លេចធ្លាយ រថយន្តធុនធំ ដឹកកសិផលបង្កប់ឈើប្រណិតខុសច្បាប់ ជាង ១០០ គ្រឿង ចូលវៀតណាម តាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ក្នុងរយៈពេល១ខែ

, , Leave a comment

ខេត្តរតនគិរី៖ សេចក្តីរាយការណ៍បានអោយដឹងថា ក្រោយពីឯកឧត្តម អភិបាលខេត្តរតនះគិរី បញ្ជាចាប់ឡានធុន់ធំ លួចដឹកឈើប្រណិតល្មើសច្បាប់ ទៅវៀតណាម

កាលពីវេលាម៉ោង២អាធ្រាត ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើដងផ្លូវជាតិលេខ៧៨ ចំណុចភូមិសោមត្រក ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។ ក៍បានលេចធ្លាយក្នុងរយៈពេល១ខែ រថយន្តធុនធំ ដឹកកសិផលបង្កប់ឈើប្រណិត ប្រមាណ១០០គ្រឿង ចូលទៅវៀតណាម ដោយខុសច្បាប់ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដែលគ្រប់គ្រងដោយលោក អ៊ី ចំរើន មេប៉ូលីសច្រកទ្វារព្រំដែន អន្តរជាតិ អូរយ៉ាដាវ ។

 

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ក្នុងរយៈពេល១ខែនេះ ដោយមានការបើកភ្លើងខៀវពីសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ដែលមានលោក កែប កត់ ជានាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តរតនគីរី, សមត្ថកិច្ចតាមដងផ្លូវ ជាពិសេស គឺសមត្ថកិច្ចច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ ដែលមាន លោក អ៊ី ចំរើន មេប៉ូលីសច្រកទ្វារព្រំដែន អន្តរជាតិ អូរយ៉ាដាវ ។ ឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ បំឡែងរូបភាពយកឈើប្រណិត ដាក់ក្រោមកសិផលដូចជាសណ្តែកសៀង ដំឡូងមីជាដើម ឆ្ពោះទៅប្រទេសវៀតណាម ។ហើយឈើប្រណិតខុសច្បាប់ទាំងនោះ គឺឈ្មួញដឹកចេញពីក្នុងព្រៃ សហគមន៍, ដែនជម្រកសត្វព្រៃលំផាត់ និងឧទ្យានជាតិវរជ័យជាដើម។ លុះប្រមូលគរទុក ហើយជួលក្រុមឈ្មួញខ្មែរ យករថយន្តធំ ទៅស៊ីឈ្នួលដឹកដល់ឃ្លាំង វៀតណាម ក្នុង១តោនតម្លៃ ៥០០ដុល្លារ ទៅ៥៥០ដុល្លារ។

 

មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទទូចអាជ្ញាធរខេត្តរតនគីរី ក៍ដូចជាអង្គភាពប្រឆាំង អំពើពុករលួយចាត់មន្ត្រី ចុះអង្កេតចំពោះសកម្មភាព ដឹកជញ្ជូនឈើប្រណិត ឆ្លងទៅប្រទេសវៀតណាម ជាច្រើនរថយន្ត បំឡែងរូបភាព ដាក់ក្រោមកសិផល ដើម្បីរួមគ្នាជួយទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ និងបទល្មើសព្រៃឈើ៕

 

ករណីខាងលើ កំណើតថ្មី មិនអាចសុំការបញ្ជាក់ពីលោក ញ៉ែម សំអឿន អភិបាលរង និងជាអ្នកនាំពាក្យ សាលាខេត្តរតនគិរី និង លោកលោក អ៊ី ចំរើន មេប៉ូលីសច្រកទ្វារព្រំដែន អន្តរជាតិ អូរយ៉ាដាវ បាននៅឡើយទេ ៕

1037 15078757_144001376076168_6336639790556803453_n 15085499_158480227956635_3060349537951748565_n

 

Leave a Reply

(*) Required, Your email will not be published