ស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងតូត្យូ ត្រូវបានអគ្គិភ័យឆាបឆេះ

, , Leave a comment

រាជធានីភ្នំពេញ ៖ កាសែតជប៉ុនបានចុះផ្សាយថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ពាក់កណ្តាលអធ្រាតមានអគ្គិភ័យមួយ បានឆាបឆេះចេញពីក្នុងស្ថានទូតកម្ពុជា ប្រចាំនៅ

ទីក្រុងតូត្យូ។

 បើយោងទៅតាមអគ្គនាយកដ្ឋានអគ្គិភ័យ នៃទីក្រុងតូត្យូ បានឲ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះនេះ គឺចេញពីអគារជាន់ទី៣ ដែលមានកម្ពស់ ប្រមាណ២០ម៉ែត្រ។ ប៉ុន្តែការឆេះនេះ គឺមិនបានបណ្តាលឲ្យមន្ត្រីបម្រើការងារ នៅក្នុងស្ថានទូតណាម្នាក់ រងរបួស ឬស្លាប់នោះទេ ដោយពួកគេបានរត់ចេញទៅរកកន្លែងសុវត្ថិភាព។

 

ចំពោះការឆាបឆេះនេះ នៅមិនទាន់ដឹងថា រងការខូចខាត សំភារៈ និងឯកសារសំខាន់ៗ អ្វីខ្លះទេ។ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះ អគារជាន់ទី៣ នៅក្នុងស្ថានទូតកម្ពុជាប្រចាំទីក្រុងតូត្យូ គឺក្រុមពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍ពន្លត់អគ្គិភ័យនោះ ដោយសង្គ្រោះបានទាន់ពេលវេលា ហើយមិនមានគ្រោះថ្នាក់ដល់មន្ត្រីនៅក្នុងស្ថានទូតទេ។

 

ទាក់ទងករណីនេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន៕

Tut2 Tut1 Rasmeinews-1-26022017

 

 

Leave a Reply

(*) Required, Your email will not be published