ឈ្មួញឈ្មោះ ស្រី ច្រឹប ប្តីឈ្មោះ ផុន មេប៉ុស្តិខ្លាធំ សកម្មកាប់ទន្ទាន ដីព្រៃសហគមន៍ ខេត្តរតនគិរី និងដឹកជញ្ជូនឈើខុសច្បាប់ ទៅវៀតណាម យ៉ាងអាណាធិបតេយ្យ

, , Leave a comment

ខេត្តរតនគិរី ៖ ដីព្រៃសហគមន៍ ខេត្តរតនៈគិរី កំពុងតែរងការកាប់បំផ្លាញដោយ សារតែការឃុបឃិតពីអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ លក់ឲ្យឈ្មួញកាប់ឈើដឹកទៅស្រុកយួន ។

ប្រភពបានអោយដឹងថា មេឈ្មួញឈើ ឈ្មោះច្រឹប ប្តីឈ្មោះ ផុន មេប៉ុស្តិខ្លាធំ នៅតែ ឈលំដាប់ជួរមុខ ក្នុងការកាប់បំផ្លាញព្រៃ កំពុងតែ ដាក់គ្រឿងចក្រនិងកម្មករ មានទាំងខ្មែរ និងយួន ពេញព្រៃ សហគមន៍ ស្រុក អូយ៉ាដាវ ខេត្តរតនៈគីរី ដែលទើបតែ ទិញបានពីការឃុបឃិត លក់របស់ មេភូមិ មេឃុំ និងអាជ្ញាធរ ដែនដី ក្នុងខេត្តរតនៈគីរី ទាំងអស់នោះ ជាការឃុបឃិតជា ប្រព័ន្ធ ដើម្បីកាប់ ឈើយកទៅ លក់នៅ ស្រុក យួន ហើយសព្វថ្ងៃ មេឈ្មួញឈើ ឈ្មោះ ច្រឹបនេះ កំពុងតែ ដាក់កម្មករ កាប់ឈើ នៅ ឃុំសេដា ស្រុកលំផាត់ និងស្រុក អូយ៉ាដាវ ខេត្តរតនគីរី យ៉ាង អនាធិបតេយ្យ ដោយគ្មាន ការហាមឃាត់ ពីសំណាក់សមត្ថកិច្ច ណាមួយនោះឡើយ ។ សង្ស័យថា នេះជា ឆ្នាំងបាយ របស់ សមត្ថកិច្ច ខេត្តរតនៈគីរី ហើយមើលទៅ ព្រោះឈ្មួញ ឈើទាំងពីរ នាក់ប្តី ប្រពន្ធនេះ មានប្រវត្តិ កាប់បំផ្លាញ ព្រៃឈើ តាំងពី យូរយារ ណាស់មក ហើយ តាំងពីព្រៃ សហគមន៍ អូតាង អូលាវ ដឹកចេញទៅ ប្រទេស វៀតណាម តាមច្រក អូរថ្ម ច្រកខ្លាធំ ច្រកគោកភ្នង ដែលជា ច្រកគ្រប់គ្រង ដោយឈ្មោះ ផុន ដែលជាប្តី របស់ មេឈ្មួញ ស្រាប់ និងមេវរៈ ៦២៣ ឈ្មោះ ងួន សុវណ្ណា ហៅ អូនធំ ។

 

ប្រភពបន្តថា តំបន់ព្រៃ សហគមន៍ ទាំងអស់ ដែលគាត់ទិញ ដើម្បី កាប់ឈើ យកទៅលក់ នៅប្រទេស វៀតណាម នោះត្រូវ បានដាក់សមត្ថកិច្ចយាមផ្លូវ ដូចជា ភូមិឡុំ ភូមិបខាំ ឃុំបខាំ ស្រុកអូយ៉ាដាវ មិនងាយ អោយមនុស្សចម្លែកឬង្នកកាសែត ក្នុងការចូលយកព៌ត័មាននោះឡើយ ៕ ដោយ ស្រស់ រុះរោយ 

15969968_631895733683991_885874808_n1 15995410_631897133683851_1885896530_n

 

Leave a Reply

(*) Required, Your email will not be published