អ្នកកាសែត កោះពេជ្រ និងអ្នកាសែតច្រើននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទគម្រាមទារប្រាក់ពីឈ្មួញរកស៊ីឈើ នៅឧត្តរមានជ័យ

, , Leave a comment

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការបានអោយដឹងថា ក្រោយពីកម្លាំងសមត្ថកិច្ច ជំនាញអនុវត្តតាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តមានជ័យនៅល្ងាចថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៧ កំលាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ

បានធ្វើការ ឃាត់ខ្លួនអ្នកកាសែត ជាជនសង្ស័យចំនួន៤នាក់ ក្នុងចំណោម៦នាក់ដែលបានគំរាមទារប្រាក់ពីជនរងគ្រោះជាឈ្មួញរកស៊ីឈើបានចំនួន ២លានប្រាំសែន ជាថ្នូរនៃការមិនចុះផ្សាយអត្ថបទព័ត៌មាន។

 

មន្ត្រីសមត្ថកិច្ចប៉ូលីសបានអោយដឹងថា ជនសង្ស័យ ទី១៖ ឈ្មោះ ស ធុច ភេទប្រុស អាយុ៤១ឆ្នាំ ជាភ្នាក់ងារសារព័ត៌មានកោះពេជ្រ ចាងហ្វាងឈ្មោះ សៀង ប៊ុនសុង , ទី២៖ឈ្មោះ ស៊ិញ សំឡី ភេទប្រុស អាយុ ៤០ឆ្នាំ ជានិពន្ធនាយកសារព័ត៌មាន វិមានឯករាជ្យ មានទីលំនៅបច្ចុប្បន្ន ភូមិគោកឫស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប, ទី៣៖ ឈ្មោះ ប៉ាវទិត ណារ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ ជាទាហាន ក២ ជើងគោក កាន់ប័ណ្ណភ្នាក់ងារសារព័ត៌មានខ្មែរម្ចាស់ស្រុក រស់នៅភូមិព្រែកព្រះស្តេច សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី៤៖ ឈ្មោះ សឿង សាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

 

សមត្ថកិច្ចជំនាញដកហូតបានវត្ថុតាង រួមមានប្រាក់ចំនួន ១,២០០,០០០រៀល ប័ណ្ណសារព័ត៌មានចំនួន៣សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៥សន្លឹក ,ទូរស័ព្ទដៃចំនួន ៩គ្រឿង, កាត ATM ចំនួន ៣សន្លឹក, ប័ណ្ណសំគាល់ទោចក្រយានយន្ត ១សន្លឹក និងរថយន្តម៉ាក Camry ពណ៌សំបកឪឡឹក ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2C- 0130 ជាមធ្យោបាយជិះធ្វើសកម្មភាព។

 

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងជនល្មើសខាងលើ និងវត្ថុតាងទាំងអស់បញ្ជូនទៅកាន់សាលាដំបូង ចាត់ការតាមនីតិវិធី៕

16684334_710858222420859_4668776804869082020_n fn-2017-02-12-11-04-59-0 (1) fn-2017-02-12-11-04-59-4 (1)

 

Leave a Reply

(*) Required, Your email will not be published