សង្ស័យលោក អ៉ីវ ឈុនផេង អធិការរងទទួលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ព្រលែងជនសង្ស័យ ពាក់ព័ន្ធករណីគ្រឿងញៀន

, , Leave a comment

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យម្នាក់ក្នុងចំណោម១១នាក់ ដែលកម្លាំងនគរបាលខណ្ឌឫស្សីកែវ

ស្រាវជ្រាវរហូតបង្ក្រាប ឃាត់ខ្លួនបាន កាលពីម្សិលមិញ ពាក់ព័ន្ធករណីគ្រឿងញៀននោះ ស្រាប់តែបានរត់គេចខ្លួនដោយសុវត្ថិភាពទៅហើយ ។

 

ប្រភពបានអោយដឹងថា លោក អ៉ីវ ឈុនផេង អធិការរង ទទួលព្រហ្មទណ្ឌខណ្ឌឫស្សីកែវបានដោះខ្នោះដៃចេញពីជនសង្ស័យហើយបញ្ជាឲ្យជននោះជួយបោសសំអាត រើសសំរាមនៅជុំវិញទីតាំងកើតហេតុក្នុងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្រោយ ស្ទះលូ។ខណះនោះជនសង្ស័យដែលរត់គេចខ្លួនបាត់ស្រមោល ដែលគេដាក់ការសង្ស័យ ថា លោកអធិការរង ដោះលែងជនសង្ស័យខាងលើ ។

 

ប្រភពបានបន្ថែមថា មកទល់ពេលនេះ កម្លាំងនគរបាលខណ្ឌឫស្សីកែវ កំពុងបន្តសកម្មភាពសហការ ស្វែងរកចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ដែលកំពុងរត់គេចខ្លួននោះយកមកផ្តន្ទាទោសតាមច្បាប់ ៕

 

ករណីខាងលើ កំណើតថ្មី មិនអាចទទួលការបញ្ចាក់ពីលោក អ៉ីវ ឈុនផេង អធិការ រង ទទួលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បាននៅឡើយទេ៕

13393939_590025484497907_1396466787730593588_n fn-2017-02-14-21-18-37-0

 

 

Leave a Reply

(*) Required, Your email will not be published