តណ្ហាដល់ក ស្រស់បវរនាំសាហាយមករួមរឹតក្នុងបន្ទប់

, , Leave a comment

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ៩និង១០នាទី យប់ថ្ងៃទី២១ កុម្ភៈ ២០១៧នេះ ស្ថិតនៅផ្ទះជួលក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ តាមសម្ដីរបស់

បុរសជាប្ដីបានឲ្យដឹងថា ប្រពន្ធរបស់គេហើយនឹងប្រុសសាហាយនេះ ធ្លាប់មានទំនាក់ ទំនងជាមួយគ្នាជាយូរមកហើយដែរ។ ហើយរូបគេជាប្ដី ក៏ធ្លាប់បានព្រមានសាហាយរួចហើយម្ដងដែរ តែសាហាយនោះនៅតែព្រហើន លួចចងសម្ព័ន្ធមេត្រី ឆ្មក់ឆីប្រពន្ធគេដដែល។ រូបគេជាប្ដីបានឮសំឡេងប្រុសសហាយនេះ នៅក្នុងបន្ទប់ខ្លួនទៀត ទើបរូបគេបានចាក់សោពីខាងក្រៅបន្ទប់ ហើយបានប្ដឹងសមត្ថកិច្ច មកអន្តរាគមន៍ភ្លាមៗផងដែរ។

 

ចំណែកឯស្ដ្រីជាភរិយាដែលផិតប្ដីនេះមានឈ្មោះ ម៉េត ចាន់ណា អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិឃុំ កើតហេតុខាងលើ មិនព្រមឆ្លើយសារភាពថា ខ្លួនមានសាហាយក្បត់ចិត្តប្ដីឡើយ គេគ្រាន់តែរាប់អានគ្នា ហើយ ហៅមកហូបបាយនៅផ្ទះធម្មតាប៉ុណ្ណោះ។ ប៉ុន្តែបុរសជាសាហាយ ដែលមានឈ្មោះ កែវ ហៃ អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នក់នៅផ្ទះជួល ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានសារភាពថា រូបគេ និងស្ដ្រីជាប្រពន្ធរបស់គេនេះ មានទំនាក់ទំនងប្រហែល៥ខែមកហើយ ក៏ធ្លាប់រួមមេត្រីគ្នាបានសម្រេច ប្រហែល ២ទៅ៣ដងដែរ។

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកអន្តរាគមន៍ ហើយធ្វើការសាកសួរគូភាគីទាំងសងខាង ដើម្បីធ្វើកំណត់ហេតុអនុវត្តទៅតាមផ្លូវច្បាប់៕

11c4250a-8509-407d-875a-12a4b88423a3 e9ab20cf-b9d0-4404-a2e1-3901bfa8cc0c

 

 

Leave a Reply

(*) Required, Your email will not be published