ក្រុមឈ្មួញជើងខ្លាំង ជួញឈើខុសច្បាប់ វាយកម្ទេច ឡានអ្នកកាសែត ៣គ្រឿង ពេលចុះទៅថតរូបភាព រូបភាពនៅស្រុកវ៉ើនសៃ

, , Leave a comment

ខេត្តរតនគិរី ៖ កាលពីវេលាម៉ោង ជិត៣រសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ រថយន្តអ្នកកាសែត៣គ្រឿង ត្រូវបានក្រុមឈ្មួញ ជាអ្នករកស៊ីដឹកឈើ ខុសច្បាប់ វាយកម្ទេច អំឡុងពេល ចុះទៅយកព័ត៌មាន

ករណីបទល្មើសព្រៃ ស្ថិតនៅភូមិកាចូន ឃុំកាចូន ស្រុកវឺនសៃ ខេត្តរតនគីរី។

 

ប្រភពបានអោយដឹង នៅពេលវេលា ខាងលើ ក្រុមអ្នក សាពត៌មាន បាន ចុះ ទៅថត ទូកដឹក ឈើនៅចំណុចកើត ហេតុខាងលើ រួចក៏បាន បើកឡានត្រលប់ មកវិញក៏ត្រូវក្រុម ឈ្មួញ បើករយន្ដកែឆ្នៃមកបំបុក នឹងគៀបណ្ដាលឲ្យរងកា ខូចខាតនៅភ្លាមៗនោះ ក្រុមសាពត៌ មាន បាន ខលទូរស័ព្វ ទៅ ប្ដឹងប៉ូលិស រួចក៏បន្ត ដំណើទៅមុខទៀតមក ពុំបាន ចម្ងាយប៉ុន្មាន ផងស្រាប់តែ ក្រុមឈ្មួញ ទាំងនោះ បាននាំបក្សពួកមាន គ្នាប្រមាណជាង១០នាក់កាប់ ឈើ ដាក់បិត ផ្លូវរួចមក ដុំថ្មគប់ មកលើ រថ យន្ដ អ្នក សាពត៌មានចំនួនបី គ្រឿងបណ្ដាលឲ្យមានខួចខាតយ៉ាង ដំណំ។ ក្រោយពីវាយរថយន្តអ្នកកាសែត ៣គ្រឿងរួចមកអ្នកកាសែតដែលរង គ្រោះបាន ទៅដាក់ពាក្យប្តឹងនៅ ប៉ុស្តិ៍នគរ បាល កាចូន ។

 

សូមបញ្ជាក់ថា តំបន់ខាងលើនេះ គេសង្គេតឃើញ ជំនួញបទល្មើសព្រៃឈើ ដឹកឆ្លងកាត់ និងស្តុកទុក ដោយមិនមាន ការចុះបង្ក្រាបឡើយ ផ្ទុយទៅវិញ អាជ្ញាធរស្រុក បែរជា បណ្តែតបណ្តោយ អោយក្រុមជំនួញ បទល្មើសព្រៃឈើ ធ្វើតាមតែអំពើចិត្ត មិនគិតពី ផលប៉ះពាល់ ឬការ បង្កភាពអនាធិបតេយ្យ ដែលក្រុម អ្នកដឹកឈើ បើកឡាន ក្នុងល្បឿនលឿន មិនគិតពីសុវត្ថិភាព ប្រជាពលរដ្ឋ ក្នងភូមិឃុំ នោះទេ៕

P-0202Q P-0202R P-0202T

 

Leave a Reply

(*) Required, Your email will not be published