សុខ ពិសី ៖ ក្តី​ស្រឡាញ់​នាង ជាមួយ​ថៅកែ​វ័យក្មេង បានត្រឹមតែ មេ​និង​កូនចៅ​..!

, , Leave a comment

​រាជធានី​ភ្នំពេញ : រហូតមកទល់​ពេលនេះ​តារាចម្រៀង សុខ ពិសី មិនទាន់​បង្ហាញ​ឲ្យ​មហាជន​ឃើញ និង​ដឹង​ប្រាកដ​ឡើយ​ថា គូស្នេហ៍​នាង​ជា​អ្នកណា​បើទោះបី​កន្លងមក​មានការ​លេច ឮថា​នាង​មាន​គូស្នេហ៍​ជា​ថៅកែ​វ័យក្មេង​តែ​នាង​ចាត់ទុកថា នោះ​ជាការ​ស្និទ្ធស្នាល​រវាង​មេ និង​កូនចៅ​ទេ​។​

 

​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លងទៅ​ដែល​ចំ​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់ ពេលដែល​នាង​បង្ហាញខ្លួន​លើ​ឆាក​តន្ដ្រី ”Ganzberg“ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ដែល​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ អ្នកទស្សនា​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពេល​ឃើញ​នាង​ស្រក់​ទឹកភ្នែក​ពិតៗ​លើ​ឆាក​តន្ដ្រី​ច្រៀង​បទ “​ក្រៅពី​បង​មាន​អ្នកណា​ស្រឡាញ់​អូន​” ដោយ​គិតថា នាង​ចូល​តួ​ខ្លាំង​ក៏ ព្រោះតែ​តូចចិត្ត គូស្នេហ៍​ដែល​គេ​ល្បី​ថា​ជា​លោក​ថៅកែ​ក្មេង​ផលិតកម្ម​សាន់​ដេ​លោក ឡាយ សុខ​ចំរើន ហៅ សេង មិន​អើពើ​ជូន​កាដូ​ដល់​នាង​ដូច​គូស្នេហ៍​ដទៃ ទៀត​ទើប​ធ្វើ​ឲ្យ​តារា​ស្រី​ល្បី​ជាងគេ​នៅ​ផលិតកម្ម​សាន់​ដេ​រូបនេះ​ទប់ទឹក​ភ្នែក​មិន​ជាប់​រហូត​បណ្ដោយ​ឲ្យ​ហូរ​កាត់​ផែនថ្ពាល់​ដ៏​សខ្ចី​ម៉ដ្ឋខៃ​ចុះមក​ទាំង​មិនដឹង​ខ្លួន​តែម្ដង​។​

 

​អ្នក​ខ្លះទៀត​និយាយថា សុខ ពិសី អាច​នឹង​ប្រឈម​ស្នេហា​រង្គោះរង្គើ​ព្រោះ​មើលទៅ​ស្ថានភាព​របស់​តារា​ស្រី​ស្អាត​រូបនេះ​ហាក់ដូចជា​កំពុង​តែមាន វិបត្តិ​ស្នេហ៍​។ ផ្ទុយ​ពី​ការគិត​របស់​មហាជន សុខ ពិសី បាន​បកស្រាយ​ថា “​ខ្ញុំ​គ្មាន​បញ្ហា​ផ្លូវចិត្ត​អី​ទេ​មានតែ​សប្បាយចិត្ត​ព្រោះ​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ ខ្ញុំ​ទទួលបាន​កាដូ​បាច់ផ្កា​មួយចំនួន​ពី​អ្នកគាំទ្រ (Fan) ដែល​ស្រឡាញ់​គាំទ្រ​ខ្ញុំ​។ ចំពោះ​រឿង​ដែល​គេ​ថា​ខ្ញុំ​មាន​ស្នេហា​ជាមួយ​លោក សេង នោះ​គ្រាន់តែ​ជាការ​លេចឮ​ប៉ុណ្ណោះ​ដោយសារតែ​ពួកគាត់​ឃើញ​ខ្ញុំ​ស្និទ្ធស្នាល​គ្នា តែ​ខ្ញុំ​ចង់​ប្រាប់ថា​គ្រាន់តែ​ជា​ភាពស្និទ្ធស្នាល​រវាង​មេ និង​កូនចៅ​ទេ ហើយ​តារា​ផ្សេងៗ ទៀត​ក៏​ដូច្នេះ​ដែរ​។ ពេលនេះ​ខ្ញុំ​ផ្ដោតលើ​ការងារ​សិល្បៈ​ច្រើនជាង​ស្នេហា​ហើយក៏​មិនទាន់​អាច​កំណត់ថា​ពេលណា​ទើប​គិតដល់​រឿង​រៀបការ​ដែរ​។​

