ឈ្មួញឈ្មោះ ស្រី ច្រឹប ប្តីឈ្មោះ ផុន មេប៉ុស្តិខ្លាធំ ប្រើស្បែកលោកម្រាម៤ នៅខេត្តរតនគិរី ដឹកឈើពីភូមិឡុំ ទៅវៀតណាម យ៉ាងអាណាធិបតេយ្យ

, , Leave a comment

image-7-copy

ខេត្តរតនគិរី ៖ មេឈ្មួញធំៗនៅក្នុងខេត្តរតនគិរី កំពុងមមាញឹក ក្នុងការដឹក ជញ្ជូនឈើខុសច្បាប់ ចេញទៅវៀតណាម យ៉ាងអនាធិបតេយ្យបំផុត ហើយ ស្រី

ច្រឹប មានប្តីឈ្មោះ ផុន មេប៉ុស្តិ ខ្លាធំ នៅតែឈរលំដាប់ជួរមុខ ក្នុង ការរកស៊ីដឹក ជញ្ចូនឈើខុសច្បាប់ ក្នុងខេត្តរតនគិរី ដែលនាយខណ្ឌរដ្ឋបាលព្រៃឈើ ច្រើនជំនាន់ មកហើយ មិនហ៊ានប៉ះពាល់ទេ មិនដឹងជាមានអាថ៌កំបាំងអ្វី ?

 

តាំងពីជំនាន់ លោក វង្ស សុខសេរី ជានាយខណ្ឌរដ្ឋបានព្រៃឈើមកម្ល៉េះ ស្រី ច្រឹប មានប្តីឈ្មោះ ផុន មេប៉ុស្តិ ខ្លាធំ មានបរិវារឆ្វេងស្តាំ ជាមន្ត្រីរាជការសមត្ថកិច្ច និងមានអ្នកសារព័ត៌មានមួយចំនួនផងដែរ តាមជួយជ្រោមជ្រែង ឲ្យជំនួញឈើខុស ច្បាប់របស់ពួកគេ ដំណើរការដោយរលូនល្អ មិនដែលមាននរណា ហ៊ានប៉ះពាល់ ទេបើទោះបីជាឈ្មួញតូចតាចមួយចំនួន ត្រូវបានសមត្ថកិច្ចបង្ក្រាប ការដឹកជញ្ជូន ឈើខុសច្បាប់ ប៉ុន្តែ ស្រី ច្រឹប តែងតែមានការយោគយល់ពីសមត្ថកិច្ច។ ស្រី ច្រឹប ធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងអណាធិបតេយ្យនៅក្នុងទឹកដីភូមិឡំ យ៉ាងគគ្រឹក គគ្រេង និងប្រមូលទិញឈើប្រណីតខុសច្បាប់ ដឹកជញ្ជូនចូល ប្រទេស វៀតណាម យ៉ាងរលូនដោយមិនមានបញ្ហាអ្វីឡើយ។

លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ឡើងជំនួស តំណែង លោក វង្សសុខសេរី មិនទាន់បានបង្ហាញស្នាដៃធំដុំណាមួយក្នុងការបង្ក្រាបជំនួញ ឈើខុសច្បាប់ក្នុងខេត្តរតនគិរីនោះទេហើយពេលចូលកាន់តំណែងជានាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តរតនគិរី កន្លងមកនេះ គេសង្កេតឃើញថា មន្ត្រីក្រោមបង្គាប់ ចេញ ប្រតិបត្តិការបង្ក្រាប ការដឹកជញ្ជូនឈើខុសច្បាប់ របស់ឈ្មួញតូចតាច មួយ ចំនួនយកបុងប៉ុន្តែមិនដែលហ៊ានប៉ះពាល់ជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំរបស់ ស្រី ច្រឹប ម្តងណាឡើយ។

គេបានសង្កេតឃើញមន្ត្រីមួយចំនួន ជួយសម្របសម្រួល រត់រកខ្សែទុយោ អោយ ស្រី ច្រឹប មានទំនាក់ទំនងល្អជាមួយលោក កែប កត់ ដែលជានាយខណ្ឌ រដ្ឋបាល ព្រៃឈើខេត្តរតនគិរីដើម្បីសុំការយោគយល់និងស្គាល់គ្នា ធ្វើតាមទម្លាប់ដែល ស្រី ច្រឹប ធ្លាប់បានរក្សាភាពជិតដិតជាមួយនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ឲ្យ ជួយសម្របសម្រួលការរកស៊ីឈើខុសច្បាប់របស់ពួកគេច្រើនឆ្នាំមកហើយ ៕

16559030_1757389011255492_1454899512_n

14184464_172214549882455_9194595247391031265_n

 

 

Leave a Reply

(*) Required, Your email will not be published