រថយន្តបែនដឹកដី ព្រលះរថយន្ដស៊ាំងយុង ដឹកមនុស្ស មកពីធ្វើបុណ្យនៅខេត្តព្រៃវែង របួសធ្ងន់-ស្រាលច្រើននាក់ នៅក្រុងតាខ្មៅ

, , Leave a comment

fn-2017-02-18-16-56-21-1

ខេត្តកណ្ដាល ៖ កាលពីម៉ោង៣រសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្លូវ១០៥ មុខអនុវិទ្យាល័យ ហ៊ុន សែន ខ្ពបវែង ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។រថយន្ដដឹកដីធុនធំ បុកជាមួយនឹងរថយន្ដសាំយុងបណ្តាលអោយមានមនុស្ស រងរបួសធ្ងន់

និងស្រាលជាច្រើននាក់ទៀត ត្រូវបានដឹកសង្គ្រោះនៅមន្ទីរពេទ្យ។

 

ប៉ូលីសចររាចរណ៍ប្រាប់ថា រថយន្តបង្កដឹកដី ពាក់ស្លាកលេខភ្នំពេញ 3C-2102 បើកបរពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្ត ម៉ាកសាំងយ៉ុងពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AL 5485 បណ្ដាលឲ្យរងគ្រោះជាច្រើននាក់ គៀបជាប់នៅក្នុងរថយន្ដ។ ជនរងគ្រោះទាំងអស់ភាគច្រើនជាមនុស្សចាស់ បានមកពីបុណ្យនៅខេត្តព្រៃវែង ហើយពួកគាត់រស់នៅចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

 

ក្រោយកើតហេតុ អ្នកបើករថយន្តបែនដឹកដី ត្រូវបានកម្លាំងនគរបាលរបស់លោក ចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ខណៈអ្នករងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យ៕

fn-2017-02-18-16-56-22-8 fn-2017-02-18-16-56-21-0 fn-2017-02-18-16-56-22-6

 

 

Leave a Reply

(*) Required, Your email will not be published