លោក អ៊ី ចំរើន មេប៉ូលីសច្រកទ្វារព្រំដែន អន្តរជាតិ អូរយ៉ាដាវ ប្រមូល លុយស្រង់ដើម ពីជំនួញឈើឆ្លងដែនខុសច្បាប់ នៅរដូវចូលឆ្នាំចិន-យួន ?

, , Leave a comment

16295490_1748762348784825_198794761_n copy

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា ខណះជិតចូលឆ្នាំចិន-យួន ជំនួញឈើប្រណីតខុសច្បាប់ នៅខេត្តរតនគីរី បានកក្រើក គួរអោយកត់សំគាល់ គឺ

ឈ្មួញបានដឹកជញ្ជូនឈើតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យកទៅលក់ នៅប្រទេស វៀតណាម យ៉ាងអាណាធិបតេយ្យ ដែលដឹក តាមរថយន្ត កាមរីបាឡែន ម៉ាកឆ្លាម ធុនត្រា កាមរីគូទហើមស៊េរី៩៥ ព្រមទាំងរថយន្ត សាំយ៉ុង និងរថយន្តយីឌុប ក្នុងមួយយប់មិនតិច១៥០គ្រឿងនោះឡើយ ក្រោមការបើកដៃ ពីលោក អ៊ី ចំរើន មេច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ជាថ្នូរលាបាតដៃទទួលប្រាក់ពីឈ្មួញ។

 

ប្រភពពីមន្ត្រីសាលាស្រុកអូរយ៉ាដាវ បានអោយដឹងថា កាលពីយប់ថ្ងៃទី២៤និង ទី២៥ ខែមករាឆ្នាំ២០១៧នេះ ឈ្មួញទុច្ចរឹទ្ឋជាច្រើននាក់បានដឹកជញ្ជូនឈើខុសច្បាប់ ឆ្លង កាត់ខេត្តរតនគីរី ចេញទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មិនតិច១៥០គ្រឿង នោះទេក្រោមការបើកដៃពីសំណាក់លោក អ៊ី ចំរើន មេច្រកទ្វារព្រំ ដែនអន្តរជាតិអូរយ៉ាដាវ ។

 

ប្រភពបានអោយដឹងបន្តថា ឈ្មួញជិត៣០នាក់ ដែលមានឈ្មោះ ចាន់ធី ឈ្មោះ ស្រីល័ក្ខណ៍ ឈ្មោះស្រីម៉ី ឈ្មោះ យាយអ៊ូក ឈ្មោះយាយអ៊ី ឈ្មោះស្រីខួច ឈ្មោះចែរ៉ាន់ ឈ្មោះ ចែម៉ាប់ ឈ្មោះចែដា ឈ្មោះស្រីនី ឈ្មោះស្រីភាព ឈ្មោះស្រីពេជ្រ ឈ្មោះស្រីចន្ថា ឈ្មោះស្រីរត្ន័ ឈ្មោះស្រីម៉ុច ឈ្មោះចែកប ឈ្មោះអាភណ្ឌ័ ឈ្មោះអាណូ និងឈ្មួញផ្សេងទៀតសុទ្ឋ តែអះអាង ស្រដៀងគ្នាថា ការដឹកជញ្ជូនឈើឆ្លងទៅ ប្រទេសវៀតណាម តាមច្រកច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ សុទ្ឋតែចំណាយលុយកាក់ ជូនលោកអ៊ី ចំរើន គ្រប់ៗគ្នា ទើបអាចប្រកបរបរ ដឹកឈើឆ្លងកាត់ប៉ុស្ទិច្រកទ្វារព្រំដែនអូយ៉ាដាវបាន ។

គេមិនដឹងច្បាស់ថា តើលោក អ៊ី ចំរើន មេច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ទទួលប្រាក់ពី ឈ្មួញប៉ុន្មាននោះទេ ក្នុងការអនុញាតិ អោយមេឈ្មួញជួញឈើដឹកជញ្ជូនឈើខុសច្បាប់ ដូចមានការរៀបរាប់ខាងលើ ដឹកឈើឆ្លងទៅវៀតណាម យ៉ាងអាណាធិបតេយ្យបែបនេះ ៕

16244287_1748759285451798_1401007994_n copy

 

 

Leave a Reply

(*) Required, Your email will not be published