រថយន្តសាំយ៉ុងដឹកឈើកែច្នៃ គេចពីការប្រដេញសមត្ថកិច្ចតាមដងផ្លូវ ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ របួសធ្ងន់៣នាក់ នៅខេត្តក្រចេះ

, , Leave a comment

ខេត្តក្រចេះ ៖ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ៩ខែកុម្ភៈឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ក្រចេៈ ក្រុងក្រចេះ រថយន្តម៉ាកសាំយ៉ុងដឹកសិប្បកម្មកែច្នៃជាទ្វារ បង្អួចមួយគ្រឿងបានបើកលឿនដូចហោះ បើករត់ពីការដេញកាក់យកលុយពីសមត្ថកិច្ចតាម ដងផ្លូវជ្រុលទៅ

បុកផ្ទះរបស់ ប្រជាពលរដ្ឋបាក់សសរ ហើយជ្រុលធ្លាក់ទៅខាងក្រោមផ្ទះ បង្ករឲ្យមនុស្សចំនួនបីនាក់ គាបជាប់ក្នុងរថយន្តបាក់ជើងបីនាក់។

 

ប្រភពពីប្រជាពលរដ្ឋ នៅក្នុងហេតុការណ៍បានឲ្យដឹងថា រថយន្តសាំយ៉ុងដឹកសិប្បកម្ម កែច្នៃខាងលើបានធ្វើដំណើរឆ្លងកាត់ក្រុងក្រចេះ ។មកដល់ចំណុចកើតហេតុ ក៏ជ្រុល ចង្កូតធ្លាក់ផ្លូវ ត្រូវបានគេសង្ស័យថា បើកបរក្នុងល្បឿនលឿន បើករត់ពីការដេញកាក់យកលុយពីសមត្ថកិច្ចតាមដងផ្លូវ ទើបជ្រុល ទៅបុកសសរផ្ទះរបស់ប្រជាពលរដ្ឋ ហើយក៍ជ្រុលធ្លាក់ទៅជម្រៅផ្នែកខាងក្រោមផ្ទះ បង្ករអោយមនុស្ស៣នាក់ គាបជាប់ក្នុងរថយន្ត អ្នកបើកបរឈ្មោៈ រាំ សារ៉ាត ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិ មហា លាភត្បូង ឃុំមហាលាភ ស្រុកកោៈសូទិន ខេត្តកំពង់ចាម និងមានអ្នករួមដំណើរឈ្មោៈ ស៊ន់ ម៉ូលីដា ភេទស្រីអាយុ២៣ឆ្នាំ រស់នៅភូមិមហាលាភជើង ឃុំមហាលាភ ស្រុកកោៈសូទិន ខេត្តកំពង់ចាម ត្រូវជាប្រនពន្ធ។ និងព្រូររថយន្តម្នាក់ឈ្មោះព្រុញ អាយុ៤២ឆ្នាំ ត្រូវបានសមត្ថកិច្ច មូលដ្ឋាន និងនគរបាលចរាចរណ៍ រួមជាមួយនិងអ្នកភូមិជួយអន្តរាគមន៍ គាស់ចេញបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ ៕

photo_2017-02-09_13-30-07 photo_2017-02-09_13-30-12 photo_2017-02-09_13-30-22

 

 

Leave a Reply

(*) Required, Your email will not be published