 

​សុខ ពិសី ជា​តារា​ស្រី​ដែល​នាំមុខគេ​នៅ​ផលិតកម្ម​សាន់​ដេ គិត​ត្រឹម​ឆ្នាំ​២០១៧ នេះ​នាង​មិន​ត្រឹម​តែមាន​រូប​សម្រស់​កាន់​តែ​គួរ​ឲ្យ​ស្រឡាញ់ នោះទេ​តែ​ក្បាច់​រាំ​នាង​ក៏​ឡូយ​ដែរ​ដូចជា​បទ “​រអ៊ូ​” និង​បទ ”​សម្លឹង​អី​យ៉ាងនេះ​”…​ជាដើម​។​

 

​កាលពី​ឆ្នាំ ២០១៦ ទោះជា​បទ​ចម្រៀង​របស់ សុខ ពិសី មាន​ប្រមាណ​តែ​ដប់​បទ​ក៏ដោយ​ប៉ុន្តែ​គ្រប់​បទ​របស់​នាង​ផលិតឡើង​មានការ​សម្រិតសម្រាំង​ខ្ពស់​ទាំង Audio និង MV ដូច្នេះហើយ​ទើប​មានការ​គាំទ្រ​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​នាង​ហក់​ឡើង​ខ្លាំង និង​ទទួលបាន​ការងារ​ច្រើនជាង​ឆ្នាំមុន​ទាំង ខន​សឺត និង ថត​ស្ប៉ត​ពាណិជ្ជកម្ម​។ នៅពេល​ការពង្រឹង​គុណភាព MV ជា​សាច់រឿង​ប្លែកៗ ធ្វើ​ឲ្យ​នាង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​យុវវ័យ​។ ការងារ​សិល្បៈ​ឆ្នាំ ២០១៧ នាង​កាន់តែ​ពង្រឹងគុណភាព​MV​ឲ្យ​រឹតតែ​ល្អ បន្ថែមទៀត ព្រោះ​យុវវ័យ​ឥឡូវ​គាត់​ចូលចិត្ត​គាំទ្រ MV ដែលមាន​សាច់រឿង​ប្លែកៗ​ខ្លាំង​។​

 

សុខ ពិសី វ័យ​២៦​ឆ្នាំ​ជា​តារាចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​សាន់​ដេ ក្នុងនោះ​កាលពី​ដំបូង​ឡើយ​នាង​បាន​ចូល​ច្រៀង​នៅ​ផលិតកម្ម KH Promotion នា​ឆ្នាំ​២០០៥ លុះដល់​ឆ្នាំ​២០០៧ នាង​ក៏បាន​ទៅ​ច្រៀង​នៅ​ផលិតកម្ម Nice Star ឆ្នាំ​២០០៩ បាន​ប្តូរ​ទៅ​ច្រៀង​ឲ្យ​ផលិតកម្ម កូរ៉េ មួយ​តែ​មិនមាន​ឈ្មោះ និង​ចាប់ពី​ឆ្នាំ​២០១០ រហូតមកទល់​ពេលនេះ​នាង​ច្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ​៕

22-2-2017 22-2-2017 (1)

 

Leave a Reply

(*) Required, Your email will not be published