ប្អូនស្រី សម្តេច​តេ​ជោ និយាយ​អ្វីខ្លះ ទាក់ទង​នឹង​រឿង​ទឹកដោះគោ​សិស្សសាលា របស់ វិទ្យុ ABC ដែល​នៅ​ថៃ​គេ​ចែក Free នោះ ?

, , Leave a comment

​រាជធានី​ភ្នំពេញ : គេ​សង្កេតឃើញថា ២ ទៅ​៣ ថ្ងៃនេះ មានការ​ចែករំលែក​តៗ​គ្នា​យ៉ាងច្រើន​នៅលើ​បណ្តាញ​សង្គម Facebook ទាក់ទង​ទៅនឹង​ព័ត៌មាន​មួយ​និយាយ​ពី​ទឹកដោះគោ​សិស្សសាលា​របស់​វិទ្យុ ABC ត្រូវបាន​គេ​ទម្លាយ​ឲ្យ​ដឹងថា ជា​ទឹកដោះគោ គេ​ចែក Free នៅ​ប្រទេស​ថៃ ដែលមាន​ការឧបត្ថម្ភ​ដោយ រដ្ឋាភិបាល​ថៃ​ផ្ទាល់​តែម្តង​។ ក្នុងនោះដែរ​ក៏មាន​ការបកស្រាយ​ផងដែរ​ជុំវិញ​បញ្ហា​នេះ របស់លោក អាចារ្យ​អេ ដែលជា​ប្រធាន​វិទ្យុ ABC នៅក្នុង​កម្មវិធី មតិផ្ទុយ​របស់​ស្ថានីយ៍ទូរទស្សន៍ PNN កាលពី​ខែមិថុនា កន្លងទៅ​។​

 

​ទាក់ទង​នឹង​រឿង​នេះដែរ​លោកជំទាវ ហ៊ុន ស៊ី​ណាត ដែលជា​ប្អូនស្រី​បង្កើត​របស់​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បញ្ចេញមតិ​រប​ស់លោក​ជំទាវ នៅលើ Facebook ផងដែរ ដោយ​លោកជំទាវ​មានប្រសាសន៍​នៅលើ Facebook ថា ៖ “​បើ​យើង​ស្តាប់​មិន​ច្រឡំ​ទេ ! អាចារ្យ ធ្លាប់បាន​និយាយប្រាប់​យើង​តាម​វិទ្យុ​យូរ​មកហើយ​ថា អា​ទឹកដោះគោ​កូនក្មេង​ហ្នឹង វា​ជា​ទឹកដោះគោ​ដែល​ថៃ​គេ​ផលិត​មក​សម្រាប់​ចែក​free​ឲ្យ​កុមារ​តូចៗ​ថៃ​ផឹក នៅក្នុង​សាលា របស់​ប្រទេស​គេ​។ អាចារ្យ​អេ គាត់​ចង់បាន​យក​ទឹកដោះគោ​នោះ​យកមក​ឲ្យ​កុមារ​ខ្មែរ​យើង​បាន​ផឹក​ដែរ ព្រោះ​វា​មាន​បង្កប់​នូវ​សារជាតិ​រ៉ែ​បំប៉ន​ខួរ​និង​សិរី​រា​ង្គ​កាយ​កុមារ​ឲ្យ​រីក​ធំធាត់​បានល្អ ព្រមទាំង​ឆ្លាត​វៃ​ផង​។​

 

​គាត់​ក៏បាន​ទៅ​ច​ចារ​ទិញ​ដោយ​ពី​រោងចក្រ​ផលិត​ទឹកដោះគោ​នោះ​ក្នុងតម្លៃ​មួយ​សមរម្យ​ដើម្បី​យកមក​លក់​ចែកចាយ​ឲ្យ​កុមារ​ខ្មែរ​យើង​បាន​អាស្រ័យ​នឹង​គេ​។ តើ​នេះ​ជា​កំហុស​របស់​អាចារ្យ​ដែរ​មែន​ទេ​?,,,  មានតែ​ពួក​ដែល​ប្រឆាំងនឹង​ការរីកចម្រើន​របស់​កុមារ​ខ្មែរ​ទេ ដែល​ផ្តន្ទាទោស​ដល់​លោក​អាចារ្យ​អេ​។ បក្សប្រឆាំង​ខ្លាច​កូន​ខ្មែរ​ឆ្លាត ខ្លាច​កូន​ខ្មែរ​រីក​ធំធាត់​ទើប​វា​ប្រឹង និន្ទា​ឈ្នា​និ​ស​គាត់​ទាំង​កម្រោល​។​

 

​សូមអ្នក​ដែល​តែងតែ​អួតអាង​ថា​ខ្លួន​ជា​អ្នក​សារ​ព័ត​ម៌ា​ន​អា​ជី​ព្វ​នោះ​មេត្តា​សឹ​ក្សា​អង្គហេតុ​រឿងនេះ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ផង មុននឹង​សរសេរ​អត្ថបទ​របស់ខ្លួន​ចេញមក​វាយប្រហារ​អាចា​រ្យ​អេ​។ តើ​អស់លោក​មាន​មនសិការ​ជាតិ​បាន​ពាក់កណ្តាល​អាចារ្យ​អេ​ហើយ​ឬ​នៅ​? សូម​បែងចែក​គំនុំ​ផ្ទាល់ខ្លួន និង​ផល​ប្រ​យោ​ជ​ន៏​ជាតិ​ឲ្យ​បាន​ដាច់ចេញ​ស្រឡះ​ពីគ្នា​ផង​អស់លោក​។​

 

​បើជា​ទស្សនៈ​របស់​ពួក​បក្សប្រឆាំង​ប្រតិកិរិយា នោះ​យើង​នឹងមិន​ចម្លែក​នោះឡើយ ព្រោះ​វា​ជា​សារជាតិ​ដើម​របស់​ពួកគេ​ទៅហើយ​។ រឿងនេះ​បើ​ថៃ គេ​ប្តឹង ទឹកដោះគោ​ដ៏​ល្អ​របស់​កុមារ​នោះ វា​នឹង​លែង​បាន​ឲ្យ​កុមារ​ខ្មែរ​ផឹក​ទៀតហើយ​។ ម្យ៉ាងទៀត​ទឹកដោះគោ​នេះ​វា​បានបញ្ចប់​តាំងតែ​ឆ្នាំ​២០១៦ មកម្ល៉េះ​តែ​ហេតុ​ស្អី​បានជា​យកមក​វ៉ៃ​គាត់​ទៀត រឺ អ្នក​ទាំង​អស់ចង់​ជាន់​គាត់​ហើយ​ដកស្លាប​គាត់​ទៀត​។ ប្រ​វិ​ត្តិ​សាស្ត្រ​ខ្មែរ​សង្គ្រាម​មកពី​គ្នា​ដួល​ហើយ​នាំគ្នា​ជាន់​ថែម​ចឹ​ង​ឯង​បានជា​មិនចេះ​ស្រុះស្រួល​គ្នា​កើត​នោះ​៕

01-2-2017 01-2-2017 (1) 01-2-2017 (2) 01-2-2017 (3)

 

Leave a Reply

(*) Required, Your email will not be published