ដង្កូវ​ចំនួន​៦៧​ក្បាល នៅក្នុង​ច្រមុះ​អ្នកជំងឺ ត្រូវបាន​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង រកឃើញ​(​វីដេអូ​)

, , Leave a comment

 

​រាជធានី​ភ្នំពេញ : ដង្កូវ​ជាង​៦០​ក្បាល ត្រូវបាន​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង រកឃើញ​ក្នុង​រន្ធ​ច្រមុះ​អ្នកជំងឺ​ម្នាក់ ខណៈពេល​បុរស​អ្នកជំងឺ​នោះ បានមក​ឲ្យ​គ្រូពេទ្យ ពិនិត្យ​ព្យាបាល ដោយសារ​ឈឺក្បាល ជាង​១​ឆ្នាំ​មកហើយ​។ ព័ត៌មាន​ទាំងនោះ​ត្រូវបាន​ផ្សព្វផ្សាយ លើ​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Ung Norin ជា​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​។ លោក​បានបង្ហាញ អត្តសញ្ញាណ ជា​អនុប្រធាន​ផ្នែក ត្រចៀក ច្រមុះ បំពង់ក E3 នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង កាលពី​ម៉ោងជាង​៥​ល្ងាច ថ្ងៃទី​១៤ ខែកុម្ភៈ លោកគ្រូ​ពេទ្យ អ៊ុង ណូ​រិ​ន បាន​បង្ហោះ​សារ និង​វីដេអូ ពី​សកម្មភាព​យក​ដង្កូវ ពី​ក្នុង​ច្រមុះ​អ្នកជំងឺ​។​

 

​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោកគ្រូ​ពេទ្យ អ៊ុង ណូ​រិ​ន បានសរសេរថា ថ្ងៃនេះ​បាន​ជួប​អ្នកជំងឺ មាន​ដង្កូវ​ក្នុង​ក្នុង​ច្រមុះ អ្នកជំងឺ​ឈឺក្បាល ឈាម​ច្រមុះ រយៈពេល​ជិត​មួយឆ្នាំ​។ នេះ​ជា​សកម្មភាព​របស់ ក្រុមគ្រូពេទ្យ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ធ្វើការ​វះកាត់​ជំងឺ រលាក​ច្រមុះ ហើយ​មាន​ដង្កូវ ក្នុង​ច្រមុះ ត​ពី​ម្សិលមិញ យើង​ចាប់បាន​ដង្កូវ បាន​ចំនួន​៦៧​ដង្កូវ​។ សកម្មភាព​នេះ បញ្ចប់​នៅ​ម៉ោង ១១ និង​៤០ នាទី​ព្រឹក បាន​យ៉ាង​ជោគជ័យ។

 

បន្ទាប់ពី​ការធ្វើ​រោគវិនិច្ឆ័យ តាមរយៈ​ម៉ាស៊ីន Endoscope. CTSCAN ថត Radio graphie សួត និង​ការប្រជុំ​បច្ចេកទេស យ៉ាង​ត្រឹមត្រូវ​។ សកម្មភាព​ថ្ងៃនេះ ខ្ញុំ​បាន​យក​ដង្កូវ ពី​អ្នកជំងឺ​ម្សិលមិញ បាន ៥៦​ទៀត សរុប ៦៧ ដង្កូវ ហើយ និង​ការវះកាត់​ច្រមុះ ដោយ​ម៉ាស៊ីន Endoscope បាន​យ៉ាង​ជោគជ័យ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ដោយ​ក្រុម​វេជ្ជបណ្ឌិត នៃ​មន្ទី​ពេទ្យ​ព្រះ​អង្គឌួង​។​
 បន្ទាប់ពី​ក្រុមគ្រូពេទ្យ យក​ដង្កូវ​ចេញ​អស់ ពី​ច្រមុះ​អ្នកជំងឺ លោកគ្រូ​ពេទ្យ អ៊ុង ណូ​រិ​ន ក៏បាន​សម្ភាសន៍ អ្នកជំងឺ​ថា តើ​គាត់​ឈឺ រយៈពេល​ប៉ុន្មាន​ឆ្នាំ ហើយ​មាន​រោគសញ្ញា​ដូចម្តេច អ្នកជំងឺ កើតមាន​ដង្កូវ តាំងពី​ពេលណា​មក​? បុរស​អ្នកជំងឺ​នោះ បាន​និយាយប្រាប់​គ្រូពេទ្យ​ថា គាត់​បានចាប់ផ្តើម​ឈឺ​ខ្លាំង អស់​រយៈពេល ជាង​កន្លះ​ខែ​មកហើយ មុន​មករក​ពេទ្យ ដើម្បី​ព្យាបាល​ជំងឺ ហើយ​នៅ​ឈឺ​ខ្លាំង គឺមាន​ធ្លាក់​ដង្កូវ ចេញមក​តាម​មាត់ ។​

 

​អ្នកជំងឺ បាន​និយាយ ប្រាប់​គ្រូពេទ្យ បន្តថា លោក​មានការ​ឈឺចាប់​ខ្លាំង ត្រង់​ច្រមុះ និង​ស្អុយ​ច្រមុះ អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ ហើយ​បន្ទាប់មក ក្នុង​រយៈពេល​កន្លះ​ខែ ចុងក្រោយ​នេះ ក៏​កើត​ជំងឺ​ផ្តាសាយ និង​រមាស់​ច្រមុះ ហើយ​ចេះតែ​ក្រដាស ក៏​ធ្លាក់​ចេញ​សត្វ​ដង្កូវ ចេញ​តាម​មាត់ និង​មាន​ឈាម​ធ្លាក់​តែម្តង​។ ក្នុងពេល​នោះដែរ បណ្តាល​ឲ្យ​ឈឺក្បាល ចង់​បែកក្បាល គឺ​ចាប់ពី​បំពង់ក រហូតដល់​ចិញ្ចើម​។​

 

​អ្នកជំងឺ​រូបនោះ ក៏បាន​បន្តថា ក្រោយពេល ដែល​គ្រូពេទ្យ​យក​សត្វ​ដង្កូវ ចេញ​អស់ ក៏បាន​ធូរស្រាល លែង​ឈឺក្បាល​ទៀតហើយ ៕

15-2-2017 (1) 15-2-2017

 

Leave a Reply

(*) Required, Your email will not be published