គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វ៉ា​យ​ស៊ី​ភី រកស៊ីកាប់ឆៅ ប្រជាពលរដ្ឋផ្ទុះការ​តវ៉ា​

, , Leave a comment

ខេត្តកំពង់ធំ ៖ ព័ត៌មានពីប្រជាពលរដ្ឋ ដែលនាំគ្នាមកតវ៉ា នៅមុខគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ វ៉ាយស៊ីភីបានប្រាប់ថា ពួកគាត់កើតទុក្ខមិនសុខចិត្តដោយសារតែពួកគាត់

បានចងការ ប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយស៊ីភី នេះចំនួន ២ម៉ឺនដុល្លារ (ពីរម៉ឺនដុល្លារ) ហើយមានអត្រាការប្រាក់១.៦៨ដុល្លារ ក្នុង១ខែ ។ ពួកគាត់បង់ឲ្យគ្រឹះស្ថានបាន រយៈពេល៦ខែ ទើបដឹងថាអត្រាប្រាក់ការមិនមានការថយចុះសោះ ។

 

ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាមកតវ៉ានៅមុខគ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុ វ៉ាយស៊ីភី នៅទីរួមខេត្តកំពង់ធំដោយ ចោទថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះមិនបានគោរពកិច្ចសន្យា និងបានដក រថយន្ដពួកគាត់ទុកមិនឲ្យប្រកបរបររកស៊ី ថែមទៀត ។ ចំពោះការប្រាក់នេះ បើតាមពួកគាត់ គុណចែកទៅឃើញដល់ទៅ២.៧៣ភាគ រយឯណោះ ហើយពួកគាត់ក៏ទៅសួរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឲ្យកែតម្រូវអាត្រាការប្រាក់នេះ ដល់ពួកគាត់ដែរ តែខាងគ្រឹះស្ថានមិនព្រមកែតម្រូវឲ្យទេ ។ ឥឡូវគាត់ព្រម បង់សម្រាប់ខែទី៧កក្កដា និងខែសីហា ទៀត បើខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយស៊ីភី មិនព្រមកែតម្រូវឲ្យពួកគាត់ទៀត ចាប់ពីខែទី៩កញ្ញាទៅពួកគាត់ឈប់បង់ លុយឲ្យហើយ ។

 

ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា រយៈពេល២ទៅ៣ខែនេះ គាត់មិនបាន បង់លុយឲ្យទេ ស្រាប់តែខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយស៊ីភី ចាប់ដកយករថយន្តបែនដឹកដីចំណុះ២៤តោនរបស់គាត់ទុកមិនឲ្យប្រកបការងាររកស៊ីបានយ៉ាងដូច្នេះទៅវិញ?

 

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើនេះ សារព័ត៌មានយើងមិនអាចសុំការពន្យល់ពីតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវ៉ាយស៊ីភី ខេត្តកំពង់ធំបាននៅឡើយ ៕

aviary-image-1487825768912-768x537 aviary-image-1487825786691

 

Leave a Reply

(*) Required, Your email will not be published