វិធី ៥ យ៉ាង ដើម្បី​ឲ្យ​បាន​ប្រសើរឡើង ចំពោះ​អាកា​រៈ​ស្ត្រេ​ស (Stress)?

, , Leave a comment

08-2-2017 (1) ​សុខភាព : វា​ជា​រឿង​ដែល​អាចទៅរួច​ក្នុង​ការធ្វើ​ខួរក្បាល​របស់​អ្នកមាន​អា​ការៈធូរស្រាល​បាន ដោយ​គ្រាន់​ផ្លាស់​ទម្លាប់​នៃ​ការគិត​របស់​អ្នក​បន្តិច​ប​ន្ទួ​ច​។  វិធីសាស្ត្រ​ងាយៗ ដូចជា​ចំណាយពេល​ជាមួយ​មិត្តភក្តិ ឬ​ធ្វើ​លំ​ហាត់​ធម្មតា គឺអាច​ធ្វើបាន​ភាពខុស​គ្នា​ខ្លាំងណាស់​ទៅហើយ​សំរាប់​ជីវិត​របស់​អ្នក​។ នេះ​គឺជា​គំនិត​នៃ​ការគិត​បន្តិច​ប​ន្ទួ​ច​ដែល​អាច​ឲ្យ​អ្នកទទួលបាន​ភាព​រីក​រាយ ៖

 

១-​ចេះ​រីករាយ​នឹង​ភាព​បន្តិចបន្តួច ៖ ផ្តោត​គំនិត​អារម្មណ៍​របស់​អ្នក​លើ​បទពិសោធ​នៃ​ភាព​រីករាយ ហើយ​អ្នកនឹង​ទទួលបាន​នូវ​ភាព​រីករាយ​ជា​បន្តបន្ទាប់​។​

 

២-​រាប់អាន​ជាមួយ​អ្នក​ដែលមាន​ភាព​រីករាយ ៖ នៅ​ដែល​អ្នកឃើញ​អ្នកណាម្នាក់​ធ្វើ​អ្វីមួយ វា​គឺជា​កញ្ចក់​ឆ្លុះ​ឲ្យ​ខួរក្បាល​របស់​អ្នកធ្វើ​បែប​នោះដែរ បើទោះជា​អ្នក​មិនបាន​តាំងចិត្ត​ធ្វើ​បែប​នោះ​ដោយ​ខ្លួនឯង​ក៏ដោយ​។ ដូចនេះ​បើ​អ្នកឃើញ​អ្នកណាម្នាក់​សើច អ្នក​ក៏​សើច​ដែរ​។​

 

៣-​ខំ​សើច បើទោះជា​ពិបាក​ក៏ដោយ ៖ សកម្មភាព​នៃ​សភាព​រូបរាងកាយ​នៃ​ការ​សើច ក៏​អាចបង្កើត​បរិយាយ​នៃ​អារម្មណ៍​របស់​អ្នក​ឲ្យ​បានល្អ​ប្រសើរ​ផងដែរ​។​

 

៤-​បើក​ម៉ាស៊ីន​ច្រៀង​ខារ៉ាអូខេ​របស់​អ្នក ៖ ការ​ច្រៀង​ចម្រៀង និង​បញ្ចូល​អារម្មណ៍​ទៅតាម​ភាព​រីករាយ​នៃ​បទ​ចំរៀង​នឹងធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ល្អ​ទៅតាម​នោះដែរ​។​

 

៥-​ធ្វើ​លំ​ហាត់ប្រាណ ៖ ការ​បែកញើស អាចធ្វើ​អារម្មណ៍​នៃ​ភាពស្មុកស្មាញ ឬ​ស្ត្រេ​សរ​បស់​អ្នក​កាត់បន្ថយ​៕

08-2-2017

 

Leave a Reply

(*) Required, Your email will not be published