ទ្រាំលែងបាន កូនចៅប្តឹងលោក យ៉ាន់ ហ៊ាង អធិការស្រុកចិត្របុរី រឿង កិបកេងលុយ ទៅថ្នាក់លើ អោយជួយដោះស្រាយ

, , Leave a comment

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បានអោយដឹងថា មន្ត្រីនគរបាលនៅស្រុកចិត្របុរី ខេត្តក្រចេះ បានប្តឹងអធិការស្រុកទៅថ្នាក់លើ តាមលិខិតនោះសរសេរថា យើងខ្ញុំជាមន្ត្រីនគរបាល ស្រុកចិត្របុរី ខេត្តក្រចេះ

សូមគោរពជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី , សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមសម្តេចទាំងពីរ និងអគ្គស្នងការនគរបាលជាតិ មេត្តាជួយរកយុត្តិធម៌ដល់យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីនគរបាលនៅស្រុកចិត្របុរី ខេត្តក្រចេះផង ដោយពួកខ្ញុំកើតទុក្ខមិនសុខចិត្ត ចំពោះលោកវរៈសេនីយ៍ទោ យ៉ាន់ ហ៊ាង ជាអធិការនគរបាលស្រុកចិត្របុរី ដែលកៀបសង្កត់និងកេងប្រវ័ញ្ញមកលើពួកយើងខ្ញុំមានដូចជា៖ ប្រាក់វំលឹក តួនាទី ឆ្នាំ២០១៦ ( មិនបើកអោយ ) ។ប្រាក់ភាគរយ អត្តសញ្ញាណប័ណ្ណ ( មិនបើកអោយ ) ។ របបប្រេងសាំងចុះធ្វើអត្តសញ្ញាណប័ណ្ណ ( មិនបើកអោយ ) ។ ប្រាក់លំអៀងសក្កិ ដែលក្រសួងផ្តល់ឲ្យ ( មិនបើកអោយ )។

ខ្លឹមសារលិខិតបញ្ជាក់ថា យើងខ្ញុំជាមន្ត្រីនគរបាលស្រុកចិត្របុរីនៃស្នងការនគរបាល ខេត្តក្រចេះសង្ឃឹមនិងជឿជាក់លើសម្តេចទាំងពីរ និងលោកនាយឧត្តមសេនីយ៍អគ្គ ស្នងការនគរបាលជាតិ ជួយសំរួលដល់ពួកយើងខ្ញុំមិនខានឡើយ។

 

ជំវិញ ការចោទប្រកាន់ខាងលើនេះអង្គភាព កំណើតថ្មី មិនអាចទាក់ទងការបំភ្លឺ ពីលោក យ៉ាន់ ហ៊ាង អធិការស្រុកចិត្របុរីនៅឡើយនោះទេ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង ៕

14902

 

Leave a Reply

(*) Required, Your email will not be published