លោក ឈឿន ប៊ុន​ឆន អធិការនគរបាល​ស្រុក​កោះធំ​ត្រូវ​ផ្លាស់ប្តូរ​មុខតំណែង​

, , Leave a comment

01-2-2017 (1)

​រាជធានី​ភ្នំពេញ : លោក ឈឿន ប៊ុន​ឆន អធិការនគរបាល​ស្រុក​កោះធំ ខេត្តកណ្តាល ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​ផ្លាស់ប្តូរ និង​តែងតាំង​ទៅជា​អនុប្រធាន នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស របស់​សម្តេច​ក្រឡាហោម ដែល​បង្ហាញ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​។​

01-2-2017 (2)

​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ក៏​បានចេញ​សេចក្តីសម្រេច​តែងតាំង​លោក ស៊ីម ឃាង នាយរង​ការិយាល័យ​ប្រតិបត្តិ នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ទៅជា​អធិការនគរបាល​ស្រុក​កោះធំ ជំនួស​វិញ​។​

01-2-2017 (3)

​សូមបញ្ជាក់ថា អធិការនគរបាល​ស្រុក​កោះធំ លោក ឈឿន ប៊ុន​ឆន ត្រូវបាន​គេ​ស្គាល់​ថា ជា​មន្ត្រីនគរបាល​ម្នាក់​បាន​អនុវត្ត​ច្បាប់ អន្តោប្រវេសន៍ ទៅលើ​ជនជាតិ​វៀតណាម យ៉ាងខ្លាំង​ខ្លា រហូត​ធ្វើ​ឲ្យ​មានការ​កោតសរសើរ ពី​សំណាក់​មជ្ឈដ្ឋាន​ទូទៅ​ជាពិសេស អ្នកលេង Facebook ព្រមទាំង​ការចុះ​បង្ក្រាប​បទល្មើស នានា​តាម​មូលដ្ឋាន​ដូចជា បទល្មើស​នេសាទ និង​គ្រឿងញៀន​ជាដើម​៕

01-2-2017 (4) 01-2-2017 (5) 01-2-2017 (6) 01-2-2017 (7) 01-2-2017 (8)

01-2-2017 01-2-2017 (9)

 

Leave a Reply

(*) Required, Your email will not be published