្រ៤គ្រឿង ដែលកំពុងតែឈូសឆាយដីព្រៃរាប់រយហិចតា ស្ថិតនៅចំណុចបុសសឿន ដែលមានម្ចាស់ឈ្មោះ ហេង នៅពេលភ្នាក់ងារយើង ចុះទៅដល់គ្រឿងចក្រទាំងនោះ បានរត់គេចពួនបាត់អស់ បន្សល់តែដីដែលទើបនឹងឈួសថ្មីៗ ដោយគ្មានសមត្ថកិច្ច ឬស្ថាបន្ធ័ពាក់ពន្ធ័ណាអើពើនោះឡើយ បែជាបណ្តែតបណ្តោយឲ្យក្រុមឈ្មួញឈ្មោះ ហេង បន្តកាប់ទន្ទ្រានយកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដោយមិនខ្លាចពីច្បាប់អ្វីទល់តែសោះ ដោយសារតែការឃុបឃិតគ្នាជាមួយមន្ត្រីថ្នាក់ក្រោម ទើបធ្វើបានរលូនបែបនេះ ទើបមិនមានការំខាន ពីសមត្ថកិច្ចពាក់ពន្ធ័ណានោះឡើយ។ ពលរដ្ឋបានបន្តទៀតថា គ្រាន់តែលឺថា មានកម្លាំងចូលទៅ គឺដឹងដល់ម្ចាស់គ្រឿងចក្រទាំងនោះភ្លាមៗ ពីព្រោះមានអ្នកចាំមើលផ្លូវ។
ពាក់ពន្ធ័នឹងករណីនេះលោក ឌួងឆាយ សាវុទ្ធ ប្រធានបរិស្ថានខេត្តបានឆ្លើយថា ការជំរិតស្អីនោះ គឺគ្មានទេ ហើយរឿងឈូសដីព្រៃកក៏គ្មានដែរ បើក្រៅពីតំបន់លោកគ្រប់គ្រងនោះ បើមានមែន ចង់ដឹងសួច្បាស់ ទៅលោកអភិបាលស្រុកទៅ លោកដឹងច្បាស់ជាងខ្ញុំ៕