វិធី​អប់​សក់​ធ្វើ​ឲ្យ​សក់​ធ្វើ​ឲ្យ​រលោង​ស្អាត ដុះ​ច្រើន​ក្រាស់​ល្អ និង​មាន​ទម្ងន់ តាមបែប​ធម្មជាតិ​

, , Leave a comment

​ចំណេះដឹង : វិធី​អប់​សក់​ធ្វើ​ឲ្យ​សក់​រលោង​ស្អាត​ដុះ​ច្រើន​ក្រាស់​ល្អ និង​មាន​ទម្ងន់ ចំពោះ​បុរស និង​ស្ត្រី​ទាំងទ្បាយ​ដែលមាន​បញ្ហា​សក់​ជ្រុះ​និយម​លេង​ពណ៌​សក់ ធ្វើ​ឲ្យ​សក់​ខូច គិត​ច្រើន​បណ្ដាល​ឲ្យ​សក់​ជ្រុះ ឬ​កក់សក់​ជ្រុះ​ច្រើន​។​ល​។ អ្នក​ទាំងអស់គ្នា ប្រហែលជា​ធ្លាប់តែ​ឃើញ​ការណែនាំ​នេះ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេងៗ តែ​មិនទាន់បាន​អនុវត្ត​ផ្ទាល់​មែន​ទេ​? នេះ​នែ៎​! មកជួប​ជាមួយ​អ្នក​ដែល​បាន​អនុវត្ត​រួច ហើយ​ចង់​ចែករំលែក​បទពិសោធ​សូម​អនុវត្ត​ការ​អប់​សក់​តាមបែប​ធម្មជាតិ​ដូចខាងក្រោម ៖

 

១-​ពងមាន់​២​គ្រាប់​សម្រាប់​សក់​មនុស្ស​ស្រី ចំណែក​មនុស្ស​ប្រុស​ប្រើតែ​១​គ្រាប់​បាន​ហើយ​

 

២-​ក្រូចឆ្មារ​១​ផ្លែ និង​ប្រេង​អូ​លីវ​២​ស្លាបព្រា​បាយ​

 

៣-​យក​ពងមាន់ និង​ក្រូចឆ្មារ ព្រមទាំង​ប្រេង​អូ​លីវ​ដែល​គេ​ប្រើ​សម្រាប់​សក់ មិនមែន​ប្រេង​ធ្វើ​ម្ហូប​ទេ វាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ​រួច​យកមក​លាប​លើ​សរសៃសក់ និង​ចាក់​ឲ្យ​ជោក​តាំងពី​ចុង​សក់​ដល់​គល់​សក់​

 

+​វិធី​ប្រើ​ដើម្បី​ទទួលបាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់​

 

-​ធ្វើ​ឲ្យ​បាន​២​ដង​ក្នុង​មួយ​សប្តាហ៍​

 

-​អប់​សក់​រយៈពេល​១​ម៉ោង ឬ​២​ម៉ោង ដើម្បី​ឲ្យ​វា​ជ្រាប​ចូលដល់​គល់​សក់ ដោយ​គ្រប​ជាមួយនឹង​ថង់​ប្លា​ស្ទិ​ច​

 

-​អនុវត្ត​បែបនេះ​ឲ្យ​បាន​រយៈពេល​២​ខែ នោះ​សក់​នឹង​ដុះ​កាន់តែ​ក្រាស់ និង​ភ្លឺ​រលើបរលោង​មាន​ទម្ងន់​ជាង​មុន​

 

=> ចំណាំ​

 

-​ពងមាន់​យកតែ​ពង​ក្រហម​ខាងក្នុង​បាន​ហើយ (​ពង​ស​ក៏មាន​គុណប្រយោជន៍​ដែរ​ប៉ុន្តែ​វា​ធ្វើ​ឲ្យ​មាន​ក្លិនឆ្អាប​ជាប់​សក់​)

 

-​បើ​សក់វែង​ប្រហែល​សក់​របស់ខ្ញុំ​ត្រូវ​ប្រើ​ពងមាន់​៣​គ្រាប់​

 

-​សម្រាប់​សក់​មនុស្ស​ប្រុស​ប្រើ​ក្រូចឆ្មារ​តែមួយ​ចំហៀង​បាន​ហើយ​។ បរិមាណ​ក្រូចឆ្មារ​ត្រូវ​ប្រែប្រួល​ទៅតាម​ចំនួន​ពងមាន់​

 

-​ប្រេង​អូ​លីវ​ដាក់​២​ស្លាបព្រា​បាយ​ឬ​ប្រែប្រួល​ទៅតាម​ចំនួន​ពងមាន់​ដូចគ្នា (​បើ​អត់​មាន​ប្រេង​អូ​លីវ​អាច​ប្រើ​ប្រេង​Honey​ជំនួស​ក៏បាន​ដែរ​) ឬ​បើ​អាច​ថែម​ទឹកឃ្មុំ​ទៀត​កាន់តែ​ប្រសើរ​
-​បន្ទាប់ពី​អប់ស​ក់រួច​សូម​លាងជម្រះ​ជាមួយ​ក្រែ​ម​បន្ទន់​សក់​

 

-​ចំពោះ​អ្នក​ដែលមាន​បញ្ហា​សក់​ឡើង​ប្រេង​ធ្ងន់ធ្ងរ ឬ​ស្បែក​ក្បាលខូច ធ្ងន់ធ្ងរ​គួរ​ជៀសវាង​កុំ​ប្រើ​អី ខ្លាច​វា​មានប្រតិកម្ម​ព្រោះ​យើង​អប់​ជាមួយ​ប្រេង​ហើយ​ទុក​យូរ​។ សម្រាប់​អ្នក​សក់​ឡើង​ប្រេង​តិចៗ​ស្រាប់​ហើយ​គួរ​កាត់បន្ថយ​បរិមាណ​ប្រេង​អូ​លីវ​៕

20-2-2017 (1) 20-2-2017

 

Leave a Reply

(*) Required, Your email will not be published