មុននឹង​សម្រេចចិត្ត​បែកផ្លូវ​គ្នា​ជាមួយ​មិត្ត​ប្រុស គួរតែ​សួរ​សំណួរ​ទាំង​៩​នេះ​ទៅ​ខ្លួនឯង​សិន​

, , Leave a comment

​យល់ដឹង : បើសិនជា​អ្នក​ចង់​បែក​គ្នា​ពី​ដៃគូ​របស់​អ្នក​មែន វា​ក៏​មិនទាន់​ខាត​ពេល​អ្វី​ដែរ បើ​អ្នក​ចំណាយពេល​បន្តិច​សួរ​ខ្លួនឯង​ឲ្យ​ច្បាស់​នោះ ហើយ​ទាំងនេះ​សុទ្ធតែជា​សំណួរ​ដែល​អ្នក​គួរតែ​សួរ​ខ្លួនឯង​សិន​សឹម​ធ្វើការ​សម្រេចចិត្ត ៖

 

១-​តើ​អ្នក​គ្រាន់តែ​ខឹង​មួយពេល​ទេ​មែន​ទេ​?
​មុនពេល​អ្នកសម្រេចចិត្ត​បញ្ចប់​អ្វីមួយ អ្នក​ត្រូវតែ​ច្បាស់លាស់​ថា អ្នកមាន​ហេតុផល​ត្រឹមត្រូវ មិនមែន​ធ្វើតាម​ទេ​ចិត្ត​ខឹង​នោះទេ​។​

 

២-​តើ​អ្នក​និង​គាត់​អាច​ដោះស្រាយ​រឿងនេះ​បានទេ​?
​គួរតែ​និយាយ​ពី​បញ្ហា​ចេញមក​ទាំងអស់គ្នា ហើយ​ស្វែងរក​ដំណោះស្រាយ​។ អ្នក​គួរតែ​ស្ដាប់​និង​គោរព​នូវ​អារម្មណ៍​របស់គាត់​ហើយ​ស្វែងរក​មូលហេតុ ដែល​ធ្វើ​ឲ្យ​មាន​រឿងនេះ​កើតឡើង​។​

 

៣-​តើ​អ្នក​កំពុងតែ​សន្និដ្ឋាន​ម្នាក់ឯង​មែន​ទេ​?
​អ្នក​មិនគួរ​គិត​អ្វី​តែម្នាក់ឯង​ទេ ព្រោះ​ពេលខ្លះ​អ្នក​អាចមាន​ការយល់ច្រឡំ​ទាំង​គាត់​មិនបាន​ធ្វើ​ខុស​សោះ​។ កុំ​មានរឿង​អី​ជឿ​តាម​គេ​ហើយ​មក​ធ្វើ​ឲ្យ​ស្នេហា​អ្នក​បែកបាក់​នោះ​។​

 

៤-​តើ​នោះ​ជា​អ្វីដែល​អ្នកត្រូវកា​?
​តើ​អ្នក​ពិតជា​ចង់​បញ្ចប់​ស្នេហា​អ្នក​ត្រឹមនេះ​មែន​ទេ​? តើ​រឿង​នោះ​ពិតជា​ចាំបាច់​ឲ្យ​អ្នកធ្វើ​បែបនេះ​មែន​ឬទេ​? បើសិន​នោះ​ជា​អ្វីដែល​មិនចាំបាច់​ត្រូវតែ​ធ្វើ​នោះ អ្នក​គួរតែ​ចំណាយពេល​គិត​ឡើងវិញ​។​

 

៥-​តើ​ពិភពលោក​របស់​អ្នកនឹង​ផ្លាស់ប្ដូរ​អត់​ពេលដែល​បែក​គ្នា​?
​មុន​ពេលដែល​គិតថា​បែក​ពី​គាត់ អ្នក​គួរតែ​ត្រៀម​ថា​អ្វី​នឹង​កើតឡើង​ចំពោះ​ខ្លួនឯង​សិន​។ តើ​គ្រប់យ៉ាង​នឹង​ផ្លាស់ប្ដូរ​ទៅជា​បែបណា​?​អ្នក​អាច​ទទួលយក​ការផ្លាស់ ប្ដូរ​នោះបានទេ​? បាន​អ្នក​មិនទាន់​ទទួលយក​វា​បាន​អ្នក​មិនគួរ​ចាកចេញ​ទាំង​លំបាក​ឡើយ​។​

