ល្បែងឆ្នោតកន្ទុយលេខ ក្រោយមហោស្រពខេត្តកំពង់ចាម បើកលេងព្រោងព្រាត សមត្ថកិច្ចមិនខ្វល់បង្ក្រាប

, , Leave a comment

ខេត្តកំពង់ចាម ៖ មេបើកបនល្បែងមេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន) ដែលមេឆ្នោតឈ្មោះ ចែមុំ ដែលកំពុងបើកលេងយ៉ាងរលូន នៅតូបក្រោយមហោស្រព ភូមិ ទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម បើកលេងនិងពង្រាយកូនកញ្រ្ចែងព្រោងព្រាតច្រើន

ឆ្នាំមកហើយគ្មានឃើញសមត្ថកិច្ចប៉ូលីសនិងសមត្តកិច្ចប៉េអឹមបង្ក្រាបម្តងណាឡើយ។ ដែលគេគិតថាមេបនល្បែងធំរូបនោះ ប្រហែលជាស្គាល់ចិត្តអស់លោក មេសមត្ថកិច្ចធំៗ ប្រចាំខេត្តកំពង់ចាម នោះអស់ទៅហើយ បានជាមកដល់ពេល នេះគឺមិនទាន់មានសមត្ថកិច្ចណាចុះធ្វើការបង្ក្រាបនៅឡើយទេ។ ធ្វើអោយប្រជាពលរដ្ឋរស់នៅក្រុងកំពង់ចាមគិតថា ការអនុវត្តន៍ ផ្សព្វផ្សាយភូមិ-ឃុំមានសុវត្តិភាព គឺមិនមានទទួល បានជោគជ័យទេ ក្នុងករណី សមត្ថកិច្ចប៉ូលីស-ប៉េអឹម មិនបានបង្ក្រាបល្បែងស៊ីសងទាំងនោះ។

 

សេចក្តីរាយការណ៍បានអោយដឹងថា រាល់ល្ងាចចាប់ពីម៉ោង២រសៀល ទៅដល់ម៉ោង៤ គេតែងតែឃើញមានមនុស្សជាច្រើន មិនថា ចាស់ឬក្មេង ជិះម៉ូតូ ជិះឡានមកចាក់ឆ្នោត ដោយគ្មានញញើតសមត្ថកិច្ចឡើយ។ គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង បានដាក់ចេញនូវវិធានការណ៍ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស ជាពិសេសល្បែងឆ្នោតកន្ទុយលេខ ប៉ុន្តែបែរជាសមត្ថកិច្ច ខេត្តកំពង់ចាម រួមមានសមត្ថកិច្ចប៉ូលីស-ប៉េអឹម បែរជាផ្គើនមិនរវល់បង្ក្រាបទៅវិញ៕

2717fa80-c3e1-4298-982c-4553d99d05ab WhatsApp Image 2017-02-21 at 4.17.54 PM

 

Leave a Reply

(*) Required, Your email will not be published