ឧកញ៉ា​សី​ អាង​ស្បែក​ខ្លា​ នៅ​តែ​បន្ត​រក​ស៊ីឈើ​ ​យ៉ាង​គគ្លើ​ន​ មិន​ចុះញ៉​ម​ច្បាប់​ បំរុង​លោត​ឆ័ត្រ​ ពេល​ចូល​ឆ្នាំចិ​ន

, , Leave a comment

ខេត្ត​ព្រៃវែ​ង ​៖​ បច្ចុប្ប​ន្ន​នេះ ​សក​ម្មភា​ព​ដឹក​ជញ្ជូន​ឈើប្រ​ណីត​ឆ្លង​កាត់​ខេត្ត​ព្រៃវែង​ នាំចេ​ញ ទៅ​ល​ក់នៅ​ប្រ​ទេស​វៀត​ណាម​ តាម​ច្រក​របៀង​នានា​ ក្នុង​ខេត្ត​ស្វាយរៀ​ង

​បាន​កើត​មាន​ស្ទើ​ររៀងរា​ល់យ​ប់​ ដូច​ជាច្រ​ក​របៀង​ដូង​ ក្នុ​ងស្រុក​រមាស​ហែក​ ច្រ​ករ​បៀ​ងបុ​ស​មន​ ក្នុង​ស្រុក​រំដួ​ល​ និង​ច្រក​របៀ​ងសំ​រោង​ ក្នុ​ងស្រុក​ចន្ទ្រា ​ដែល​ល្បីថា​ មាន​តែ​ឧកញ៉ា​ សី​ និ​ងឧ​ក​ញ៉ា ​សា​យ ​ដែល​អាច​នាំឈើ​ចេញបា​ន​ ហើយ​ គេ​មិនដែ​លឃើ​ញ​មាន​សមត្ថ​កិច្ចណា​ម្នាក់​ ដែល​ប្រចាំ​ការ​នៅមា​ត់ច្រ​ក​ទាំង​នោះ ​ធ្វើកា​រចាប់​ឃាត់​រថយ​ន្តដឹ​ក​ឈើទាំ​ង​នោះសោះ​ឡើយ​ ទាំង​ដែល​គេ​បានដឹ​ង​យ៉ាង​ច្បាស់​ថា​ ឈ្មួញ​ដែល​លួច​នាំ​ឈើចេ​ញ​តាម​ច្រក​ទាំង​នោះ ​គឺមា​ន​តែ​២​នាក់​ប៉ុណ្ណោះ​ គឺ​ឧក​ញ៉ា ​សី​ និង​​ឧក​ញ៉ា ​ សាយ។​

 

ជា​ក់ស្តែង​ រថ​យន្ត​យីឌុ​បមួយគ្រឿ​ង​ ដែល​មាន​ផ្ទុក​ឈើប្រ​ណីត​ប្រមាណ​ជា៣​០ម៉ែ​ត្រ​គូប​ត្រូវ​បាន​កម្លាំង​គយ​ចល័ត​ដែល​ដឹកនាំ​ដោយ​លោក​ព្រាប​ គា​រ៉ាត់​ សហ​ការ​ជាមួ​យកម្លាំង​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស ​ស្ទាក់​ចាប់​បាន​នៅលើ​កំណាត់​ផ្លូវ​ជា​តិ លេខ​៨A​ ​ក្នុង​ឃុំដូ​ន​កឹង​ ស្រុក​កំចា​យមារ​ ខេ​ត្តព្រៃវែ​ង កាល​ពី​វេលាម៉ោ​ង៩ព្រឹ​ក ថ្ងៃ​ទី២​៦ ​ម​ករា​ខណៈពេ​លដែល​ក្រុ​មឈ្មួ​ញ​កំពុ​ងដឹ​ក​ជញ្ជូន​យក​ទៅល​ក់​នៅប្រ​ទេសវៀ​ត​ណាម​។​

 

ប្រភ​ពព័ត៌​មា​នពី​ម​ន្ត្រីគ​យច​ល័ត​ ប្រចាំ​នៅផ្លូ​វជា​តិ​លេខ​៨A​ នោះ ​បាន​ឱ្យដឹ​ងថា​ ក្រោយ​ពីត្រូ​វចា​ប់​ឃាត់​រថ​យន្ត​ អ្នក​បើក​បរ​រថ​យន្ត​ដឹក​ឈើខា​ងលើ ​បាន​ឆ្លើយ​សារ​ភាពថា​ ឈើទាំ​ងនេះ​ គឺរូ​បគេ​គ្រាន់​តែស៊ីឈ្មួ​លដឹ​ក​ឱ្យគេ​ប៉ុ​ណ្ណោះ ​ចំណែក​ម្ចាស់​ឈើ ​គឺ​ឈ្មោះឧ​ក​ញ៉ា ​សី​ ។

​ អ្នក​បើក​បរ​រ​ថយន្ត​ដដែល​នេះ​បាន​បញ្ជាក់​ថា ​នេះគឺ​ជា​លើក​ទី២​ហើយ​ ដែ​លរូ​ប​គេស៊ី​ឈ្មួល​ដឹក​ឈើនេះ​ ​ដែលលើ​កទី​១ ​គឺ​ដឹកចេ​ញ​ទៅវៀ​ត​ណាម​ តាម​ច្រក​របៀង​បុស​មន​ ក្នុង​ស្រុក​រំដួល ​ខេត្ត​ស្វាយ​រៀង​ ហើយ​លើក​ទី២​នេះ ​គឺ​គោល​ដៅដឹ​ក​ចេញ​តាម​ច្រក​របៀង​សំរោ​ង ​ក្នុង​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយ​រៀង​ ប៉ុន្តែ​មិន​ទាន់​ដល់​គោល​ដៅផង​ ក៏​ត្រូវ​មន្ត្រី​គយចា​ប់ឃាត់​បែប​នេះទៅ​។

 

​ គេដឹ​ងថា​ ឧក​ញ៉ាសី​ គឺជា​ឈ្មួញល្បី​រ​កស៊ីឈើ ​រហូត​ឡើងឧ​កញ៉ា​ ខណៈឈ្មួ​ញឯ​ទៀត​ឈប់​រក​ស៊ី​ព្រោះខ្លាចច្បា​ប់​ ផ្ទុយ​ទៅវិ​ញ ឧកញ៉ា​សីនៅ​តែប​ន្តរ​ក​ស៊ីឈើ​យ៉ាង​គគ្លើន​មិន​ចុះញ៉​ម​ច្បាប់ ​បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល។​

ករណីខាងលើ យើ​ងពុំអា​ច​សុំកា​របំភ្លឺ​ពីលោ​កឧ​ក​ញ៉ាសី​បាន​ឡើយ​ ព្រោះគ្មា​នលេខ​ទូរ​សព្ទ័​៕

5527e3dd-8cba-4af8-930e-b505e28c42ae

 

 

Leave a Reply

(*) Required, Your email will not be published