អាច​បុណ្យស័ក្តិ​លោក​ផ្កាយ​២ ដើរ​បង្ករ​រឿង និង​ប្រើ​អំពើហិង្សា​លើ​អ្នកដទៃ​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ដែល​អាង​ខ្លួន​ជា​អ្នកបើករថយន្ត​ឲ្យ​លោក​ផ្កាយ​២ បាន​វាយ​បុរស​ម្នាក់​ហើម​មុខ​គ្រាន់តែ​គាត់​ហៅ​ឈ្មោះ​សោះ​ដោយ​គិតថា​ជា​អ្នកជិតខាង​។ ហេតុការណ៍​កើតឡើង​កាលពី ម៉ោង​៩​និង​៥៥​នាទី​យប់ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅតាម​ផ្លូវ​៥១ ភូមិ​១ សង្កាត់​ផ្យា​ថ្មី​៣ ខណ្ឌដូនពេញ​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​បង្ហាញថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ពិន សុវណ្ណារ៉ា អាយុ ៤៤ ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​កើតហេតុ​ខាងលើ និង​មុខរបរ​នោះ​អ្នកសារព័ត៌មាន​ប្រាយ​ដេ​ញ៉ូ​ផង នោះបាន​អង្គុយលេង​ជាមួយ​អ្នកជិតខាង​ពីរ​ទៅ​បីនាក់ ស្រាប់តែ​រូបគាត់​បានឃើញ​ជនបង្ក​ឈ្មោះ ផល អាយុ​៣០​ឆ្នាំ នោះមក​ដល់ ហើយ​ជនរងគ្រោះ​ក៏បាន​សួរសុខទុក្ខ​ថា “​តើ ឡូយ សុផល មកពីណា​សោះ ?”  ក៏​ស្រាប់តែ​ជនបង្ក បាន​ស្ទុះ​មក​វាយ​ជង​រងគ្រោះ​ទាំ​កំរោល​បណ្តាល​ឲ្យ​ហើម​មុខ​យ៉ាង​ដំណាំ រួច​ជនបង្ក​នេះ​ក៏បាន​ស្រែក​ដាក់​ជនរងគ្រោះ​ថា អា​ញ់​វ៉ៃ​ឯង ឯង​ទៅ​បឹ្ត​ង​អ្នកណា​បឹ្ត​ង​ទៅៗ ហើយក៏​ឡើងទៅ​ដេក​នៅផ្ទះ​ធ្វើ​មិន​ដឹងអី​ទាំងអស់​។ ភ្លាមនោះ​ជង​រងគ្រោះ​ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣ ដែល​តែ​ខាង​សមត្ថកិច្ច​ថា ឥឡូវ​យប់​ហើយ​ចាំ​ព្រឹក​ចាំ​មក​ដាក់ពាក្យ​។​

 

​តាម​សម្តី​សាក្សី​ដែល​អង្គុយលេង​ជាមួយ​ជនរងគ្រោះ បាន​និយាយថា កន្លងមក​ឈ្មោះ ផល នេះ​ឲ្យ​តែ​ផឹកស៊ី​ស្រវឹង​តែងតែ​ដើររក​រឿង​គេឯង ហើយ​មិន​ដែលមាន​អ្នកណា​ហ៊ាន​ជាមួយ​គាត់​នោះទេ ព្រោះតែ​លោក ផង គាត់​អាង​ខ្លួន​ជា​អ្នកបើករថយន្ត​ឲ្យ​អ្នកមានអំណាច​ម្នាក់​ដែល​តួនាទី​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ ផ្កាយ​២​នៅ​ភស្តុភារ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួងមហាផ្ទៃ​។​

 

​បច្ចុប្បន្ន​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នរគ​បាល​ផ្សារ​ថ្មី​៣ ដើម្បី​ចាក់​ការ​តាម​នីតិវិធី​៕

13-2-2017 13-2-2017 (1)

 

Leave a Reply

(*) Required, Your email will not be published