មន្ត្រី​ក្រសួង​ព័ត៌មាន ៖ «​ធនាគារឯកជន មីក្រូហិរញ្ញវត្ថុ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​របស់​ឯកជន​១០០% មិនមែន​របស់​រដ្ឋ​ឡើយ​»

, , Leave a comment

​រាជធានី​ភ្នំពេញ : យោងតាម​លិខិត​ដែល​ចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន ដែល​ចុះហត្ថលេខា​ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជម្រាបជូន​សារ​ធាណ​ជន ជាពិសេស​ស្ថាប័ន​ផ្សព្វផ្សាយ​។ ក្នុង​លិខិត​នោះបាន​ស្នើ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រត់​អក្សរ​តាម​អេក្រង់​ទូរទស្សន៍ និង​គេហទំព័រ​ឲ្យ​បាន​ញឹកញាប់​ថា «​ធនាគារឯកជន មីក្រូហិរញ្ញវត្ថុ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​របស់​ឯកជន​១០០% ហើយ​មិនមែន​របស់​រដ្ឋ​ឡើយ​»​។​

 

​ការចេញលិខិត​របស់​ក្រសួង​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ដោយ​សម្តេច​មានប្រសាសន៍​ថា សូម​ឲ្យ​បណ្តា​ប្រព័ន្ធ​ស​ផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ កាសែត ផ្នែក​Online ធ្វើ​យុទ្ធ​ការផ្សព្វផ្សាយ​១​ឆ្នាំ​ពេញ សារព័ត៌មាន​ទាំងអស់​ផ្សាយ​នៅ​ក្បាល​ខាងលើ​ដាក់ថា «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ជា​របស់​ឯកជន មិនមែនជា​របស់​រដ្ឋ​ទេ​»៕

22-2-2017 (1) 22-2-2017

 

Leave a Reply

(*) Required, Your email will not be published