ភ័យលោះព្រលឹង ! គោយន្តកែច្នៃ ដាច់ហ្វ្រាំង ក្រឡាប់ លើសាឡាង

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក កាលពីវេលាម៉ោង៦កន្លះថ្ងៃទី១២ កុម្ភៈ ២០១៧ ត្រង់ចំណុចភូមិទ្រាទី៣ឃុំទ្រាស្រុកក្រូចឆ្មារ គោយន្តកែច្នៃ១គ្រឿងបើកចុះសាឡាងដាច់ហ្រ្វាំង បុកបង្កាន់ដៃសាឡាង

ផ្នែកខាងឆ្វេងក្រឡាប់បះជើងច្រូង បង្កឲ្យមានការភ្ញាក់ផ្អើលពេញសាឡាងតែម្តង និងអ្នកដំណើរខ្លះលោតចុះទៅក្នុងទឹកទន្លេមេគង្គ ដើម្បីគេចខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត។

 

អ្នកឃើញហេតុការណ៍បានអោយដឹងថា គោយន្ត១គ្រឿងដឹកអង្ករខាងលើនេះបាន បើកចេញមកពីក្នុងស្រុកក្រូចឆ្មារ និងបានបើកចុះសាឡាង ដើម្បីឆ្ពោះមកកាន់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្របពេលដែលកំពុងតែចុះទួលនោះជាហេតុបណ្តាលឲ្យដាច់ហ្វ្រាំង និងបានរអិល មកសង្កត់លើបង្កាន់ដៃសាឡាងផ្នែកខាងឆ្វេង ។ បង្កឲ្យមានការភ្ញាក់ផ្អើល ពេញសាឡាង ក្នុងពេលដែលអ្នកដំណើរ មួយចំនួននៅលើសាឡាង បានឃើញរថយន្តដាច់ហ្វ្រាំងបែបនេះ ក៏បានលោតចុះទៅក្នុងទឹកទន្លេមេគង្គ ដើម្បីគេចខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្តែសំណាងល្អមិនមានអ្នកដំណើរ ណាម្នាក់រងរបួស។អ្នកបើកបររថយន្តរបួសធ្ងន់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

 

ក្រោយកើតហេតុ រថយន្តដឹកអង្ករ ត្រូវបានជំនាញចរាចរណ៍នគរបាលស្រុកក្រូចឆ្មារ ប្រគល់ឲ្យទៅអង្គភាពសាឡាងដើម្បីដោះស្រាយតាមនីតិវិធីដើម្បីទូទាត់សំណងថ្លៃការ ខូចខាត៕

4ced575e-617c-4155-9093-cf90bfea92a5 6c66e2f0-4810-4cbb-a0e0-556f404893ae

 

Leave a Reply

(*) Required, Your email will not be published