កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួន មេឆ្នោតប្រុសស្រី៦នាក់ ក្នុងចំណោមមេឆ្នោតច្រើនទៀត មិនទាន់បង្ក្រាប

, , Leave a comment

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី២៤កុម្ភះឆ្នាំ២០១៧ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តសៀមរាបចាប់ឃាត់ខ្លួនមេឆ្នោតចំនួន៦នាក់ កសាងបញ្ជូន ទៅតុលាការ

ដើម្បីចាត់ការ តាមនិតិវិធីច្បាប់។

មន្ត្រីនគរបាលបានឲ្យដឹងថា ទីតាំងទី១នៅភូមិវត្តបូព៌សង្កាត់សាលាកំរើក ក្រុងសៀមរាបឃាត់៣នាក់ គឺ១ឈ្មោះ ប្រី រតនា ភេទស្រី អាយុ៥៤ឆ្នាំ ។២ ឈ្មោះ ថាប់ ឆៃ ហ៊ាង ភេទប្រុស អាយុ៥៨ឆ្នាំ។៣ឈ្មោះ កែវ សារឿន ភេទស្រីអាយុ៧០ឆ្នាំ (អ្នកផ្តល់ទី តាំង)។ដកហូតវត្ថុតាងមានម៉ាស៉ីនគិតលេខចំនួន២គ្រឿងក្រដាស់រ៉ាមពណ៌សសំរាប់ កត់កន្ទុយ ចំនួន៣០សន្លឹក ក្រដាសកាប៊ូន កត់កន្ទុយលេខ ចំនួន៣០សន្លឹក ប្រាក់ខ្មែរចំនួន៣០ម៉ឺនរៀល និង៤៥$។ទីតាំងទីពីនៅផ្សារត្រាំនាគ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានមេឆ្នោត ចំនួន២នាក់ ១ឈ្មោះ ជឿន សំណាង ភេទប្រុសអាយុ៤០ឆ្នាំ-ដកហូតមាន ក្រដាស់កត់កន្ទុយលេខ ចំនួន១៤សន្លឹក សៀវ ភៅបញ្ជី កត់លេខសំរាប់ ស៊ីសងប្រាក់ចំនួន១ក្បាល ម៉ាស៊ីនគិតលេខ ចំនួន១គ្រឿង ទូរស័ព្ទម៉ាក Samsung ពណ៌សចំនួន១គ្រឿង។២ឈ្មោះធន់ វិសាល ភេទប្រុស អាយុ ២៤ឆ្នាំ-ដកហូតមាន កេះដែកចំនួន១ ទូរស័ព្ទដៃម៉ាក Samsung ពណ៌សចំនួន១ គ្រឿងនិងម៉ាកNokaiចំនួន១គ្រឿងប្រាក់ខ្មែរចំនួន៦១១៦០០រៀលនិង៣១$ ម៉ាស៊ីន គិតលេខ ១គ្រឿង សៀវភៅកត់ លេខឆ្នោតចំនួន៣ក្បាល។ទីតាំងទី៣ ភូមិបឹង ដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប បានមេឆ្នោត ១នាក់គឺឈ្មោះកែវ និមល ភេទស្រីអាយុ២៣ឆ្នាំ។ដកហូតមាន ទូរស័ព្ទដៃម៉ាកណូគា ពណ៌ខ្មៅ ចំនួន១គ្រឿង ប្រាក់ខ្មែរចំនួន៦៧៧៥០០រៀលនិង៤៥$ ម៉ាស៊ីនគិតលេខ ចំនួន១គ្រឿង សៀវភៅសំរាប់ កត់លេខឆ្នោតចំនួន៣ក្បាល៕

srnews-post871 srnews-post872

 

Leave a Reply

(*) Required, Your email will not be published