សម្តេច​តេ​ជោ ៖ ជនរួមជាតិ​ទាំងអស់​ចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​

, , Leave a comment

​រាជធានី​ភ្នំពេញ : ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​អំពាវនាវ​ឲ្យ​ជនរួមជាតិ​បន្ត​ចូលរួម​គ្រប់ៗ គ្នា​ប្រយុទ្ធប្រឆាំង និង​គ្រឿងញៀន​។ ខណៈពេលដែល​យុទ្ធនាការ​បង្ក្រាប និង​ទប់ស្កាត់​គ្រឿងញៀន កំពុងតែ​បាន​ប្រព្រឹត្តទៅ​ដូច​ភ្លៀងរលឹម​និង​មិន​ដកថយ​។ ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​បែបនេះ​នៅក្នុង​ពិធី​បញ្ចុះ​សី​ម៉ា​ព្រះវិហារ​វត្ត​ព្រេ​ក​ប្រា ស្តិ​ត​ក្នុង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

 

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖​ចំណុច​នៅទីនេះ​តើ​ត្រូវ​ទុក ឲ្យ​កូន​ឲ្យ​ចៅ​របស់ខ្លួន​ចូលទៅក្នុង​ពន្ធនាគារ ឬ ក៏ត្រូវ​អប់រំ​កូនចៅ​របស់ខ្លួន​កុំ​ឲ្យ​ប្រព្រឹត្តិ​គ្រឿងញៀន​។ សម្តេច​បាន​លោក​ឡើង​ថា នៅ​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ដទៃ គឺ​គេ​បញ្ជា​ឲ្យ​សម្លាប់​នៅនឹងកន្លែង​តែម្តង ចំពោះ​អ្នកពាក់ព័ន្ធ​គ្រឿងញៀន សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ប្រទេស​ហ្វីលីពីន​បានសម្លាប់​មនុស្ស​អស់​៦០០០ ទៅ​៧០០០ នាក់​ទៅហើយ​។ ប៉ុន្តែ​នៅ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បែប​នោះទេ​។ នៅ​ម៉ិច​ស៊ិ​ច នៅ​បណ្តា​ប្រទេស​នៅ​អាមេរិក​ឡាទីន សង្គ្រាម​គ្រឿងញៀន​គឺ​ខ្លាំងណាស់​។​

 

​សម្តេច​តេ​ជោ​បាន​បន្តថា​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​បាន​កំពុង​ដឹកនាំ​បញ្ចា​ដោយ​សម្តេច​ក្រឡា ហោម ស ខេង មួយថ្ងៃៗ​ចាប់ខ្លួន​មិនតិច​ទេ​។ ក៏ប៉ុន្តែ​ជម្រើស​ដែល​ល្អ​នោះ​គឺ មាតាបិតា ត្រូវ​អប់រំ​កូន​ឲ្យ​បានល្អ​។ សម្តេច​បាន​បន្តថា មាន​មួយចំនួន​បាន​បន្ទោស​មកលើ​រាជរដ្ឋាភិបាល សម្តេច​ទទួលស្គាល់​នូវ​កំហុស​ទាក់ទង​ជាមួយ​ការគ្រប់គ្រង ក៏ប៉ុន្តែ​បងប្អូន​ក៏ត្រូវ​តែមាន​ចំណេ​ក​ក្នុងការ​ទទួលខុស​ផងដែរ​ព្រោះ បងប្អូន​គ្រប់គ្រង​កូន​តែ​១ នាក់​២​នាក់​ទេ បងប្អូន​មិនអាច​គ្រប់គ្រង​បាន ចុះ​ទំរាំ​រាជរដ្ឋាភិបាល​ដែល​គ្រប់គ្រង​មនុស្ស​ជាង​១៥​លាន នាក់​នោះ​វា​ត្រូវតែមាន​ចន្លោះប្រហោង​ហើយ​។​

 

​សម្តេច​តេ​ជោ​បាន​បន្តថា ក្នុង​កាលៈទេសៈ​នៃ​យុទ្ធនាការ​បង្ក្រាប​និង​ទប់ស្កាត់​គ្រឿងញៀន​ដែល​ធ្វើ​ដូច​ភ្លៀងរលឹម និង​មិន​ដកថយ​នេះ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​អប់រំ​កូនចៅ​ឲ្យ​បានល្អ កុំ​បណ្តោយ​កូន​ឲ្យ​ទៅ​សែ​ប​គ្រឿងញៀន ដែល​អាច​ឈានដល់​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន អំពាវនាវ​ឲ្យ​ព្រះសង្ឃ ចូលរួម​គាំទ្រ​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ តាមរយៈ​ការ​ទេសនា អប់រំ​ដោយ​បញ្ចូល​បញ្ហា​គ្រឿងញៀន និង ការគោរព​ច្បាប់​ចរាចរណ៍​ទៅក្នុង​នោះ​ផង​។​

 

​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​លើក​ទី​១ ប្រចាំ​ខែមករា និង​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​រដ្ឋាភិបាល​ស្ដីពី​ការបង្កើត​គណៈកម្មការ​ចម្រុះ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន កាលពី​ប​ថ្ងៃទី​២ ខែកុម្ភៈ លោក​ឧបនាយករដ្ឋមន្ត្រី កែ កឺ​ម​យ៉ាន បាន​បន្ត​គាំទ្រ​ឲ្យ​ត្រួតពិនិត្យ​ទឹកនោម​កម្លាំង​កងរាជអាវុធហត្ថ នគរបាល សិស្ស​និស្សិត និង​អ្នកបើកបរ​យានយន្ត​ដឹកជញ្ជូន ដើម្បី​រកសារ​ធាតុ​ញៀន​ថែមទៀត ពីព្រោះ​លោក​ជឿជាក់ថា វិធានការ​នេះ​ជួយ​ឲ្យ​ពួកគេ​ភ្ញាក់​រំឭកស្មារតី និង​ការងារ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​លើកដំបូង​រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០១៧​នេះ​។​

 

​លោក​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ក្រសួងសុខាភិបាល​បានដាក់​ពង្រាយ​ឧបករណ៍​ត្រួតពិនិត្យ​ទឹកនោម​រាប់ម៉ឺន​គ្រឿង​នៅ​មណ្ឌល​សុខាភិបាល តាម​មូលដ្ឋាន​នៅ​ទូទាំងប្រទេស​រួចរាល់​ហើយ ដើម្បី​ត្រួតពិនិត្យ​រកសារ​ធាតុ​ញៀន​ដោយ​ឥតគិតថ្លៃ​។​

 

​របាយការណ៍​បូកសរុប​ការបង្ក្រាប​គ្រឿងញៀន​លើក​ទី​១ រយៈពេល​មួយខែ​មករា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​ចំនួន​១១៤៤​ករណី ក្នុងនោះ​ឃាត់ខ្លួន​ជនសង្ស័យ​អ្នកជួញដូរ និង​អ្នកប្រើប្រាស់​ចំនួន ២៧៧៣​នាក់ (​ស្រី​២៦៧​នាក់​) និង​ចាប់យក​សារធាតុ​ញៀន​បាន​ចំនួន​៩១៤៨,៥៣​ក្រាម រថយន្ត​១១​គ្រឿង ម៉ូតូ​២៥៧​គ្រឿង ទូរស័ព្ទដៃ​៧០៣​គ្រឿង​៕

09-2-2017

 

Leave a Reply

(*) Required, Your email will not be published