សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល​សួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ​ក្មួយៗ​សិស្សានុសិស្ស​នៅ​វិទ្យាល័យ សម្តេច​តេ​ជោ ហ៊ុន សែន ត្រើយ​ស្លា​

, , Leave a comment

​ខេត្តកណ្តាល : នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់ពី​បាន​កាត់​ខ្សែបូរ​សម្ពោធ ស្ពាន​មិត្តភាព កម្ពុជា​-​ចិន កោះធំ​រួចហើយ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ចូលជួប​សំណេះសំណាល​សួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ ក្មួយៗ​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រើយ​ស្លា ដែល​ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។​

 

​ដោយ​មើលឃើញ​ពី​តម្រូវ​ការខ្វះខាត និង​ភាពចាំបាច់​នៅក្នុង​សាលា​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សប្បុរសជន​ក៏បាន​ផ្តល់នូវ អគារសិក្សា​មួយចំនួន​ផងដែរ​ដូចជា ផ្នែក​វិទ្យាល័យ និង​អនុវិទ្យាល័យ គឺ​ផ្តល់ ជូន​អគារសិក្សា​១​ខ្នង កម្ពស់​៤​ជាន់ មាន​២៤​បន្ទប់ និង​ទីចាត់ការ​១​ខ្នង​មាន​៣​បន្ទប់ និង​ផ្នែក​បឋម និង​ម​ត្តេ​យ្យ ផ្តល់ជូន​អគារសិក្សា​២​ខ្នង កម្ពស់​៣​ជាន់​មាន​៣០​បន្ទប់ និង​ទីចាត់ការ​មួយ​ខ្នង​មាន​៣​បន្ទប់​។​

 

​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មិន​បណ្តោយ​ឲ្យ​ក្មួយៗ និង​ចៅៗ អត់​សាលារៀន​ឡើយ ទោះបីជា​នៅទីណា​ក៏ដោយ​។ ដើម្បី​អនាគត​ល្អ​សូម​ក្មួយៗ និង​ចៅៗ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ហើយ​ត្រូវ​ចៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​គ្រប់យ៉ាង​។ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ស្រឡាញ់​ក្មួយៗ និង​ចៅៗ​គ្រប់គ្នា​៕

13-2-2017 (6) 13-2-2017 13-2-2017 (1) 13-2-2017 (2) 13-2-2017 (3) 13-2-2017 (4) 13-2-2017 (5)

 

Leave a Reply

(*) Required, Your email will not be published