ជំងឺ​ប្រចាំកាយ ព្រះសង្ឃ​តូចចិត្ត មិន​ស្តាយ​ជីវិត ដាច់ចិត្ត​ចងក​សុគត​

, , Leave a comment

​រាជធានី​ភ្នំពេញ : ព្រះសង្ឃ​មួយអង្គ​បាន​ចងក ធ្វើអត្តឃាត ដោយសារ​តូចចិត្ត​និង ជំងឺ​ប្រចាំកាយ ជំងឺអេដស៍ និង​របេង​ព្យាបាល​មិនជា​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​ជាង​៧​យប់ ថ្ងៃទី​៥ ខែកុម្ភៈ នៅក្នុង​បន្ទប់​ជួល​លេខ​២១ ក្នុងភូមិ​អូ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

 

​ព្រះសង្ឃ​ដែល​ចងក​សុគត​នេះ ព្រះនាម ព្រំ វែង (​សុវណ្ណ​បញ្ញា​) ព្រះ​ជន្មាយុ​៥០​វស្សា មាន​រោគាពាធ ប្រចាំកាយ របេង​ខួរឆ្អឹង និង​ផ្ទុកមេរោគ​អេដស៍ គង់នៅ​បន្ទប់​ជួល​ជាមួយ​កូនប្រុស​ស្រី ត្រង់ចំណុច​កើតហេតុ បាន​រយៈពេល​១៥​ថ្ងៃ បួស​នៅ​វត្ត​ព្រៃ​ផ្អាវ ឃុំ​រនាម​ស្រុក​ត្រាំ​ង ខេត្តតាកែវ មាន​ស្រុកកំណើត​នៅ​ខេត្តកំពត​។​

 

​តាម​ប្រភព​ពត៌មាន​ពី​កូនស្រី​ច្បង​របស់​សព​សង្ឃ​អង្គ​ខាងលើ ឈ្មោះ​ព្រំ ស៊ ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​កម្មការិនី​កាត់ដេរ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ មាន​ស្រុកកំណើត ទៅ​រស់នៅ​ខាង​ម្តាយ​នៅ​ភូមិ​ភ្នំ​ក្រពើ ឃុំ​ព្រៃ​រំដេង ស្រុក​គិរីវង្ស ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ឪពុក​របស់ខ្លួន​មាន​ប្រពន្ធ និង​មានកូន​៣​នាក់ ក្នុងនោះ​ស្រី​២ នាក់​និង​ប្រុស​ម្នាក់ ដោយ​ឪពុក​របស់គាត់​មាន​ឧប្បនិស្ស័យ​ជាមួយ​ព្រះពុទ្ធសាសនា ក្រោយពី​លែងប្រពន្ធ​បាន​ជាង​១​ឆ្នាំ​ក៏បាន​ចូល​ស្នា​ង​ព្រះ​ផ្នូ​ស​ជាស​ង្ឃ ដោយ​ដាក់ចិត្ត បន្ទាប​កាយ ចូលខ្លួន​បម្រើ​ក្នុង​ព្រះពុទ្ធសាសនា បួស​រៀន គង់នៅ​វត្ត​ព្រៃ​ផ្អាវ​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ ព្រះសង្ឃ​អង្គ​នេះ បាន​មកលេង​ជាមួយ​កូនប្រុស​ស្រី​៣​នាក់ ដែល​មក​ធ្វើការ និង​ស្នាក់នៅ​បន្ទប់​កើតហេតុ​ខាងលើ អស់​រយៈពេល​ជិត មួយខែ​មកហើយ ដោយ​ចង់​ត្រឡប់​ទៅ​វត្ត​វិញ តែ​កូន​មិន​ឲ្យ​ទៅ ព្រោះ​លោក​មាន​ជំងឺ​ប្រចាំកាយ ជំងឺអេដស៍ និង​របេង​ឆ្អឹង ជា​យូរ​មកហើយ ខណៈដែល​កូនៗ បានមក​អង្គុយលេង នៅ​ខាងក្រៅ​អស់ នៅសល់តែ​អត្តឃាត​ជន តែម្នាក់ឯង​។ លុះ​មកដល់​ម៉ោង​កើតហេតុ​ខាងលើ កូន​បាននាំគ្នា​ចូល ទៅក្នុង​បន្ទប់​វិញ ស្រាប់តែ​ឃើញ ព្រះ​ស​ង្ឈ​អង្គ​មេះ ចង ក នឹង​ចម្រឹង​ដែក​បង្អួច ទាំង​ស្បង់​ចីវរ ដោយ​កូនៗ ឃើញ ក៏​នាំគ្នា​ស្រាយ​ទំលាក់ ចុះមក​ក្រោម ច្របាច់​ដៃ ច្របាច់​ជើង ព្រោះ​សាច់​នៅ​ក្តៅ ស្មានតែ​នៅ​ជីវិត បាន​ហៅ​គ្រូពេទ្យ មក​ពិនិត្យ​បន្ថែមទៀត​។ តែ​គ្រូពេទ្យ បាន​ឆ្លើយថា អត្តឃាត​ជន បាន​ដាច់ខ្យល់​ស្លាប់ បាត់ទៅហើយ​។​

 

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ពិនិត្យ ឃើញថា អត្តឃាត​ជន ពិតជា​ស្លាប់​ដោយ​ចងក ពិតប្រាកដ​មែន និង​ប្រគល់​សព​អោយ​គ្រួសារ សាច់ញាតិ យកទៅ​ធ្វើបុណ្យ នៅ​ស្រុកកំណើត​៕

06-2-2017

 

Leave a Reply

(*) Required, Your email will not be published