ដាច់ចិត្ត​ធ្វើអត្តឃាត ទុក​កូន​៤​នាក់ កំព្រាម្តាយ​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង : ស្ត្រី​ក្រីក្រ​ម្នាក់​បាន​ដាច់ចិត្ត​សម្លាប់​ខ្លួនឯង​ចោល​កូនស្រី​ប្រុស ចំនួន​៤​នាក់​ដែល​រស់នៅក្នុង​កូនខ្ទម​ប្រក់ស​ង្គ​សី​មួយ​ស្ថិតនៅ​ភូមិ ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។ ហេតុ​ការ​ស្ត្រី​ធ្វើអត្តឃាត​ខ្លួនឯង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៧​។​

 

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ប៉ុ​ស្ត​រដ្ឋបាល​សង្កាត់​ប្អេ​រ បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ឃាត​ខ្លួនឯង​មានឈ្មោះ ឈឹម លី អាយុ​៣៩​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មានកូន​ស្រី​ប្រុស​ចំនួន​៤​នាក់​។​

 

​តាម​ការរៀបរាប់​ពី​កូនប្រុស​ជនរងគ្រោះ​ឈ្មោះ​ស៊ន ហាក់ បាន​ប្រាប់ថា ខ្លួន​មិនដឹងថា ម្តាយ​របស់ខ្លួន​បាន​ចងក ស្លាប់​តាំងពី​ពេលណា​នោះទេ ព្រោះ​ពួកគេ​បាន​ទៅធ្វើ​ការ​អស់ហើយ ស្រាប់តែ​នៅវេលា​ម៉ោង​ប្រមាណ​ជា​៩​និង​៣០​ពេលដែល​រូបគេ​ត្រឡប់​មកពី​ធ្វើការ​នោះ ក៏​ស្រាប់តែ​ប្រទះឃើញ​ម្តាយ​ប​ង្កើ​របស់ខ្លួន​ចងក​ស្លាប់ នៅ​នឹង​ខ្ទម​របស់ខ្លួន​បាត់ទៅហើយ ដោយ​យក​ខ្សែ​នីឡុង ចងភ្ជាប់​នឹង​ធ្នឹម​ផ្ទះ ក្រោយពី​ដឹង​ដូចនេះ កូនប្រុស​រូបនេះ​បាន​ហៅ​គ្នីគ្នា​មក​មើល និង​ហៅ​សមត្ថកិច្ច​អោយធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅលើ​សាកសព​។​

 

​ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ស្ត្រី​រូបនេះ​ពិតជា​បាន​ចងក​សម្លាប់​បា​ទៅហើយ ។ នៅពេលនេះ​សមត្ថកិ្ច​បាន​យក​ប្រគល់អោយ​ក្រុមគ្រួសារ​ដើម្បី​រៀបចំ ពិធីបុណ្យ​តាម​ប្រពៃណី​៕

06-2-2017 (1) 06-2-2017

 

Leave a Reply

(*) Required, Your email will not be published