 

៥-​តើ​អ្នកនឹង​ស្ដាយក្រោយ​ទេ​ចំពោះ​ស្នេហា​នេះ​?
​អ្នក​ត្រូវតែ​សួរ​ខ្លួនឯង​ឲ្យ​ច្បាស់​ថា​អ្នកនឹង​សោកស្ដាយ​ពេលដែល បាត់បង់​វា​ទៅ ព្រោះ​អ្នក​បាន​ចំណាយពេល​ជាមួយ​ស្នេហា​នេះ ហើយ បង្កើតបាន​អនុស្សាវរីយ៍​ជាច្រើន​។ តើ​អ្នក​មិន​ស្ដាយ​ទេ​មែន​ទេ​?

 

៧-​តើ​ការ​បែក​គ្នា​នេះ​គ្រាន់តែ​ជា Game​កម្សាន្ត​មួយ​សម្រាប់​អ្នក​មែន​ទេ​?
​បើសិនជា​អ្នក​គ្រាន់តែ​យក​ការ​បែក​គ្នា ដើម្បី​ធ្វើ​ឲ្យ​ស្នេហា​អ្នក​ល្អ​ជាង​មុន​នោះ សូមកុំ​ធ្វើ​វា​អី​។ កុំ​ប្រើ​ការលេង​របៀបនេះ​មក​កម្លាច​គាត់​អី ព្រោះ​វា​មិនល្អ​នោះទេ​។​

 

៨-​តើ​មាន​អ្នកណា​ជំរុញ​ឲ្យ​អ្នក​បែក​គ្នា​ទេ​?
​តើ​មាន​អ្នកមាន​មិត្ត​ភ័ក្ដិ ឬក៏​គ្រួសារ​ជា​អ្នកជំរុញ​ឲ្យ​ធ្វើបែបនេះ​មែន​ទេ​?​ប្រហែលជា​ពួកគេ​មាន បំណង​អ្វីមួយ​ទើប​ពួកគេ​ចង់​ឲ្យ​អ្នកធ្វើ​បែបនេះ ជាការ​ប្រសើរ​អ្នក​គួរតែ​សម្រេចចិត្ត​ខ្លួនឯង​ទៅ។​

 

៩-​តើ​អ្នក​បាន​ថែរក្សា​ទំនាក់ទំនង​នេះ​បានល្អ​ឬទេ​?
​ពេលខ្លះ​អ្នក​ឃើញតែ​ចំណុច​អាក្រក់​របស់គាត់​ដោយ​មិនបាន​មើល​ពី​ខ្លួនឯង​។ អ្នក​គួរតែ​ក្រឡេកមើល​ខ្លួនឯង​បន្តិច​សិន​ថា​តើ​អ្នកមាន​ខុសឆ្គង​អ្វី​លើ គាត់​ទេ ឬមួយ​ក៏​អ្នកធ្វើ​បែបនេះ​ដើម្បី​យក​ល្អ​តែ​ខ្លួនឯង​?

 

​ដើម្បី​កុំ​ឲ្យ​មានការ​ស្ដាយក្រោយ​អ្នក​គួរតែ​គិតគូរ​ឲ្យ​ច្បា​ស់សិន កុំ​ធ្វើ​តាមតែ​អារម្មណ៍ តាមតែ​ការខឹង ព្រោះ​ពេលខ្លះ​រឿង​ដែល​អ្នកធ្វើ​ហួសហើយ​មិនអាច​ត្រឡប់​វិញ​ទេ​៕

13-2-2017

 

Leave a Reply

(*) Required, Your email will not be published