ជឿគ្រូទាយចង្រៃ គ្រោះកាចអប្រិយ លួចគាស់ផ្នូរសព កណ្តាលថ្ងៃ ប៉ូលីសចាច់ដាក់គុក

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃទី២៣ កុម្ភៈ ស្ថិតនៅភូមិកន្សែង ឃុំខុនរ៉ង ស្រុកបរិបូរណ៍ សមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលធ្វើសកម្មភាព

គាស់ផ្នូរសព ដែលកប់រយៈ៨ឆ្នាំទៅហើយយកទៅបូជា ធ្វើឱ្យក្រុមគ្រួសារ ជាកូនចៅបង្កើតសាកសព កើតទុក្ខមិនសុខចិត្ត ក៏ប្តឹងទៅសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

 

សមត្ថកិច្ចនគរបាល ប្រាប់ដំណើររឿងយ៉ាងចម្លែកនេះថា ជនល្មើសស្ត្រី ជាមេខ្លោង ជឿតាមគ្រូទាយអោយទៅគាស់ ជួលគេគាស់ផ្នូរយកសពកប់ជាង៨ឆ្នាំមកហើយយកទៅបូជានេះ មានឈ្មោះឌៀប វួចឡាយ អាយុ៦០ឆ្នាំ មានទីលំនៅភូមិពន្លៃ ឃុំពន្លៃស្រុកបរិបូរណ៍ ។ រីឯ៤នាក់ទៀត ១-ឈ្មោះប៉ិ ខុម អាយុ៧០ឆ្នាំ ជាអាចារ្យភ្លក់ (អាចារ្យ ដុតខ្មោច) ២-ឈ្មោះធួន ឃីម អាយុ៤២ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិជើងខ្នា ឃុំពន្លៃ ៣-ឈ្មោះឃី សុភ័ក្រ អាយុ២៥ឆ្នាំ និង៤-ឈ្មោះឃី គន្ឋា អាយុ២៨ឆ្នាំ ទាំង២នាក់ មានទីលំនៅភូមិគក ឃុំខុនរ៉ង ។រវាងសពនិងស្ត្រីឈ្មោះ ឌៀប វួចឡាយ (ជាមេខ្លោង) គឺជាបងប្អូនជីដូន មួយគ្នានិងកូនស្រីបង្កើតសព ជាដើមបណ្តឹងឈ្មោះ គី យុគលីម ហៅមុំអាយុ២៩ឆ្នាំមានទីលំនៅភូមិពន្លៃ។

ប្រភពប្រាប់ថា ស្ត្រីឈ្មោះឌៀប វួចឡាយ ជាមេខ្លោងចេះតែឈឺ មើលមិនជា ក៏ទៅរកគ្រូទាយហើយត្រូវគ្រូទាយនោះបានទាយថាគឺខុសត្រង់យកសពទៅកប់លើដីជកន្លែង កើតហេតុ ទើបឆុងកើតជំងឺមើលមិនជា ។ដោយសារមានជំនឿបែបនេះ ទើបស្ត្រីរូប នោះ ជួលអាចារ្យភ្លក់ និងកម្មករទៅគាស់សព ដែលកប់៨ឆ្នាំទៅហើយ យកមកបូជា ដោយមិនប្រាប់ កូនចៅណាឡើយ ធ្វើអោយកូនចៅក្តៅក្រហាយ ក៏ប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនតាមផ្លូវច្បាប់តែម្តង ៕

904020a7-7530-47d4-9dd3-3d3392ba5ae1 d929554d-83aa-418a-878a-45a28d7c471b f85bac02-0924-4a7a-a6e1-928304287010

 

 

Leave a Reply

(*) Required, Your email will not be published