ដេ​នី ក្វាន់ ជំនួញ​បរាជ័យ ស្របពេល​បងស្រី​ត្រូវ​សមត្ថកិច្ច​ចាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ : តារា​សម្តែង​សិច​ស៊ី កញ្ញា ដេ​នី ក្វាន់ បានប្រកាស​បើកមុខ​ជំនួញ​ថ្មី​មិនបាន​ប៉ុន្មាន​មួយឆ្នាំ​ស្រួលបួល​ផង​ស្រាប់តែ​ពេលនេះ​បាន​ផ្អាក​ដំណើរការ​បាត់ទៅហើយ​។ មានការ​លើកឡើងថា កា​បិទ​អាជីវកម្ម​មុខ​ជំនួញ​នេះ ព្រោះតែ​នាង​មិនមាន​បញ្ហា​លើ​ការគ្រប់គ្រង​បុគ្គលិក​។​

 

​តារា​និយម​ចំហរ​ដើមទ្រូង កញ្ញា ដេ​នី​ក្វាន់ បាន​បើក​ដំណើរការ​ហាង​ពីរ​ព្រម​គ្នា គឺ​ហាង​ផ្នែក​សម្រស់​និង​ហាង​លក់​គ្រឿង​សង្ហា​រឹម ដែល​ចាយ​ទុន​ខ្ទប់​ម៉ឺន​ដុល្លារ​អាមេរិក​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៦ ដែល​ទីតាំង​ហាង នាង​នៅ​ជិត​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​។ ទីតាំង​ហាង​ដែល​ដាក់​ផ្ទាំង​ប៉ាណូ​ធំ​ដែលមាន​រូបនាង​ថត​ដោយផ្ទាល់​នោះបាន​ទាក់ទាញ​អ្នកជិះ​កាត់​តំបន់​នេះ​គយគន់​គ្រប់​គ្រប់គ្នា​ព្រោះតែ​រូបថត​ដ៏​គួរ​ឲ្យ​ទាក់ទាញ​។ ទោះជា​យ៉ាងណា​ដំណើរការ​ហាង​នេះ​ត្រូវបាន​ផ្អាក​ហើយ​កាលពី​ថ្មីៗ​ដោយ​នាង​ថែមទាំង​ទម្លាក់​ស្លាក​ម៉ា​ណូ​ដ៏​ធំ​នោះ​ចេញ​បាត់​។​

 

​ជុំ​គេ​នៅ​មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​ពី​នាង​បាន​នៅឡើយ​។ ទោះជា​យ៉ាងណា​ប្រភពពី​អ្នក​ជិតដិត​នាង​បាន​លើកឡើងថា ព្រោះ​តែមាន​បញ្ហា​មួយចំនួន​នៅក្នុង​ហាង​របស់​នាង​។​

 

​ប្រភព​បញ្ជាក់ថា ដេ​នី​ក្វាន់ មិនមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​នៅក្នុង​ហាង​ដែល​ធ្វើ​ឲ្យ​អ្នក​ចេញមុខ​ជំនួស​មើល​ការខុសត្រូវ​នាង​មិន​យកចិត្តទុកដាក់ និង​នាំ​ឲ្យ​មាន​បញ្ហា​ជាច្រើន​បូករួម​ទាំង​ការបាត់​សម្ភារៈ និង​ផលិតផល​ថែរក្សា​សម្រស់​មួយចំនួន​ដោយ​មិនដឹង​មូលហេតុ​។​

 

​ប្រភព​បញ្ជាក់ដែរថា ការ​មិនមាន​បទពិសោធ​ក្នុងការ​គ្រប់គ្រង​ហាង គឺ​កាន់តែ​ធ្វើ​ឲ្យ​មុខ​ជំនួញ​ថ្មីថ្មោង​នេះ ងាយ​នឹង​ប្រឈម​នឹង​ការខាតបង់​ច្រើន​ទើប​នាង​សម្រេចចិត្ត​បិទមុខ​ជំនួញ​នេះ​ចោល​។ ការបរាជ័យ​ក្នុងការ​គ្រប់គ្រង​ហាង​ថែរក្សា​សម្រស់​នេះ ក៏​ស្រប​ពេលដែល​នាង​ទើបនឹង​ទទួល​ការដាក់​បម្រាម​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មិន​ឲ្យ​ឡើង​កម្មវិធី​ទូរទស្សន៍​រយៈពេល​យ៉ាងតិច​៣​ឆ្នាំ​ផងដែរ​ហើយ​ថ្មីៗ នេះ​បងស្រី​នាង គឺ​អ្នកនាង ចោម​ក្វាន់ ក៏ត្រូវ​បាន​មន្ត្រីនគរបាល​ធ្វើ​ការចាប់​ឃាត់ខ្លួន​ក្នុងករណី​ឆបោក​ផងដែរ​៕

14-2-2014 (1) 14-2-2014

 

Leave a Reply

(*) Required, Your email will not be published