តើ​មាន​យុត្តិធម៌​សម្រាប់​គ្រួសារ​រងគ្រោះ​ទេ នៅពេលដែល​មន្ត្រីនគរបាល​មានអំណាច​សម្លាប់​មនុស្ស ហើយ​គេចខ្លួនបាត់​ទាំង​ខ្នោះដៃ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : យោងតាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ វេលា​ម៉ោង​២២​និង​៥០​នាទី មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​នៅ​ផ្លូវលំ​ចាក់​បេតុង ត្រង់ចំណុច​ស្តង់​ជ្រូក ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រវាង​រថយន្ត​ម៉ាក Pickup Ford Ranger បាន​បើក​បុក​ម៉ូតូ​ចំនួន​១​គ្រឿង ហើយ​ខ្ទាត​ទៅបុក​ម៉ូតូ និង​ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់​ម្នាក់​នៅនឹងកន្លែង និង​ម្នាក់ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ​។

16-2-2017

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា មុន​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ្វ​តរែង​ជើ​២​បាំង (Ford Ranger Pickup) ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ-0808 បើកបរ​ដោយ​បុរស​ម្នាក់ ដែល​ក្រោយមក​គេ​ស្គាល់​ថា ជា​មន្ត្រីនគរបាល គឺ​លោក ប៉ី ណា​ស៊ី នាយ​មន្ត្រីប៉ូលិស​ព្រហ្ម​ទ័​ណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ និង​ជា​នាយប៉ូលិស​នៃ​អគ្គលេខាធិការដ្ឋាន​គ្រប់គ្រង និង​បង្ក្រាប​បទល្មើស​ក្លែងបន្លំ​ម៉ាក​សញ្ញា​ក្រសួងមហាផ្ទៃ​។​

 

​ប្រភព​ដដែល​បាន​បន្តថា រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ក្រុង​ពី​ទិស​ខាង​លិចទៅ​កើត លុះដល់​ផ្លូវបំបែក​ជា​បួន ក៏​ទៅបុក​ពេញទំហឹង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​1M-2410 ដែល​បើក​កាត់ទ​ទឺង​ផ្លូវ​។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ស្រី នី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ បាន​ឌុប​គ្នា​២​នាក់​ពីក្រោយ​។ រថយន្តបុក​ពេញទំហឹង ខ្ទាត​ទៅ​ប៉ះ​និង​ម៉ូតូ​កង់​៣ ដែល​បាន​ចត​ចោល​។​

16-2-2017 (1)

​សូមបញ្ជាក់ថា ៖ ហេតុការណ៍​ដ៏​រន្ធត់​នោះ បាន​បង្ក​ឲ្យ​យុវជន​ឈ្មោះ សំបូរ ហៅ ពៅ មាន​អាយុ​១៨​ឆ្នាំ ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ចំណែក​ក្មេងស្រី​ម្នាក់ទៀត​ឈ្មោះ ស្រី នី មាន​អាយុ​១៨ ឆ្នាំ​ស្លាប់ និង​កន្លែង ហើយ​ក្មេងស្រី​ម្នាក់ទៀត​ឈ្មោះ ន​រាណ៍ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​កម្ម​កររ​ង​របួសធ្ងន់ អ្នក​ទាំងបី​រស់នៅក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយ​បែ​ត ខេត្តបន្ទាយមានជ័យ​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​មកដល់​ហើយ​បាន​ចាប់​អ្នកបើករថយន្ត​បង្ក​ដាក់​ខ្នោះដៃ​ទៀតផង ព្រោះ​អ្នកបង្ក​ទំនងជា​ស្រវឹងធ្លាក់ភ្នែក ហើយ​នៅជាប់​ខ្លួន​មាន​កាំភ្លើង​ផងដែរ មិនដឹង​ជា​យ៉ាង​មេច​ក្រោយមក​ស្រាប់តែ​ជនបង្ក​ចេះ​មន្តអាគម​ន ធើ្វ​ឲ្យ​ខ្នោះដៃ​ត្រូវបាន​រហូត​ចេញ រួច​គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ​តែម្តង​។​

 

​ជុំវិញ​ករណី​គ្រោះថ្នាក់​ដ៏​កម្រ​បានឃើញ​នេះ ពលរដ្ឋ​នៅ​ក្រុង​បោយ​បែ​ត​ភាគច្រើន​បាន​ស្គាល់​អត្តសញាណ​អ្នកបើកបរ​រថយន្ត​ហើយ​ថា ម្ចាស់​រថយន្ត មាន​លំនៅ​ក្បែរ​ផ្សារ​ហ៊ុយ​ឡេង ជាប់​និង​របង​អាគារ​ថ្មី (​ហ្សូ​ន​សាប​) ស្ថិត​ក្នុងភូមិ​អូរជ្រៅ សង្កាត់ ក្រុង​បោយ​បែ​ត​។​

 

​ចំណែក​ប្រភព​មួយ​ផ្សេងទៀត​បាន​បង្ហើប​ស្រដៀង​គ្នា​ថា អ្នកបើកបរ​រថយន្ត​បង្ក​មាន​ឋានៈ​ជា​ស្នងការរង​កណ្តាល​យុត្តិធម៌​នៃ​ស្នងការ​ខេត្តបន្ទាយមានជ័យ​ដូច្នេះហើយ​បាន ជា​ក្រោយពី​កើតហេតុ​ជនបង្ក​មាន​ទាំង​កាំភ្លើង​ទៀតផង ហើយ​អ្វីដែល​អស្ចារ្យ​នោះ​គឺ​ជន​ខាងលើ​ចេះ​បាលី​ជម្រុះ​ខ្នោះ​ទៀត​។​

 

​បើ​បែបនេះ​មែន​នោះគេ​មិន​សង្ឃឹមថា អាណាព្យាបាល​សព​នឹង​ទទួលបាន​យុត្តិធម៌ តាមផ្លូវ​ច្បាប់​នោះឡើយ ព្រោះ​ជនបង្ក​មានបុណ្យ​សក្តិ​ខ្ពង់ខ្ពស់ ចំណែក​ជនរងគ្រោះ​ទាំង​ស្លាប់​និង​របួស​ផង​សុទ្ធសឹង​តែមាន​ជីវភាព​តោក​យា​ក​ក្រីក្រ​។ ជាការ​ពិតណាស់​សូម្បីតែ​រថយន្ត​បង្ក​នោះ ក៏​លោក​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​នាំយកទៅ​លាក់ទុក​នៅ​ប៉ុស្តិ​រដ្ឋា​បាល​សង្កាត់​ផ្សារកណ្តាល​ដើម្បី​ឲ្យ​នៅ​ឆ្ងាយ​ពី​ក្រសែភ្នែក​មហាជន​។​

 

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​៕

16-2-2017 (2)

 

Leave a Reply

(*) Required, Your email will not be published