ឆៃ លីដា​ឡែ​ន ព្រួយបារម្ភ​ចំពោះ​រឿង​ខ្លាច​គ្មាន​ទាយាទ​

, , Leave a comment

​រាជធានី​ភ្នំពេញ : បើ​គិត​ត្រឹម​ពេលនេះ​វា​មាន​រយៈពេល​ពីរ​ឆ្នាំ​ហើយ​នៃ​ចំណងអាពាហ៍ពិពាហ៍រ​បស់​គូ​ស្វាមីភរិយា​អ្នកនាង ឆៃ លីដា​ឡែ​ន និង​ស្វាមី​។ បើទោះជា​ជីវភាព​នៃ​ជីវិត​រស់នៅ​របស់​ពួកគេ​ប្រកបដោយ​សុភមង្គល សុខដុមរមនា​ក៏ដោយ តែ​សម្រាប់​ភូមិឋាន​កូនក្មេង​ពូកគេ​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។​

 

​ក្ដីបារម្ភ​របស់​គូ​ស្វាមីភរិយា​មួយគូ​នេះ​ចំពោះ​បញ្ហា​ដែល​នាង​មិនទាន់​មានកូន​នេះ​ព្រោះ​វា​មាន​រយៈពេល​ពីរ​ឆ្នាំ​ទៅហើយ​ដែល​នាង​បាន​រួមរស់​ជាមួយ​ស្វាមី​នៅតែ​មិនទាន់មាន​តម្រុយ​ណា​បង្ហាញ​ឱ្យ​ថា​នាង​អាច​មានកូន​នោះទេ​។ ដូច្នេះហើយ​ទើប​នាង​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​។

 

​តារា​សម្ដែង​រូបនេះ​ប្រាប់ទៀតថា​៖”​ពេទ្យ​ឱ្យ​ខ្ញុំ​ផឹកថ្នាំ​នោះ រយៈពេល​បី​ខែ រហូតមកដល់​ពេលនេះ​ខ្ញុំ​ផឹក​ទើបតែ​បាន​មួយខែ​ទេ ទេ​ដូច្នេះ​ប្រហែលជា​វា​មិនទាន់មាន​លទ្ធផល​អ្វី​បង្ហាញ​ចេញមក​ភ្លាមៗ​នោះទេ ”​។ បើទោះជា​នោ​ពេលនេះ​នាង​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត​ហើយក៏​ដោយ ប៉ុន្ដែ​នាង​នៅតែ​មិនទាន់​បានដឹងថា មូលហេតុ​អ្វី​ទើប​ធ្វើឱ្យ​នាង​មិនទាន់​អាចមាន​កូន​នៅឡើយ​ទេ ព្រោះ​ចំណុច​ដែល​ធ្វើឱ្យ​ស្ដ្រី​ពិបាក​មានកូន​មាន​ច្រើន​កក្ដា​។ ឆៃ លីដា​ឡែ​ន បាន​ប្រាប់ទៀតថា នាង​មិនដឹង​ពី​មូលហេតុ​ច្បាស់​ទេ ប៉ុន្ដែ​បើ​យោងតាម​សម្ដី​វេជ្ជបណ្ឌិត​ជំនាញ​បាន​ប្រាប់​នាង​ថា មូល​ហេតុដែល​ធ្វើឱ្យ​ស្ដ្រី​ទូទៅ​ពិបាក​មានកូន​អាច​បណ្ដាលមកពី​នាង​ហត់ គ្មាន​ពេល​សម្រាក និង​ស្មុគស្មាញ​ក្នុង​អារម្មណ៍​ច្រើនពេក​។​

 

​អ្វីដែល​វេជ្ជបណ្ឌិត​ប្រាប់​មក​ឆៃ លីដា​ឡែ​ន ត្រូវ​នាង​ទទួលស្គាល់ថា ចំណុច​ទាំងនោះ​ត្រូវ​ស្ទើរតែ​ទាំងស្រុង​ដោយសារតែ​កន្លងមក​នា​ងរ​វល់​តែ​ធ្វើ ការងារ​សិល្បៈ​ពិតមែន ពិសេស​មួយរយៈ​មុន​នាង​ពុំ​សូវ​មាន​ពេល​សម្រាក​ឡើយ​។​ក្រោយពី​ត្រលប់​មកពី សម្ដែង​នៅ​បរទេស​ហើយ​នាង​ក៏ត្រូវ​រវល់​ជាមួយ​ការងារ​សិល្បៈ​ក្នុងស្រុក​ទៀត ដែល​ធ្វើឱ្យ​នាង​គ្មាន​ទាំង​ពេល​សម្រាក អារម្មណ៍​ក៏​ស្មុគស្មាញ​ដែរ​។ មានពេលខ្លះ​ស្វាមី​ក៏ត្រូវ​ធ្វើការ​ងារ​ហត់​នាង​ក៏​ហត់​មកដល់​ផ្ទះ​ក៏ សម្រាក​រៀងខ្លួន​ព្រលឹម​ក៏​ចេញ​ធ្វើ​ការងារ​បាត់​រៀងខ្លួន​ទៀត​។​ដូច្នេះហើយ នាង​សន្និដ្ឋានថា ជួនកាល​អាច​បណ្ដាលមកពី​បញ្ហា​នេះដែរ​។​

 

​ទោះបីជា​យ៉ាងនេះ​ក្ដី​អ្នកនាង ឆៃ លីដា​ឡែ​ន ប្រាប់ថា នាង​មិនបាន​ធ្វេស​ប្រ​ហេស​លើ​បញ្ហា​នេះ​ទេ ព្រោះ​នាង​ក៏មាន​អាយុ​ច្រើន​ហើយ​ដែរ ដូច្នេះ​ក្រោយពី​ប្រើ​ថ្នាំ​អស់​រយៈពេល​បី​ខែ​ហើយ​នៅតែ​គ្មាន​លទ្ធផល នាង​នឹង​បន្ដ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ទៀត​ធ្វើយ៉ាងណា​ដើម្បី​បង្កើតបាន បុត្រ​សម្រាប់​បន្ដ​ពូជពង្ស​វង្ស​ត្រ​កូល​៕

23-2-2017 (1) 23-2-2017

 

Leave a Reply

(*) Required, Your email will not be published